ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​​ស្នើ​អោយ​តុលា​ការ​​​​យុត្តិធម៌​​​​​អន្តរ​ជាតិ​​ ​ចេញ​បទ​បញ្ជា​បន្ទាន់​បង្ខំ​អោយ​សៀមដក​កងទ័ព​ចេញពី​តំបន់​ជុំវិញ​​​ប្រាសាទ​​ព្រះ​វិហារ

14 ឆ្នាំ មុន

តាមទីភ្នាក់ងារ​​​ព័ត៌មាន​​​បារាំង AFP ​​​ឱ្យ​ដឹង​ថា ​​នៅថ្ងៃទី​​៣០ ឧសភា ​​កម្ពុជា​បានចាប់ផ្តើម​​​ការ​តស៊ូ​​​ផ្នែក​​ច្បា​ប់​​របស់ខ្លួន​នៅចំពោះមុខ​តុលា​ការ​​​យុត្តិធម៌​​​​អន្តរ​ជាតិ​​ទីក្រុង​​ឡាអេ ដែល​ជា​តុលា​ការ​​​ជាន់​ខ្ពស់​​បំផុត​​​របស់អង្គការ​សហប្រជាជាតិ​​​ដោយ​ស្នើ​ដល់​​តុលាការ​​នេះបញ្ជា​​ឱ្យប្រទេស​ថៃ​​ដកកងទ័ព​​របស់​ខ្លួន​ចេញពីតំបន់​​ប្រាសាទ​ព្រះ​វិហារ

តាមទីភ្នាក់ងារ​​​ព័ត៌មាន​​​បារាំង AFP ​​​ឱ្យ​ដឹង​ថា ​​នៅថ្ងៃទី​​៣០ ឧសភា ​​កម្ពុជា​បានចាប់ផ្តើម​​​ការ​តស៊ូ​​​ផ្នែក​​ច្បា​ប់​​របស់ខ្លួន​នៅចំពោះមុខ​តុលា​ការ​​​យុត្តិធម៌​​​​អន្តរ​ជាតិ​​ទីក្រុង​​ឡាអេ ដែល​ជា​តុលា​ការ​​​ជាន់​ខ្ពស់​​បំផុត​​​របស់អង្គការ​សហប្រជាជាតិ​​​ដោយ​ស្នើ​ដល់​​តុលាការ​​នេះបញ្ជា​​ឱ្យប្រទេស​ថៃ​​ដកកងទ័ព​​របស់​ខ្លួន​ចេញពីតំបន់​​ប្រាសាទ​ព្រះ​វិហារ ។​

តុលាការ​​យុត្តិធម៌​​​​អន្តរជាតិ​​​ទីក្រុងឡាអេ ​(ICJ) ដែលមានមូលដ្ឋាន​​​នៅ​​ក្នុងទីក្រុង​​ឡាអេ ​​ប្រទេស​​ហូឡង់ ​​នៅថ្ងៃទី​​​៣០ ឧសភា បានចាប់​ផ្តើម​​​បើកសវនាការ​លើ​ករណី​ពាក្យ​បណ្តឹង​​​របស់​កម្ពុជា​ ដែលស្នើ​​​​​ឱ្យបកស្រា​យឡើង​​វិញ នូវ​ការ​សម្រេច​​​របស់ខ្លួន​​កាលពីឆ្នាំ​​១៩៦២ ​ស្តីអំពីបញ្ហា​​​ប្រាសាទព្រះវិហារ​​​ ដែលកាលនោះ​តុលាការ​​​នេះ​បានសម្រេច​ថា ​​ប្រាសាទព្រះវិហារ​​​ជា​របស់​​កម្ពុជា​តែ​មួយគត់ ។ ​​សវនាការ​នេះ​ប្រព្រឹត្ត​​​ទៅ​រហូត​ដល់ថ្ងៃទី​​៣១ ឧសភា ។​

ទីភ្នាក់ងារ​​​ព័ត៌មាន AFP បានដកស្រង់​ប្រសាសន៍​លោក​ឧបនាយករដ្ឋមន្ត្រី​​​​ហោ ណាំ​ហុង ​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស ​និង​​សហ​ប្រតិ​បត្តិការ​​អន្តរ​ជាតិ​ ដែលតំណាង​​​​ឱ្យកម្ពុជា ​​ចូល​រួម​ក្នុង​​​​សវនា​ការ​​នេះ ​​ថ្លែង​ថា «​យើង​នឹង​​​ស្នើ​ដល់​​តុលា​​​ការ​​​យុត្តិ​ធម៌​​​អន្តរជាតិក្រុងឡាអេ (ICJ) ឱ្យផ្តល់​​​វិធានការ​​បណ្តោះអាសន្ន​​ជា​បន្ទាន់ ដើម្បី​​ការពារ​សន្តិ​ភាព និង​បញ្ចៀស​​​​​​ការប៉ះទង្គិច​គ្នា​​ដោយ​អាវុធ​​នៅ​​តំបន់​​ប្រាសាទព្រះវិហារ ​ដែល​មាន​ជម្លោះ​​​​ជា​មួយ​សៀម» ។ ​​លោកឧបនាយក​រដ្ឋមន្ត្រី​​​បាន​ថ្លែង​ប្រាប់​​​តុលាការ​​​ក្រុង​ឡាអេ ​​ដែល​មាន​​​ចៅក្រម​​១៦រូប​​ថា «ថៃ គឺ​មាន​​កា​តព្វ​កិច្ច​​ដក​កង​ទ័ព​ចេញពីតំបន់ជុំវិញ​ប្រាសាទព្រះ​វិហារ» ។ AFP ​បាន​ឱ្យ​ដឹង​ទៀត​ថា ​​ក្នុង​​ឱកាស​នោះដែរ ​​កម្ពុជា​ស្នើ​​​ឱ្យមានបទបញ្ជា​ជា​បន្ទាន់​បង្ខំ​ឱ្យ​ថៃ​ដកកង​​ទ័ព​របស់ខ្លួន​​​ឱ្យអស់​ពី​តំបន់​ជុំវិញ​​​ប្រាសាទ​​ព្រះ​វិហារ។​

​តាមប្រភពព័ត៌មានពី​​ទីក្រុងឡាអេ​​ឱ្យដឹង​ថា កាលពីព្រឹកថ្ងៃទី​​​​៣០ ឧសភា ​​កម្ពុជា​បាន​ដាក់​​​ឯក​សារ​ច្បាប់​​​​ និង​សេចក្តី​​ថ្លែង​ការណ៍​​​​មួយ​​ចំនួនជូន​​តុលា​ការ​​យុត្តិធម៌​​អន្តរជាតិ​​ (ICJ) ហើយភាគី​ថៃ​ក៏​ដាក់​ជូន​​​ឯកសារ​​អំណះអំណាង​របស់ខ្លួន​នៅ​ថ្ងៃ​​ដដែល​​នោះដែរ ។​

​ដោយឡែក ​​​បណ្តាញព័ត៌មាន​​​ថៃ​​នៅថ្ងៃ​ទី​៣០ ឧសភា ​​នោះដែរ​ ផ្សាយ​​​​ថា ​​នាយក​រដ្ឋ​​មន្ត្រី​​​​ចាំ​ផ្ទះថៃ ​លោកអាប់ភីស៊ីត ​​វ៉េចាជីវ៉ា ​​ថ្លែង​​អះ​អាង​​​ថា ថៃ​នឹង​​ឈ្នះក្នុង​សវនាការ​​របស់​​តុលា​​ការ​​យុត្តិធម៌​​​​អន្តរជាតិក្រុងឡាអេ ​ដោយ​លោក​ថ្លែង​​​ថា ក្រុម​​​​អ្នកច្បាប់​​​​របស់​លោក​​បានត្រៀមខ្លួន​​រួច​ជា​ស្រេច​នូវ​​​គោលជំហរ​​​សម្រាប់បញ្ហា​​ជម្លោះ​​ជា​មួយ​កម្ពុជា​នៅ​​តុលាការនេះ។​ ​ចំណែក​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​ប្រទេស​នេះ​​លោកកាស៊ីត ភីរម្យ ​ថ្លែង​ថា ​​​តុលាការ​​​ក្រុងឡាអេ ​​ពុំមាន​​​យុត្តាធិការ​​​សម្រេច​កាត់ក្តី​​​ចំពោះ​​​បន្ទាត់ព្រំដែន​រវាង​ប្រទេស​​ថៃ​ និងប្រទេស​​កម្ពុជា​​ទេ។ ទោះបីជា​បែប​ណា ​​ការ​អះអាង​របស់​​​ប្រមុខ​ថៃ​​រូបនេះគឺ​​​ខុសឆ្គង​​​រួចស្រេច​ទៅហើយ ​ព្រោះការ​អះអាង​ថា ​ប្រា​សាទ​​ព្រះវិហារ​​ស្ថិតក្នុង​​បូរណភាពទឹក​ដីកម្ពុជា បានន័យ​ថា ​តុលាការ​​​បានកំណត់​​​យក​​ផែនទី​ព្រំ​ដែន​​រវាងប្រទេសទាំង​​​២រួចទៅហើយ ៕​