ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្តសញ្ញាណជនរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន ស្លា.ប់៥ និងរបួស២នាក់

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​សោកស្តាយ​ខ្លាំង​បំផុត ! ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ លើ​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូម៉ែត្រ​លេខ (K២០+៣០០)…

ខេត្តកំពង់ស្ពឺ ៖ ពិតជា​សោកស្តាយ​ខ្លាំង​បំផុត ! ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ លើ​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូម៉ែត្រ​លេខ (K២០+៣០០) ត្រង់​ចំណុច​ភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​រថយន្ត​១​គ្រឿង ម៉ាក ALPHAT ព​ណ៍​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BD-6657​។

ចំពោះ​អ្នកបើកបរ​ឈ្មោះ ញឹក ពិសី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​(​ស្លា​.​ប់​) មាន​អ្នក​រួម​ដំណើរ​ជាមួយ​៦​នាក់ (​រថយន្ត​គ្រួសារ​ដំណើរ​កម្សាន្ត​) ។

ចំណែក​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មាន ៖
ទី​១៖ ឈ្មោះ ហេង កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​របួសស្រាល​) បងថ្លៃ
ទី​២៖ ឈ្មោះ ញឹក តុលា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ (​ស្លា​.​ប់​) បង​បង្កើត
ទី​៣៖ ឈ្មោះ គឹ​ម ឡៃ​ណាត ភេទ​ស្រី អាយុ​៦៥​ឆ្នាំ (​ស្លា​.​ប់​) ម្តាយបង្កើត
ទី​៤៖ ឈ្មោះ គឹ​ម ថា​វី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ (​ស្លា​.​ប់​) ម្តាយ​បងថ្លៃ
ទី​៥ ៖ ឈ្មោះ ទិ​ត្យ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ (​ស្លា​.​ប់​) ឪពុក​បងថ្លៃ
ទី​៦៖ ឈ្មោះ ហេង ពេជ្រ​ពិសី ភេទ​ស្រី អាយុ​១៣​ឆ្នាំ (​របួសធ្ងន់​) ប្អូនថ្លៃ​

តាម​របាយការណ៍ អ្នក​ទាំង​ប្រាំពីរ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​ស្លា.ប់​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ Nhek Sreynich ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​អ្នកគ្រូ​តុលា ទើបតែ​បាន​បង្ហោះ​រូបថត​ដែល​ថត​ចេញពី​រថយន្ត​បង្ហាញ​ច្រកចូល​ផ្លូវ​ល្បឿន​លឿន តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​រថយន្ត​ជួប​គ្រោះថ្នាក់​។ ហើយ​អ្វី​ដែល​រឹតតែ​រន្ធ.ត់​ទៀត​នោះ កាលពី​៥​ថ្ងៃមុន ក្រុម​គ្រួសារ​ដ៏​កក់ក្តៅ​មួយ​នេះ ទើបតែ​ជួបជុំ​បងប្អូន​ក្នុង​គ្រួសារ​អបអរ​ខួបកំណើត​របស់​អ្នក​ម្តាយ​របស់​ពួក​គេ យ៉ាង​សប្បាយ​រីករាយ មិន​នឹក​ស្មានថា ទិដ្ឋភាព​ជួបជុំ និង​ស្នាមញញឹម​ទាំងនោះ ត្រូវ​រលាយ និង​បែក​គ្នា​ដោយ​គ្មាន​ពាក្យ​លា​ត្រឹម​រយៈពេល​តែ​មួយ​ប៉​ព្រិច​ភ្នែក​ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​ឃា.តករ​ដ៏​សាហា.វ​លើ​ដងផ្លូវ​បែប​នេះ​សោះ ​។

សមត្ថកិច្ច​ប្រចាំការ​ផ្លូវ​ល្បឿន​លឿន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​គ្រោះថ្នាក់​រថយន្ត​ធ្វើ​ដំណើរ​(​បើកបរ​)​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​បុក​របាំង​ផ្លូវ​ក្រឡាប់ បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង​ខូចខាត​សម្ភារៈ​ដូច​ខាងក្រោម ៖ គ្រោះថ្នាក់​មនុស្ស​សរុប​៧​នាក់ ស្រី​៥​នាក់ ក្នុង​នោះ ស្លា​.​ប់​មនុស្ស​៥​នាក់ ស្រី​៤​នាក់ (​ញឹក តុលា​,​ញឹក ពិសី គឹ​ម ឡៃ​ណាត ,​គឹ​ម ថា​វី​,​ទិ​ត្យ ប៊ុ​ន​ណា​,) -​របួសធ្ងន់​១​នាក់​ស្រី (​ហេង ពេជ្រ​ព​សី​) -​របួសស្រាល​១​នាក់​ប្រុស (​ហេង កុសល​) ។

ដោយឡែក ខូចខាត​រថយន្ត​១​គ្រឿង​ធ្ងន់ ហើយ​បាន​រក្សា​ទុក ។ ចំពោះ​មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿង​ផ្លូវ​កោង ។ រីឯ​ស​.​ព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ -​អ្នក​របួស​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ