ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង ប្រកាស​ស្វែងរក​ម្ចាស់​ទូក​កន្ទុយ​វែង ១​គ្រឿង ដែល​អណ្ដែត​មក​ទើរ​លើ​ឆ្នេរ ជាង​១០​ថ្ងៃ

2 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ ដើម្បី​ស្វែងរក​ម្ចាស់​ទូក​កន្ទុយ​វែង ដែល​បាន​អណ្ដែត​មក​ទើរ​នៅ​លើ​ឆ្នេរ នៅ​ចំណុច​ឆ្នេរ​កោះ​រ៉ុ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ ដើម្បី​ស្វែងរក​ម្ចាស់​ទូក​កន្ទុយ​វែង ដែល​បាន​អណ្ដែត​មក​ទើរ​នៅ​លើ​ឆ្នេរ នៅ​ចំណុច​ឆ្នេរ​កោះ​រ៉ុ​ង (Hill Beach Resort) ស្ថិត​នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤​កន្លង​មកនេះ មាន​ទូក​កន្ទុយ​វែង ០១​គ្រឿង បាន​អណ្ដែត​មក​ទើរ​នៅ​លើ​ឆ្នេរ នៅ​ចំណុច​ឆ្នេរ​កោះ​រ៉ុ​ង​(Hill Beach Resort) ស្ថិត​នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ពុំ​ឃើញ​មាន​ម្ចាស់ មក​យក​ទៅ​រក្សា​ទុក នៅឡើយ​ទេ ជា​ហេតុ​ធ្វើ​អោយ​មានការ​ប៉ះពាល់​ដល់​សោភ័ណ​ភាព និង​បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​លេង​កំសាន្ត​ក្នុង​ក្រុង​កោះ​រ៉ុ​ង ។

ក្នុង​ន័យ​នេះ ដើម្បី​ធានា​បាន​នូវ​សោភ័ណ​ភាព និង​បរិស្ថាន​ស្អាត​គួរ​ជាទី​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​សប្បាយ និង​ធ្វើ​អោយ​តំបន់ឆ្នេរ សក្តិ​សមជា​តំបន់ឆ្នេរ​ទេសចរណ៍​ដ៏​ស្រស់​ស្អាត រដ្ឋបាល​ក្រុង ស្នើ​អោយ​ម្ចាស់​ទូក​ខាងលើ មក​យក​ទូក​កន្ទុយ​វែង​នេះ​ចេញ ដោយ​ទុក​រយៈពេល​០៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ជា​កំហិត ។

ក្នុង​ករណី​ផុត​ថ្ងៃ​កំណត់​ខាងលើ ម្ចាស់​ទូក​នៅ​តែ​ពុំ​មក​យក​ទូក​ចេញពី​ទីតាំង​ឆ្នេរ​ទេ រដ្ឋបាល​ក្រុង​នឹង​ចាត់វិធានការ​យក​ទូក​ខាងលើ​ចេញ ដោយ​ពុំ​ទទួលខុសត្រូវ នូវ​រាល់​ការ​ខូចខាត​នោះ​ឡើយ ហើយ​រាល់​ការ​ចំណាយ​ខាងលើ​នេះ ជា​បន្ទុក​របស់​ម្ចាស់​ទូក​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ