ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងហោចស្លា.ប់៥នាក់ និងរបួស២នាក់ករណី​ក្រឡា.ប់ផ្ងារជេីង​រថយន្ត​ Alpha លេីផ្លូវ​ល្បឿ​នលឿន

10 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព័ត៌មានបឋម យ៉ាង​ហោច​ណាស់​មនុស្ស​ស្លា​.​ប់​៥នាក់ (​ស្រី​៤) និង​រង​របួស​២(​ស្រី​១) ដែល​ធ្វើ​ដំណើរ​ទៅខេត្តព្រះសីហនុ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចូល​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។ ករណីនេះកើតឡើងនា​ព្រឹក​ថៃ្ង​ទី​០៧…

ខេត្តកំពង់ស្ពឺ ៖ ព័ត៌មានបឋម យ៉ាង​ហោច​ណាស់​មនុស្ស​ស្លា​.​ប់​៥នាក់ (​ស្រី​៤) និង​រង​របួស​២(​ស្រី​១) ដែល​ធ្វើ​ដំណើរ​ទៅខេត្តព្រះសីហនុ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចូល​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។ ករណីនេះកើតឡើងនា​ព្រឹក​ថៃ្ង​ទី​០៧ ខែកុម្ភៈ​នេះ​នៅ​វេលា​ម៉ោង​ប្រមាណ ០៧:១២​នាទី មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ផ្ងារជើង​រថយន្ត Alpha លើ​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូ​ម៉ែ​ត​លេខ ២០ ហួស​ច្រកចេញ​កំពង់ស្ពឺ បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ស្លា​.​ប់​បាត់បង់​ជីវិត និង​របួស ។

សូម​បញ្ជាក់​ថា កាលពី​ថៃ្ង​ម្សិលមិញ ០៦ កុម្ភៈ ២០២៤ ក្បែរ​កន្លែង​កើតហេតុ ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរ ណ៍​រថយន្ដ​Rangrover មួយ​គ្រឿង​បុក​របាំង​បាំង​ផ្លូវ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យ៉ាងដំណំ និង​រង​របួស ។

ខណៈ​ពេល​នេះ សមត្ថកិច្ច​នគរបាល អធិការដ្ឋាន​ស្រុក​សំរោង​ទង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​សហការ​អន្ដរាគមន៍​ជួយ​សង្គ្រោះ ករណី​ខាងលើ​ហើយ​ដែរ ។

តាម​ការ​បញ្ជាក់​ពី​ព័ត៌មាន​បឋម​ពី​អ្នក​ឃើញ​ហេតុការណ៍​ថា រថយន្ត Alpha ពណ៌​ស ដឹក​មនុស្ស​លក្ខណៈ​គ្រួសារ ០៧​នាក់ ក្នុង​គោលបំណង​ទៅ​លេង​ខេត្ដ​ព្រះ​សីហ​នុ អ្នកបើកបរ​ជា​ស្ដ្រី និង​មាន​អ្នក​ស្លា​.​ប់​០៥​នាក់​នៅ​ហ្នឹង​កន្លែង និង​របួសធ្ងន់ ០២​នាក់ ។

ក្នុងនោះផងដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ចេញអារម្មណ៍សោកស្តាយផងដែរ ដោយលោកបានបង្ហោះថា ៖   ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​សេចក្តី​រន្ធ.ត់​ចំពោះ​ដំណឹង​ស្ដី​ពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​គីឡូ​ម៉ែ​លេខ ២០ ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ លើ​ផ្លូវ​ល្បឿន​លឿន ​។ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​០៥​នាក់​បាន​បាត់បង់​ជីវិត និង​ពីរ​នាក់​រង​របួស​ធ្ងន់ធ្ងរ​ ។ អាស្រ័យ​ហេតុនេះ ​សូម​បងប្អូន មេត្តា​បើកបរ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​មិន​ត្រូវ ​: វ៉ា​ជែង​ក្នុង​ស្ថានភាព​មិនល្អ , គោរព​ល្បឿន​នៃ​ការ​បើកបរ , មិន​ត្រូវ​បើក​ក្នុង​ស្ថានភាព​ដែល​ងងុយដេក ឬ​ស្រវឹង​ឡើយ ។ សូម​ជូនពរ​បងប្អូន​សុខ​សប្បាយ​គ្រប់​ៗ​គ្នា​ក្នុង​ការ​ធ្វើ​ដំណើរ​ទី​ជិត​ទី​ឆ្ងាយ​។ សូម​អរគុណ​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ