ដោយទទួលការចោទប្រកាន់ពីបទរំលោភផ្លូវភេទពីសំណាក់អតីតស្ត្រីនិយោជិតសាលាក្រុង DRAVEIL ២នាក់ លោក GEORGES TRON រដ្ឋលេខាធិការមុខងារសាធារណៈបារាំងបានសុំលាលែងចេញពីតំណែង។ នេះបើយោងទៅតាមសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៩ ឧសភា។
សេចក្តីប្រកាសនោះគូសបញ្ជាក់ថា លោក GEORGES FRON នាថ្ងៃទី២៩ ឧសភា នោះបានជំរាបនាយករដ្ឋមន្ត្រីបារាំង លោកហ្វ្រង់ស្វ័រ ហ្វីឡុង ពីការសុំលាលែងរបស់លោកចេញពីរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីដែលព្រមព្រៀងជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបានទទួលយកការសំរេចចិត្តនោះទុកឱ្យតុលាការចាត់ការលើពាក្យបណ្តឹងដែលដាក់ប្រឆាំងលោក GEORGES TRON ដែលបដិសេធការចោទប្រកាន់ទាំងនេះថា គ្មានមូលដ្ឋាន។
លោក TRON ជាកម្មវត្ថុក្នុងឋានៈលោកជាអភិបាលក្រុង DRAVEIL នៃការប្តឹងពីបទរំលោភផ្លូវភេទពីសំណាក់អតីតស្ត្រី និយោជិតសាលាក្រុងនោះ២នាក់។ រដ្ឋលេខាធិការរូបនេះមានប្រតិកម្មតបវិញដោយប្រកាសថា លោកនឹងប្តឹងបកវិញដោយចោទប្រកាន់នារីទាំង២នាក់នេះថាមួលបង្កាច់លោក ៕
ចែករំលែកព័តមាននេះ