ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃកំពុង​ធ្លាក់ភ្លៀង​រថយន្ត​៣គ្រឿង​បុក​បន្តគ្នា​លើផ្លូវ​ជាតិ​លេខ៥

14 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ៖ ​ពេល​មេឃកំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​​​​មើល​ឆ្ងាយ​មិន​ច្បាស់​​ រថយន្ត​​៣គ្រឿង​​បាន​បុក​បន្ត​គ្នា​​ពេញទំហឹង​ បណ្តាល​​ឱ្យ​អ្នក​បើក​បរ​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​​ស្លា.ប់​នៅនឹង​​​​កន្លែង​រួម​​ទាំង​​មនុស្ស​ចំនួន​៧​នាក់​ផ្សេង​ទៀត​​រងរបួស​ធ្ងន់​និងស្រាល​ ។​ ហេតុការណ៍​​គ្រោះថ្នាក់​​ដ៏រន្ធត់​នេះ​​ បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​​៤​និង​​៥​នាទី​រសៀល​​​ថ្ងៃទី​​២៩ ឧសភា

ខេត្តកំពង់​ឆ្នាំង ៖ ​ពេល​មេឃកំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​​​​មើល​ឆ្ងាយ​មិន​ច្បាស់​​ រថយន្ត​​៣គ្រឿង​​បាន​បុក​បន្ត​គ្នា​​ពេញទំហឹង​ បណ្តាល​​ឱ្យ​អ្នក​បើក​បរ​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​​ស្លាប់​នៅនឹង​​​​កន្លែង​រួម​​ទាំង​​មនុស្ស​ចំនួន​៧​នាក់​ផ្សេង​ទៀត​​រងរបួស​ធ្ងន់​និងស្រាល​ ។​ ហេតុការណ៍​​គ្រោះថ្នាក់​​ដ៏រន្ធត់​នេះ​​ បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​​៤​និង​​៥​នាទី​រសៀល​​​ថ្ងៃទី​​២៩ ឧសភា ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥​ចន្លោះ​​​គីឡូម៉ែត្រ​លេខ​​៤៣ និង​លេខ៤៤​ ​ស្ថិតក្នុង​​ភូមិ​​ជន្លាត់​ដៃ ឃុំ​ស្វាយ ស្រុក​​សាមគ្គី​មាន​ជ័យ ។​

លោក​អៀរ ប៊ុនធឿន នាយ​ការិយាល័យ​ប៉ូលិស​ចរាចរផ្លូវ​គោក​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា រថយន្ត​​៣គ្រឿង​ដែល​​បុកគ្នា​​បន្ត​បន្ទាប់​នេះ​គឺទី១-​រថយន្ត​ម៉ាក​ហ៊្វុយ​ហ្សូ​ ដឹកដី ពាក់​ស្លាក​​លេខ​ភ្នំពេញ 3A-1358 ទី២-រថយន្ត​​ក្រុង​ដឹក​អ្នកដំណើរ​ពីខេត្ត​បាត់​ដំបង​​ទៅ​ភ្នំពេញ​ ពាក់​ស្លាក​លេខ​​បាត់​ដំបង 3A-0124 ​និងទី៣-​​រថយន្ត​​ម៉ាក​​វីហ្គោ​ ពាក់​ស្លាក​​លេខភ្នំពេញ​ 2Q-1646 ។ លោក​​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នោះគឺ​រថយន្ត​​ក្រុង​ដែលធ្វើ​ដំណើរ​​​ពី​ខេត្ត​បាត់​ដំបង​ទៅភ្នំពេញ​ បានបុក​​ជាមួយ​រថយន្ត​​​ម៉ាក​ហ្វុ៊យ​ហ្សូ​ដែល​បើក​បញ្ច្រាស​ទិសគ្នា​ នៅ​លើទ្រូង​ផ្លូវ​​តែម្តង ។

ខណៈ​​បុកគ្នា​ពេញទំហឹង​​​នោះ ​រថយន្ត​​ក្រុង​​បាន​​វិល​​បែរក្បាល​បក​ត្រឡប់​ទៅ​ក្រោយ​វិញ ​និង​​បោក​បុក​​ជាមួយ​រថយន្ត​ម៉ាកវីហ្គោ​​ដែល​​​បើក​​ស្របទិសគ្នា​​ពី​ក្រោយ​យ៉ាង​ពេញទំហឹង​​ ។  រថយន្ត​​​ទាំង​៣គ្រឿង​សុទ្ធតែ​​ខូចខាត​ធ្ងន់​ធ្ងរ​​ ហើយ​ក្រោយពី​​កើត​ហេតុ​​អ្នកបើក​បរ​រថយន្ត​ក្រុង​ស្លាប់​ដោយកៀប​​ជាប់​នឹង​រថយន្ត​ ចំណែក​​​​អ្នក​ជិះ​​ក្នុង​រថយន្ត​ក្រុងចំនួន​៧​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ​ក្នុង​នោះ​​២​នាក់​​របួស​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​​​ដឹក​ទៅ​សង្គ្រោះ​​​នៅភ្នំពេញ​។​

លោក​អៀរ ប៊ុនធឿន ថ្លែង​ថា ​គ្រោះ​ថ្នាក់​​នេះ គឺរថយន្ត​ក្រុង​បុក​ជាមួយ​រថយន្ត​​ហ៊្វុយហ្សូ​ដឹកដី​​ហើយ​រថយន្ត​ក្រុង​វិល​ក្បាល​ទៅក្រោយ​បុកជាមួយ​រថយន្ត​វីហ្គោ​​មួយសាទៀត ។ ​ ទោះ​បី​ជា​បែបណា អ្នក​ជិះក្នុង​​រថយន្ត​វីហ្គោ​​មិនមាន​​រងរបួសធ្ងន់​ធ្ងរទេ៕