ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ចកង់​បី​​ពី​ភ្នំពេញ​ ​ជិះគេចទៅ​ខេត្ត មិន​បានប៉ុន្មានផង ចប់ត្រឹមមិត្តភក្តិម្ចាស់កង់បី

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​អស់លក្ខណ៍​ក្នុង​ចំណោម​បក្ខពួក២នាក់ ដែល​​រួមគំនិត​គ្នា​លួច​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​អស់លក្ខណ៍​ក្នុង​ចំណោម​បក្ខពួក២នាក់ ដែល​​រួមគំនិត​គ្នា​លួច​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​នៅ​ភ្នំពេញ ហើយ​​បើក​រត់គេច​ទៅ​ខេត្តកំពត​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៤​​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ម៉ូតូ​កង់​បី​ឥណ្ឌាមួយគ្រឿងដែលត្រូវជនសង្ស័យលួចយកនោះ ពណ៌ស ​ពាក់​ស្លាកលេខ ​ព្រៃវែង​1R-3018 ។

ជនសង្ស័យត្រូវឃាត់ខ្លួន

​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ចូល​ក្នុង​បន្ទប់​រៀបចំ​ទុកដាក់​អីវ៉ាន់​ លុះ​ចេញ​មក​ខាងក្រៅ​វិញ​ ស្រាប់តែ​បាត់​ម៉ូតូ​កង់​បី​មិនឃើញ​ទើប​ផ្អើល​ឆោឡោរ​ត់ទៅ​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ដើម្បី​អោយ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ ។ លុះ​នៅ​​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ​ស្រាប់តែ​មិត្ត​ភ័ក្ដិ​របស់​ជន​រង​គ្រោះ​ដែល​នៅ​ឯ​ខេត្ត​បាន​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​ ត្រូវ​បាន​ជនសង្ស័យ​កំពុង​តែ​បើក​នៅ​ចំណុច​ភូមិ​ឈូក ខេត្តកំពត ក៏​ធ្វើការ​ទាក់ទង​ប្រាប់​មក​ជន​រង​គ្រោះ​ភ្លាម​ៗ​ រួច​ពួក​គាត់​បាន​នាំ​គ្នា​ដេញ​តាម​ជនសង្ស័យ​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​ទើប​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នាំ​យក​ទៅ​ប៉ុស្តិ៍​សួរនាំ ចំណែក​បក្ខពួក​ម្នាក់​ទៀត​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​បន្ត​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ ត្រូវ​បានជន​រង​គ្រោះ​សហការ​ជាមួយ​កំលាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ចុះ​ទៅ​ចង្អុលបង្ហាញ​ម៉ូតូ​កង់​បី​របស់​ខ្លួន​ រួច​នាំ​យក​ទាំង​ជនសង្ស័យ​ត្រឡប់​មក​កាន់​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​បន្តទៀត​៕

ម្ចាស់កង់បីឥណ្ឌា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ