ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ល់​ឌី​វ​, ថៃ និង​សិង្ហ​បុរី គឺជា​គោលដៅ​ទេស​ចរណ៍​ចូល​ឆ្នាំ​ចិន​ដ៏​ពេញ​និយម​បំផុត

2 ខែ មុន

ចិន ៖ ការ​ស្ទង់​មតិ​ដ៏​សំខាន់​មួយ​បាន​រក​ឃើញ​ថា ម៉ា​ល់​ឌី​វ គឺជា​គោលដៅ​ទេសចរណ៍​ក្រៅប្រទេស​

ចិន ៖ ការ​ស្ទង់​មតិ​ដ៏​សំខាន់​មួយ​បាន​រក​ឃើញ​ថា ម៉ា​ល់​ឌី​វ គឺជា​គោលដៅ​ទេសចរណ៍​ក្រៅប្រទេស​កំពូល​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាង​មុខ​នេះ ហើយ​បន្ទាប់​មក​គឺ​ប្រទេស​ថៃ និង​សិង្ហ​បុរី​។

ការ​ស្ទង់​មតិ​លើ​អ្នកឆ្លើយ​សំនួរ​ចំនួន​២៥,០០០​នាក់ ដែល​ធ្វើ​ឡើង​ដោយ​កាសែត​ចិន Global Times បាន​បង្ហាញ​ថា ប្រទេស​រុ​ស្ស៊ី​ស្ថិត​នៅ​លំដាប់​ទី ៤ បន្ទាប់​មក​គឺ​ប្រទេស​ជប៉ុន និង​នូ​វែ​ល​សេ​ឡង់​។ នៅ​សេសសល់​នៃ​តារាង​ទាំង ១០ គឺ អ៊ី​ស្លង់ ស្វី​ស បារាំង និង អ៊ី​តា​លី​។

កាលពី​ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​សិង្ហ​បុរី ទើបតែ​បាន​ប្រកាស​ពី​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន ស្រប​ពេល​ដែល​ម៉ា​ល់​ឌី​វ​ក៏​បាន​សម្រួល​ដល់​ការ​មក​ដល់​របស់​ភ្ញៀវ​ទេស​ចិន​ផង​ដែរ​។ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១០ ខែកុម្ភៈ ហើយ​ត្រូវ​បាន​ប្រារព្ធ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន រួម​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ​។

ទិន្នន័យ​ចេញពី​ទីភ្នាក់ងារ​ទេសចរណ៍​តាម​ប្រ័​ពន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​ចិន Ctrip បាន​បង្ហាញ​ថា ការ​កក់​សំបុត្រ​សម្រាប់​ដំណើរ​ទេសចរណ៍​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​បាន​កើនឡើង​រហូត​ដល់ ១,០២៦% បើ​ធៀប​នឹង​កាលពី​ឆ្នាំ​មុន ហើយ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​កើនឡើង​រហូត​ដល់ ៨៦៤% ឯណោះ​។

អ្នកតំណាង​ក្នុង​ឧស្សាហកម្ម​នេះ បាន​លើក​ឡើង​ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក៏​ត្រូវ​បាន​កំណត់​ផង​ដែរ ដើម្បី​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែល​នឹង​ជំរុញ​ដល់​ទំនុកចិត្ត​សាធារណៈ​។ ក្រៅពី​នេះ មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​ប្រទេស​ចិន ការ​សម្របសម្រួល​ទិដ្ឋាការ និង​ចំនួន​ប្រជាជន​ដ៏​ច្រើន ជា​កត្តា​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍន៍​រយៈពេល​វែង​នៃ​ទីផ្សារ​ទេសចរណ៍​ក្រៅប្រទេស​។

នៅ​ក្នុង​ឱកាស​វិស្សមកាល​ពិធីបុណ្យ​និទាឃ​រដូវ​ឆ្នាំ​នេះ ចំណុច​ច្រក​ចេញចូល​អន្តរជាតិ​នឹង​ឃើញ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ក្នុង និង​ក្រៅប្រទេស​មាន​បរិមាណ​ច្រើន​។ រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ​របស់​ប្រទេស​ចិន NIA បាន​ព្យាករណ៍​ថា ចំនួន​ជា​មធ្យម​ប្រចាំ​ថ្ងៃ​នៃ​អ្នកដំណើរ​នៅ​អន្តរជាតិ​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់ ១.៨​លាន​នាក់ ដែល​ប្រហែល ៣.៣​ដង​ខ្ពស់​ជាង​ពិធីបុណ្យ​និទាឃ​រដូវ​កាលពី​ឆ្នាំ​មុន ដែល​ស្មើនឹង​កម្រិត​ពិធីបុណ្យ​និទាឃ​រដូវ​កាលពី​ឆ្នាំ ២០១៩ ។

NIA បាន​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ធំ​ៗ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​លំហូរ​អ្នកដំណើរ​ខ្ពស់​បំផុត​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ និង​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​។ កំពង់​ផែ​ទៅ​កាន់​ទីក្រុង​ហុងកុង និង​ម៉ា​កាវ ត្រូវ​បាន​រំពឹង​ថា​នឹង​មើលឃើញ​លំហូរ​អ្នកដំណើរ​ខ្ពស់​បំផុត​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ជាមួយនឹង​ចំនួន​អ្នកដំណើរ​ប្រចាំ​ថ្ងៃ​ប៉ាន់ស្មាន​នៅ​ឯ​កន្លែង​គយ Shenzhen Luohu ជាប់​ព្រំដែន​ហុងកុង កំណត់​ឡើង​ដល់ ១៩៨,០០០​នាក់​៕ (​ប្រភព ៖ Global Times និង VNExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ