ប្រធានាធិបតីអាហ្វហ្គានីស្ថានលោកហាមីដ កាហ្សៃ កាលពីថ្ងៃទី២៩ ឧសភា បានចាត់ទុកជាការខុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងប្រកបដោយការបង្ហូរឈាមកាលពីថ្ងៃទី២៨ ឧសភា បណ្តាលឱ្យជនស៊ីវិល១៤នាក់ ត្រូវស្លាប់ ។ ក្រោយការវាយប្រហារតាមអាកាសរបស់អាមេរិកនោះលោកកាហ្សៃបានធ្វើការព្រមានចុងក្រោយចំពោះកងទ័ព និងបណ្តាអ្នកទទួលខុសត្រូវអាមេរិកឱ្យបញ្ឈប់ប្រតិបត្តិការជាឯកតោភាគីនានា ។
ប្រជាជន១៤នាក់ ក្នុងនោះមានកុមារ១០នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី២៨ ឧសភា កន្លងមកនេះ ពេលដែលបណ្តាឧទ្ធម្ភាគចក្រវិលមកពីជួយមូលដ្ឋានយោធាអូតង់មួយដែលរងការវាយប្រហារដោយពួកបះបោរបានបាញ់គ្រាប់រ៉ុក្កែតទៅលើផ្ទះ២ខ្នង នៅខេត្តហែលម៉ង់ ភាគខាងត្បូងអាហ្វហ្គានីស្ថានដែលមានសកម្មភាពខ្លាំងរបស់ពួកតាលីបង់ធ្វើឱ្យអូតង់រងការបាត់បង់ធ្ងន់ធ្ងរក្នុងខេត្តនេះ តាំងពីចាប់ផ្តើមជម្លោះពីដំណាច់ឆ្នាំ២០០១មក ។
លោកកាហ្សៃថ្លែងសារជាថ្មីទៅកាន់សហរដ្ឋអាមេរិក និងអូតង់ថា ប្រតិបត្តិការជាឯកតោភាគី និងឥតប្រយោជន៍ទាំងឡាយបណ្តាលឱ្យស្លាប់ប្រជាជនអាហ្វហ្គានីស្ថានស្លូតត្រង់ជាច្រើនដែលជាការរំលោភបំពានលើតម្លៃ និងសីលធម៌របស់មនុស្សជាតិ ក៏ប៉ុន្តែតាមមើលទៅការ
ព្រមាននោះសហរដ្ឋអាមេរិកនឹងមិនធ្វើតាម
ឡើយ ៕
ចែករំលែកព័តមាននេះ