ព្រះសង្ឃនិងមន្ត្រីសាលាសង្កាត់នាំគ្នាយំ ពេលប្រធានមន្ទីរសង្គមកិច្ចទាមទារយកទារកវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រះភិក្ខុ១អង្គ រួមជាមួយមន្ត្រីសាលាសង្កាត់ចោមចៅទី៣មួយចំនួន បាននាំគ្នាយំ
រាជធានីភ្នំពេញ ៖ ព្រះភិក្ខុ១អង្គ រួមជាមួយមន្ត្រីសាលាសង្កាត់ចោមចៅទី៣មួយចំនួន បាននាំគ្នាយំ
រាជធានីភ្នំពេញ ៖ ព្រះភិក្ខុ១អង្គ រួមជាមួយមន្ត្រីសាលាសង្កាត់ចោមចៅទី៣មួយចំនួន បាននាំគ្នាយំនៅពេលដែលលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ទៅទាមទារយកទារម្នាក់ពីព្រះភិក្ខុ១អង្គ ដែលទារកនោះត្រូវជនមិនស្គាល់មុខយកទៅប្លុងចោល ហើយពេលនោះគ្មានអ្នកស្ម័គ្រចិត្តយកទៅចិញ្ចឹមសោះ រួមទាំងលោកប្រធានមន្ទីរខាងលើ ទើបអាជ្ញាធរសង្កាត់ចោមចៅទី៣ សម្រេចប្រគេនដល់ព្រះភិក្ខុ១អង្គនោះ ដើម្បីទៅចិញ្ចឹមបីបាច់ថែរក្សា។ បន្ទាប់មកព្រះភិក្ខុ១អង្គខាងលើបានយកទារកនោះទៅឲ្យញោម(ឪពុកម្ដាយ)ព្រះអង្គជួយមើលថែដោយព្រះអង្គទទួលទំនុកបម្រុងពីក្រោយ។
ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ក្រោយពេលដែលព្រះអង្គយកទារកខាងលើទៅចិញ្ចឹមបានត្រឹមតែរយៈ៥ថ្ងៃប៉ុណ្ណោះ ស្រាប់តែលោកប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនទៅទាមទារយកទារកនោះពីព្រះសង្ឃវិញ ។ ខណៈដែលព្រះអង្គបានស្រឡាញ់ទារកនោះខ្លាំងណាស់ ហើយព្រះអង្គក៏មិនហ៊ានប្រឆាំងនឹងបញ្ជារបស់លោកប្រធនមន្ទីរនោះដែរ ហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះអង្គក៏បានសម្រេចព្រះទ័យនាំយកទារកនោះទៅប្រគល់ឲ្យមន្ត្រីសង្គមកិច្ចនោះទាំងព្រះទ័យក្ដុកក្ដួល និងយំសោក ហើយសូម្បីតែមន្ត្រីសាលាសង្កាត់ចោមចៅទី៣មួយចំនួនក៏យំតាមព្រះអង្គដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះភិក្ខុសង្ឃអង្គនោះព្រះនាមមឿន ចាន់ ព្រះជន្ម២៩វស្សា គង់នៅវត្តសេរីសុខា ស្ថិតនៅភូមិសេរីសុខា ឃុំក្រែង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកភូមិបានប្រទះឃើញទារកទើបនិងកើតម្នាក់ ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលនៅក្នុងបុរីជារី ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូងទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បន្ទាប់មកអ្នកភូមិបានរើសយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ចោមចៅទី៣ដើម្បីចាត់ចែងបន្ត ហើយដំណឹងនេះក៏បានលេចឮដល់ព្រះភិក្ខុ១អង្គខាងលើ ធ្វើឲ្យព្រះអង្គមានទឹកព្រះទ័យចង់បានទារកនេះយកទៅចិញ្ចឹមបីបាច់ថែរក្សា ទើបព្រះអង្គបិណ្ឌបាត្រសុំយកទារកនេះពីអាជ្ញាធរសង្កាត់ខាងលើ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីមានការព្រមព្រៀងពីអាជ្ញាធរហើយ ព្រះអង្គក៏បាននិមន្តចាកចេញពីវត្តនៅឯខេត្តត្បូងឃ្មុំ ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទាំងយប់ ។ ព្រះអង្គបានទៅដល់ទីនោះនៅវេលាម៉ោង៩យប់ថ្ងៃដដែលនោះ ហើយលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣រួមទាំមន្ត្រីសាលាសង្កាត់នោះបានប្រគេនទារកដល់ព្រះអង្គដោយផ្ទាល់ ។ ដោយមានទាំងលិខិតប្រគល់និងទទួលត្រឹមត្រូវ បន្ទាប់មកព្រះអង្គបាននាំយកទារកទៅឲ្យញោម(ឪពុក ម្ដាយ) ព្រះអង្គនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល ជួយមើលថែដោយព្រះអង្គជាអ្នកទទួលខុសត្រូវទំនុកបម្រុងពីក្រោយ ដោយព្រះអង្គមានបំណងពេលដែលទារកនេះធំឡើងអាយុ៥ទៅ៦ឆ្នាំនិងបំបួសឲ្យបានរៀនសូត្រនឹងគេ។
តាមប្រភពខាងលើបានឲ្យដឹងបន្តថា ប៉ុន្តែក្រោយពេលយកទៅចិញ្ចឹមបានត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ គឺនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ស្រាប់តែមានមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ៣នាក់បើករថយន្តទ្រុង១គ្រឿងម៉ាក ISUZU ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2BB-4558 ទៅកាន់សាលាសង្កាត់ចោមចៅទី៣ ទាមទារឲ្យអាជ្ញាធរសង្កាត់ទូរស័ព្ទទៅកាន់ព្រះអង្គឲ្យយកទារកនោះមកប្រគល់ឲ្យខ្លួនវិញ ដោយប្រាប់ថាជាបញ្ជាពីមេរបស់ខ្លួន(លោកប្រធានមន្ទីរ)។ ពេលនោះអាជ្ញាធរសង្កាត់ចោមចៅទី៣បានធ្វើការសម្របសម្រួល សុំកុំឲ្យយកទារកត្រឡប់ទៅវិញអី ទុកប្រគេនព្រះសង្ឃចិញ្ចឹមថែក្សាទៅ ប៉ុន្តែខាងមន្ត្រីទាំងនោះមិនព្រមឡើយដាច់ខាតត្រូវតែទាមទារយកឲ្យទាល់តែបាន។
ប្រភពមួយនេះបានលើឡើងថា ពុំមាននរណាបានដឹងថាតើលោកប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាររាជធានីភ្នំពេញ ទាមទារចង់បានទារកនេះពីព្រះសង្ឃដើម្បីយកទៅចិញ្ចឹមខ្លួនឯង ឬយកទៅប្រគល់ឲ្យអ្នកផ្សេងដើម្បីចិញ្ចឹមបន្ត ឬក៏ចិញ្ចឹមនៅក្នុងមន្ទីររបស់ខ្លួននោះទេ ។ ប៉ុន្តបើព្រះសង្ឃបានជាយកទៅចិញ្ចឹមហើយ ពុំគួរលោកប្រធានមន្ទីររូបនោះដណ្ដើមយកទៅវិញបែបនេះសោះ រហូតដល់ព្រះសង្ឃនិងមន្ត្រីសាលាសង្កាត់នាំគ្នាយំហើយ មិនព្រមលើកលែងទៀត ៕
ចែករំលែកព័តមាននេះ