ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បង់​ក្លាដែស​ម្នាក់​កាត់​លិង្គ​​បុរស​ដែល​ចាប់​រំលោ.ភ​ធ្វើ​ជា​ភស្តុ​តាងប្តឹងប៉ូលិស

14 ឆ្នាំ មុន

តាម​ប្រភព​ពី AFP កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ផ្សាយ​ថា ស្ត្រី​អាយុ​៤០​ឆ្នាំ ជន​ជាតិ​បង់​ក្លាដែស​ម្នាក់​បាន​កាត់​លិង្គ​ជន​ល្មើស​ដែល​ព្យាយាម​ចាប់​ រំលោ.ភ​នាង និង​បាន​យក​លិង្គ​ដែល​​កាត់​ដាច់​​នោះ​ច្រក​​ចូល​ស្បោង​ប្លាស្ទីក​ដើម្បី​ជា ​ភស្តុ​តាង​ទៅ​​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ក្នុង​តំបន់​ចាឡាហ្គាធី។
អាជ្ញា​ធរ​នៅ​ក្នុង​តំបន់​បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ថា ជន​រង​គ្រោះ​ជា​ស្ត្រី​រៀប​ការ​រួច

តាម​ប្រភព​ពី AFP កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ផ្សាយ​ថា ស្ត្រី​អាយុ​៤០​ឆ្នាំ ជន​ជាតិ​បង់​ក្លាដែស​ម្នាក់​បាន​កាត់​លិង្គ​ជន​ល្មើស​ដែល​ព្យាយាម​ចាប់​រំលោភ​នាង និង​បាន​យក​លិង្គ​ដែល​​កាត់​ដាច់​​នោះ​ច្រក​​ចូល​ស្បោង​ប្លាស្ទីក​ដើម្បី​ជា​ភស្តុ​តាង​ទៅ​​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ក្នុង​តំបន់​ចាឡាហ្គាធី។
អាជ្ញា​ធរ​នៅ​ក្នុង​តំបន់​បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ថា ជន​រង​គ្រោះ​ជា​ស្ត្រី​រៀប​ការ​រួច មាន​កូន​៣​នាក់ ដោយ​នាង​ត្រូវ​​បាន​ចាប់​រំលោភ​ខណៈ​ពេល​កំពុង​ដេកលក់​នៅ​ក្នុង​ផ្ទះ​​ក្នុង​តំបន់​ចាឡា​ហ្គាធី ជា​ទីប្រជុំ​ជន​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃទីក្រុង​ដាកា ប្រហែល​២០០​គីឡូ​ម៉ែត្រ។
លោក​អាប៊ុល ហ្គាអែរ៍ ជា​ប៉ូលិស​បង្ហើប​ឱ្យ​ដឹង​ថា «​ខណៈ​ពេល​ជន​ល្មើស​ព្យាយាម​រំលោភ​នាង​នោះ ស្ត្រី​រង​គ្រោះ​បាន​ប្រើ​កាំបិត​កាត់​លិង្គ​ជន​ល្មើស និង​​ខ្ចប់​ក្នុង​ស្បោង​ប្លាស្ទីក រួច​យក​ទៅ​ប្តឹង​នៅ​​ប៉ុស្តិ៍​ប៉ូលិស ក្នុង​តំបន់​ចាឡា​ហ្គាធី ដោយ​​បង្ហាញ​អវ​យវៈ​ភេទ​​ជន​ល្មើស​ដែល​បាន​កាត់​ធ្វើ​ជា​ភស្តុ​តាង»។ ស្ត្រី​រង​គ្រោះ​ដែល​មាន​ទឹក​ចិត្ត​ក្លាហាន​ខាង​លើ បាន​ប្តឹង​​​ប៉ូលិស​ឱ្យ​មាន​ចំណាត់​ការ​ទៅ​លើ​បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់ ដែល​រៀប​ការ​រួច និង​មាន​កូន​៥​នាក់ ពី​បទ​ព្យាយាម​ចាប់​រំលោភ​លើ​រូប​នាង។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ នាង​បាន​បញ្ជាក់​​ថា ជន​ល្មើស​បាន​តាម​រំខាន​​នាង​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ។ ​តាម​សេចក្តី​រាយ​ការណ៍​ថា សមត្ថ​កិច្ច​​ប៉ូលិស​បាន​រក្សា​ទុក​លិង្គ​ដាច់​​នោះ​ធ្វើ​ជា​ភស្តុ​តាង ចំណែក​ជន​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ។
លោក​អាប៊ុល ហ្គាអែរ៍ បាន​បន្ត​ទៀត​ថា «យើង​នឹង​ចាប់​ខ្លួន​​គេ ក្រោយ​ពី​អាការ​របួស​បាន​ធូរ​​ស្បើយ»៕