ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកក្របី​​​សម្រុកទៅវៀតណាម​​ក្រឡាប់​​​តាមផ្លូវ​

14 ឆ្នាំ មុន

​ខេត្តព្រៃវែង​ ៖ ​ក្របី​​​៥៦ក្បាល ​​ជិះលើ​រថ​យន្តយីឌុប​​​កន្ទុយ​​​វែងមួយ​គ្រឿង បាន​ក្រឡាប់​បណ្តាល​​ឱ្យ​​ខ្លះខ្ទាត​ចេញពីទ្រុង​​ ខ្លះ​​​ស្រងល់ និង​​ងាប់​៥​ក្បាល ​​កាលពីវេលាម៉ោង​​​​៤​និង​​៣០នាទី​​ទៀបភ្លឺ​​ថ្ងៃទី​​​៣១ ​ឧសភា ២០១១ ​លើ​កំណាត់​ផ្លូវ​​ជាតិលេខ​​១១ត្រង់ចំណុច​​ផ្លូវកែង ស្ថិត​​​ក្នុង​ភូមិ​​​​​ពាមកោះ ឃុំ​ពាម​រក៍​ ស្រុកពាម​​​រក៍​

​ខេត្តព្រៃវែង​ ៖ ​ក្របី​​​៥៦ក្បាល ​​ជិះលើ​រថ​យន្តយីឌុប​​​កន្ទុយ​​​វែងមួយ​គ្រឿង បាន​ក្រឡាប់​បណ្តាល​​ឱ្យ​​ខ្លះខ្ទាត​ចេញពីទ្រុង​​ ខ្លះ​​​ស្រងល់ និង​​ងាប់​៥​ក្បាល ​​កាលពីវេលាម៉ោង​​​​៤​និង​​៣០នាទី​​ទៀបភ្លឺ​​ថ្ងៃទី​​​៣១ ​ឧសភា ២០១១ ​លើ​កំណាត់​ផ្លូវ​​ជាតិលេខ​​១១ត្រង់ចំណុច​​ផ្លូវកែង ស្ថិត​​​ក្នុង​ភូមិ​​​​​ពាមកោះ ឃុំ​ពាម​រក៍​ ស្រុកពាម​​​រក៍​ ។ គ្រោះ​ថ្នាក់​​នេះមិនបណ្តាល​ឱ្យ​មនុស្សណា​​ម្នាក់រង​របួស​ធ្ងន់ទេ ប៉ុន្តែ​​​មានការ​​ខូចខាត​​​ធ្ងន់ធ្ងរ​​គួរសម ​​ព្រោះ​រថយន្ត​​ក៏ខូច​​ ក្របីក៏ងាប់ ។​

​រថយន្ត​​​នេះពាក់ស្លាកលេខ ភ្នំពេញ 3B-3387 ធ្វើដំណើរ​​​ចេញពី​ខេត្តកំពង់​ចាម​ ឆ្លង​កាត់​​ខេត្តព្រៃវែង ឆ្ពោះទៅ​​ខេត្តស្វាយ​រៀង ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​បើកលឿន​​ ដើម្បី​​​​​​​ឱ្យ​​ឆាប់បាន​ទៅ​ដល់​គោលដៅ លុះ​​​ដល់ផ្លូវ​​​បត់ (កែង) ​​រថយន្ត​​ចាក់កួរខ្លាំង​ពេក ​ក៏​បណ្តាល​ឱ្យ​ក្រឡាប់​…​​​​​មក​ដល់​​​ពេលព្រឹកថ្ងៃ​ដដែល គេឃើញខាង​ក្រុម​ហ៊ុន​​ជួញដូរក្របី​បានយក​រថយន្ត​​ទៅ​​ផ្ទេរ​ក្របី​​ដឹក​បន្ត​ទៅ​មុខទៀត ​​និងស្ទូច​​រថយន្តដែល​ក្រឡាប់​​យក​ទៅ​ជួសជុល​ ។

ព័ត៌មាន​លម្អិត​នឹងផ្សាយជូននៅ​ពេល​ក្រោយ និងនៅលើទំព័រកាសែត​កោះសន្តិ​ភាព .