ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​នៅ​ថៃ ថ្លែងអំណរគុណ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ចំពោះ​ការ​ស្នើ​ឱ្យ​ភាគី​ថៃ ​បញ្ចុះតម្លៃ​ទិដ្ឋាការ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​របស់​ពលរដ្ឋ

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ប្រកាស​ថ្លែង​អំណ​គុណ​យ៉ាង​កក់ក្តៅ​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ថៃ ​បញ្ចុះតម្លៃ​ទិ​ដ្ឋ​ការ​ជូន​ពលករ​ខ្មែរ​ ។ ការ​ចេញ​សារ​ថ្លែងអំណរគុណ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​…

រាជធានីភ្នំពេញ៖ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ប្រកាស​ថ្លែង​អំណ​គុណ​យ៉ាង​កក់ក្តៅ​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ថៃ ​បញ្ចុះតម្លៃ​ទិ​ដ្ឋ​ការ​ជូន​ពលករ​ខ្មែរ​ ។

ការ​ចេញ​សារ​ថ្លែងអំណរគុណ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ ដែល​សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ ។

លោក​ ម៉ៃ វណ្ណៈ ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ខេត្ត​នគររាជ​សី​ម៉ា ប្រទេស​ថៃ បាន​លើក​ឡើង​ថា​៖ «​ខ្ញុំសូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃ​លែង​ ដល់​សម្តេច​បវរ​ធីប​តី ដែល​បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​ថៃ​ឱ្យ​ជួយ​បញ្ចុះតម្លៃ​វី​សា​ពី​ ១៩០០​ បាត មក​ ៥០០ ​បាត ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​យើង​»​ ។

លោក​យន់ សៃ​ធូ ជា​ពលករ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ខេត្ត​សារៈ​បុរី ប្រទេស​ថៃ​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ «​សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃ​លែង​ដល់​សម្តេច​បវរ​ធីប​តី ដែល​បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​ថៃ​ឱ្យ​ជួយ​បញ្ចុះតម្លៃ​វី​សា​ពី ​១៩០០ ​បាត មក​៥០០​បាត ជូន​ដល់​បងប្អូន​ពលករ ខ្មែរ​យើង ​។ ជា​ចុង​ក្រោយ ខ្ញុំបាទ​/​នាង​ខ្ញុំ សូម​គោរព​ជូនពរ​សម្តេច​មហា​បវរ​ធិ​បតី ទទួល​បាន​ជោគជ័យ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​» ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក សេដ្ឋា ថា​វី​ស៊ី​ន នាយក​រដ្ឋមន្ត្រី​ថៃ បាន​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​នៅ​កម្ពុជា ​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់ លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ី​ន មក​កាន់​កម្ពុជា​បាន​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ រវាង​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី​នៃ «​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព​» ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​រួមចំណែក​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថេ​រ​ភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ ​៕ អត្ថបទសហការ