ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីមជុងអ៊ុន​សច្ចា​វា.យ​កម្ទេ.ច​ពួក​ខ្មាំ.ង​ដែល​ចង់​យាយី​កូរ៉េ​ខាង​ជើង

1 ឆ្នាំ មុន

ទីក្រុង​ព្យុង​យ៉ាង៖ ​មេ​ដឹក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង គីមជុង​អ៊ុន​ ចាប់​ផ្ដើម​ប្រើ​សម្ដី​ខ្លាំង​ជា​បន្ត​ទៀត​​កាល​ពី​ម្សិល​មិញ​​ដោយ​ព្រមាន​វាយ​កម្ទេច​ខ្មាំង​ឱ្យ​រលាយ​សាប​សូន្យ​ បើ​ពួក​គេ​ហ៊ាន​ប្រើ​ប្រាស់​កម្លាំង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​របស់​លោក​។ លោក​ថ្លែង​ដូច​នេះ​នៅ​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​បង្កើត​កង​ទ័ព​ជាតិ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ជា​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​។​ លោក​គីម​ថ្លែង​សារ​ព្រមាន​ដូច​​នេះ​នៅ​ពេល​លោក​​ធ្វើ​ដំណើរ​ទៅ​​​ទី​ស្ដី​ការ​​ក្រសួង​កា​រពារ​ជាតិ​ និង​​ជួប​ជុំ​​យុទ្ធ​ជន​កូរ៉េ​ខាង​ជើង​ដើម្បី​ត្រង​ត្រាប់​ស្ដាប់​មាគ៌ា​នយោបាយ​របស់​បក្ស​ពល​ករ​កូរ៉េ​ និង​​ត្រូវ​ហ៊ាន​ពលី​ជីវិត​ដើម្បី​ការ​ពារ​ជាតិ​មាតុ​ភូមិ​។…

ទីក្រុង​ព្យុង​យ៉ាង៖ ​មេ​ដឹក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង គីមជុង​អ៊ុន​ ចាប់​ផ្ដើម​ប្រើ​សម្ដី​ខ្លាំង​ជា​បន្ត​ទៀត​​កាល​ពី​ម្សិល​មិញ​​ដោយ​ព្រមាន​វាយ​កម្ទេច​ខ្មាំង​ឱ្យ​រលាយ​សាប​សូន្យ​ បើ​ពួក​គេ​ហ៊ាន​ប្រើ​ប្រាស់​កម្លាំង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​របស់​លោក​។ លោក​ថ្លែង​ដូច​នេះ​នៅ​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​បង្កើត​កង​ទ័ព​ជាតិ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ជា​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​។​

លោក​គីម​ថ្លែង​សារ​ព្រមាន​ដូច​​នេះ​នៅ​ពេល​លោក​​ធ្វើ​ដំណើរ​ទៅ​​​ទី​ស្ដី​ការ​​ក្រសួង​កា​រពារ​ជាតិ​ និង​​ជួប​ជុំ​​យុទ្ធ​ជន​កូរ៉េ​ខាង​ជើង​ដើម្បី​ត្រង​ត្រាប់​ស្ដាប់​មាគ៌ា​នយោបាយ​របស់​បក្ស​ពល​ករ​កូរ៉េ​ និង​​ត្រូវ​ហ៊ាន​ពលី​ជីវិត​ដើម្បី​ការ​ពារ​ជាតិ​មាតុ​ភូមិ​។ បើ​ពួក​ខ្មាំង​ប្រើ​ប្រាស់​កម្លាំង​វាយ​ប្រហារ​ប្រទេស​របស់​យើង​ យើង​​​ប្ដេជ្ញា​ចិត្ត​យ៉ាង​​មោះ​មុត​ថា​ត្រូវ​តែ​​ផ្លាស់​ប្ដូរ​ប្រវត្តិ​សាស្ត្រ​នៅ​ពេល​នោះ ហើយ​យើង​មិន​ត្រូវ​រួញ​រា​ជា​ដាច់​ខាត​​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​សរុប​​ដ៏​មហិ​មា​របស់​យើង​ដើម្បី​បោស​សម្អាត​ពួក​ខ្មាំង​​។

គីម​ជុង​អ៊ុន​សច្ចា​ស្បថ​ស្បែ​ជា​ថ្មី​ថា​​មិន​ត្រូវ​ការ​សន្ទនា​គ្នា ឬ​ចរ​ចា​គ្នា​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ជា​ដាច់​ខាត​។ គាត់​ចាត់​ទុក​កូរ៉េ​ខាង​​ត្បូង​ជា​សត្រូវ​ធំ​លេខ​មួយ​ និង​ថា «​នយោបាយ​ដាក់​ឱ្យ​កង​ទ័ព​ត្រៀម​ប្រយុទ្ធ​» ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ធានា​​សុខ​សន្តិ​ភាព​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​។ ​នៅ​ក្នុង​អង្គ​មិទ្ទិញ​ (meeting) នៃ​មហា​សន្និ​បាត​បក្ស​ពល​ករ​កូរ៉េ​កាល​ពី​ចុង​ឆ្នាំ​២០២៣​ លោក​គីម​ធ្លាប់​ប្រកាស​ថា​ «​ការ​បង្រួប​បង្រួម​ទឹក​ដី​ដោយ​សន្តិ​វិធី​មិន​អាច​ទៅ​រួច​ទេ​។ ប្រទេស​របស់​លោក​នឹង​កែ​សម្រួល​កម្ម​វិធី​នយោបាយ​ជាតិ​របស់​ខ្លួន​ចំពោះ​​កូរ៉េ​ខាង​ត្បូង​»។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​​​កែ​​ទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​។

ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ផ្សាយ​ថា​លោក​គីម​ធ្វើ​ដំណើរ​ទៅ​ក្រសួង​កា​រពារ​ជាតិ​លើក​នេះ​ជា​មួយ​កូន​ស្រី​សំណព្វ​ចិត្ត​របស់​គាត់​ឈ្មោះ​ជូ​អេ​ (Ju Ae) ដែល​អ្នក​វិភាគ​យល់​ថា​កូន​ស្រី​រូប​នេះ​អាច​នឹង​ស្នង​តំណែង​របស់​ឪ​ពុក​ដើម្បីក្លាយ​ជា​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​នា​ពេល​អនា​គត​។ កូរ៉េ​ខាង​ជើង​តែង​តែ​រំលឹក​ទិវា​កង​ទ័ព​ជាតិ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ​។ កាល​ពីឆ្នាំ​​២០២៣ ប្រទេស​នេះ​​ហែ​ក្បួន​ព្យុហ​យាត្រា​​ទាំង​​​​កណ្ដាល​អធ្រាត្រ​ដោយ​បង្ហាញ​គ្រាប់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ខ្នាត​ធំ​បំផុត​របស់​ខ្លួន​។​

ប៉ុន្តែ​សម្រាប់​ការ​រំលឹក​ខួប​លើក​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កូរ៉េ​ខាង​ជើង​មិន​បាន​និយាយ​អំពី​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា​កង​ទ័ព​ទ្រង់​ទ្រាយ​ធំ ឬ​ការ​បង្ហាញ​គ្រាប់​មីស៊ីល​​ទេ​។​ ​ជា​កិច្ច​ជំនួស​, កង​ទ័ព​​បាន​រៀប​ចំ​កង​កិត្តិ​យស​ដើម្បី​ដើរ​​​ក្បួន​ព្យុហ​យាត្រា​ទទួល​​​ដំណើរ​អញ្ជើញ​​មក​ដល់​នៃ​លោក​គីម​​​នៅ​ក្រសួង​ការ​ពារ​ជាតិរយៈ​ពេល​មួយ​ម៉ោង​។ នៅ​ក្នុង​ឱកាស​នោះ លោក​គីម​​បាន​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍​ (banquet) ​ជុំ​គ្នា​ជា​មួយ​មេ​បញ្ជា​ការ​​​ និង​កង​ទ័ព​​កូរ៉េ​ខាង​ជើង​ជា​កិច្ច​បញ្ចប់​កម្ម​វិធី​រំលឹក​ខួប​នេះ​៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/north-korea-leader-kim-we-will-wipe-out-enemies-if-they-use-force-kcna-2024-02-08/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ