តាមតុល្យការថ្មីមួយថា ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែនជាមួយហ្វូងបាតុករកាលពីថ្ងៃទី៣០ ឧសភា កន្លងមក កើនឡើងដល់៦៣នាក់ ហើយមនុស្សជាង៨០០នាក់ទៀតរងរបួស ក្នុងនោះមួយចំនួនរបួសធ្ងន់ធ្ងរដោយសារការបាញ់គ្រាប់ពិត។
ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានេះកើតឡើងនៅទីក្រុង Taiz ភាគខាងត្បូងយេម៉ែន បើទោះបីជារដ្ឋាភិបាល និងមេដឹកនាំក្រុមប្រឆាំងសម្រេចបានបទឈប់បាញ់គ្នាមួយក៏ដោយ ។ សាក្សីនិយាយថា កងកម្លាំងសន្តិសុខបានប្រើប្រាស់គ្រឿងចក្ររុះរើតង់ ដែលជាជំរំស្នាក់នោះរបស់បាតុករក្រោយពីបាញ់ដោយប្រើប្រាស់គ្រាប់ពិត ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករចេញពីកន្លែងធ្វើបាតុកម្ម ដោយការអង្គុយនៅក្នុងទីក្រុងនោះ។
Taiz ជាក្រុងធំបំផុតទី២ របស់យេម៉ែនមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសាណា ជាកន្លែងមានការប៉ះទង្គិចគ្នារាល់ថ្ងៃរវាងកងកម្លាំងសន្តិសុខ និងហ្វូងបាតុករទាមទារឱ្យលោកអាលីអាប់ឌុលឡាហ៍ សាឡេហ៍ ដែលកាន់អំណាចអស់រយៈពេល៣៣ឆ្នាំមកហើយលាលែងចេញពីតំណែងជាបន្ទាន់៕
ចែករំលែកព័តមាននេះ