ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​ប៊ី ៖ លោក​ឡូរ៉ង់ ឌុយ​ម៉ាស់ ត្រៀម​ការ​ពារ​លោក​កា​ដា​ហ្វី​

14 ឆ្នាំ មុន

បន្ទាប់​ពី​ការ​បង្ហាញ​មុខ​តាម​រយៈ​វត្ត​មាន​នៅ​កូត​ឌីវ័រ​ដើម្បី​ជួយការពារ ​ក្តី​អតីត​ប្រធានា​ធិបតី​លោក​ឡូរ៉ង់​ ហ្សេ​បា​បូ មេធាវី​លោក​រ៉ូ​ឡង់​ ឌុយ​ម៉ាស់ និង​លោក JACQUES VERGES បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​លី​ប៊ី​។
អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​លោករ៉ូឡង់​ឌុយ​ម៉ាស់​នៅ​លី​ប៊ី​​ក្នុង​ ឋានៈ​ជា​មេធាវីគឺ​​ដើម្បី​រៀប​ចំ​សំណុំ​រឿង​តុលាការ​មួយ​ក្នុង​នាម​ជន​រង​ គ្រោះ​ទាំង​ឡាយ​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អូតង់។ លោក​ថ្លែង​ថា ត្រៀម​ការ​ពារ​លោកមូអា​ម៉ា​​កា​ដាហ្វី​ ប្រសិន​បើ​​​មេ​ដឹក​នាំ​លី​ប៊ី​រូប​នេះ​ថ្ងៃ​ណា​មួយ​ត្រូវ​បញ្ជូន​ទៅ​កាត់​ ទោស​​នៅ​ក្រុង​ឡា​អេ។​

បន្ទាប់​ពី​ការ​បង្ហាញ​មុខ​តាម​រយៈ​វត្ត​មាន​នៅ​កូត​ឌីវ័រ​ដើម្បី​ជួយការពារ​ក្តី​អតីត​ប្រធានា​ធិបតី​លោក​ឡូរ៉ង់​ ហ្សេ​បា​បូ មេធាវី​លោក​រ៉ូ​ឡង់​ ឌុយ​ម៉ាស់ និង​លោក JACQUES VERGES បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​លី​ប៊ី​។
អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​លោករ៉ូឡង់​ឌុយ​ម៉ាស់​នៅ​លី​ប៊ី​​ក្នុង​ឋានៈ​ជា​មេធាវីគឺ​​ដើម្បី​រៀប​ចំ​សំណុំ​រឿង​តុលាការ​មួយ​ក្នុង​នាម​ជន​រង​គ្រោះ​ទាំង​ឡាយ​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អូតង់។ លោក​ថ្លែង​ថា ត្រៀម​ការ​ពារ​លោកមូអា​ម៉ា​​កា​ដាហ្វី​ ប្រសិន​បើ​​​មេ​ដឹក​នាំ​លី​ប៊ី​រូប​នេះ​ថ្ងៃ​ណា​មួយ​ត្រូវ​បញ្ជូន​ទៅ​កាត់​ទោស​​នៅ​ក្រុង​ឡា​អេ។​
អតីត​ប្រមុខ​ការទូត​បារាំង​ក្រោម​ប្រធានា​ធិបតី​លោក​ហ្វ្រង់​ស្វ័រ​មី​តេ​រ៉ង់​រូប​នេះ​ថ្លែង​ថា លោក​បាន​ឃើញ​ជន​រង​គ្រោះ​ស៊ីវិល​យ៉ាង​ច្រើន​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក​របស់​អូតង់​នៅ​មនី្ទរ​ពេទ្យ​មួយ​ ហើយ​ទទួល​សេចក្តី​រាយ​ការណ៍​ពី​គ្រូ​ពេទ្យ​ថា ជន​រង​គ្រោះ​មាន​ដល់​ទៅ​២០.០០០​នាក់​ឯណោះ​។​
អង្គ​ការ​អូតង់​ដែល​ដឹក​នាំ​ប្រតិ​បត្តិ​ការ​យោធា​ប្រឆាំង​លី​ប៊ី​​ចាប់​តាំង​ពី​ដំណាច់​ខែ​មីនា​មក​និយាយ​ថា ​ទម្រង់​ការ​វាយ​ប្រហារ​តែ​លើ​គោល​ដៅ​យោធា​ប៉ុណ្ណោះ​។ ទោះ​បី​មាន​ការ​សន្យា​ជាប់​មិន​ដាច់របស់​អូតង់​​ក៏​ដោយ ក៏​អាជ្ញា​ធរ​បាន​បង្ហាញ​ដល់​បណ្តា​អ្នក​កាសែត​ដែល​ប្រចាំ​ការ​នៅ​ក្រុង​ទ្រី ប៉ូលី​នូវ​ភស្តុ​តាង​ទាំង​ឡាយ​នៃ​ជនរង​គ្រោះ​ជា​ច្រើន​នាក់​ ដោយ​សារ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អូតង់​។
លោក​ឡូរ៉ង់ ឌុយ​ម៉ាស់ ថ្លែង​ថា នេះ​ជា​ការ​ឈ្លាន​ពាន​យ៉ាង​សាហាវ​ និង​ព្រៃ​ផ្សៃ​ប្រឆាំង​នឹង​ប្រទេស​អធិប​តេយ្យ​មួយ ៕