ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​ថៃ​រក​ឃើញ​បច្ចេក​វិជ្ជា​ថ្មី​ប្រើ​សាំង​លាយ​ទឹក​ដើម្បី​ចាក់​ឡាន

5 ខែ មុន

«កំពុង​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នឹង​​​មេកានិច​ជន​ជាតិ​ថៃ​ម្នាក់​ដែល​អះ​អាង​ថា​គាត់​រក​ឃើញ​បច្ចេក​វិទ្យា​ថ្មី​​អាច​​ប្រើ​ឡាន​ចាក់​ទឹក​​លាយ​សាំង​​​​។»​ ទី​ក្រុង​បាងកក៖ ​​នៅ​ប្រទេស​ថៃ​កំពុង​ល្បី​បុរស​ម្នាក់​​ជំនាញ​ខាង​មេកានិច​អះ​អាង​ថា​គាត់​រក​ឃើញ​បច្ចេក​វិទ្យា​ថ្មី​អាច​ប្រើ​ទឹក​លាយ​សាំង​ ឬ​ប្រេង​ម៉ាស៊ូត​ដើម្បី​ចាក់​នៅ​ក្នុង​ឡាន​របស់​គាត់​ ហើយ​អាច​បើក​​ទៅ​មុខ​បាន​ជា​ធម្ម​តា​។ ដំណឹង​នេះ​លេច​ឮ​ដល់​រដ្ឋា​ភិបាល​ថៃ​។ ថៃ​​ចាប់​អារម្មណ៍​រឿង​នេះ និង​ចាត់​មន្ត្រី​ពីរ​នាក់​ទៅ​​ផ្ទះ​របស់​មេកានិច​រូប​នោះ​ដើម្បី​ស៊ើប​សួរ​ព័ត៌​មាន​លម្អិត​។​ លោក​ភូមីន​ រ៉ាត់​សាមី…

«កំពុង​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នឹង​​​មេកានិច​ជន​ជាតិ​ថៃ​ម្នាក់​ដែល​អះ​អាង​ថា​គាត់​រក​ឃើញ​បច្ចេក​វិទ្យា​ថ្មី​​អាច​​ប្រើ​ឡាន​ចាក់​ទឹក​​លាយ​សាំង​​​​។»​

ទី​ក្រុង​បាងកក៖ ​​នៅ​ប្រទេស​ថៃ​កំពុង​ល្បី​បុរស​ម្នាក់​​ជំនាញ​ខាង​មេកានិច​អះ​អាង​ថា​គាត់​រក​ឃើញ​បច្ចេក​វិទ្យា​ថ្មី​អាច​ប្រើ​ទឹក​លាយ​សាំង​ ឬ​ប្រេង​ម៉ាស៊ូត​ដើម្បី​ចាក់​នៅ​ក្នុង​ឡាន​របស់​គាត់​ ហើយ​អាច​បើក​​ទៅ​មុខ​បាន​ជា​ធម្ម​តា​។ ដំណឹង​នេះ​លេច​ឮ​ដល់​រដ្ឋា​ភិបាល​ថៃ​។ ថៃ​​ចាប់​អារម្មណ៍​រឿង​នេះ និង​ចាត់​មន្ត្រី​ពីរ​នាក់​ទៅ​​ផ្ទះ​របស់​មេកានិច​រូប​នោះ​ដើម្បី​ស៊ើប​សួរ​ព័ត៌​មាន​លម្អិត​។​

លោក​ភូមីន​ រ៉ាត់​សាមី (Poomin Ratsami) វ័យ​៥៦​ឆ្នាំ​​ ជា​មេកានិច​​រស់​នៅខេត្ត​រ៉ាក់យ៉ង​។ គាត់​សាក​ពិសោធ​បច្ចេក​វិទ្យា​ដែល​ទើប​រក​ឃើញ​នេះ​នៅ​លើ​​ឡាន​​មួយ​គ្រឿង​​ប្រើ​​សាំង​។​ មន្ត្រី​រដ្ឋាភិបាល​ថៃ​ពន្យល់​ថា​ការ​បង្កើត​ថ្មី​របស់​លោក​ភូមីន​​គឺ​ត្រូវ​បម្លែង​ម៉ូលេគីល​របស់​ទឹក​ទៅ​ជា​ខ្យល់​។ បន្ទាប់​ពី​កើត​ជា​ខ្យល់​ហើយ​ត្រូវ​​រុញ​ខ្យល់​នោះ​ចូល​ទៅ​ពីស្តុង​ដើម្បីបម្លែង​ទៅ​ជា​ថាម​ពល​​។​

មន្ត្រី​នាយក​ដ្ឋាន​ជាតិ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា និង​​មន្ត្រី​ក្រសួង​អប់​រំ​បាន​ឡើង​ជិះ​ឡាន​នោះ​ដើម្បី​បើក​បរ​សាក​ល្បង​ (test drive)។ ពួក​គេ​​​​​សួរ​នាំ​លោក​មេកានិច​​រូប​​នេះ​ជា​ច្រើន​​ដើម្បី​ឱ្យ​គាត់​ពន្យល់​អំពី​ការ​កែ​ច្នៃ​របស់​គាត់​។​ ​លោក​ភូមីន​ប្រាប់​ថា​​បន្ទាប់​ពី​​រៀប​ចប់​​ផ្នែក​គ្រឿង​យន្ត​ គាត់​ក៏​​​ចូល​បម្រើ​ការ​នៅ​ក្នុង​រោង​ចក្រ​​មួយ​។

មន្ត្រី​រាជ​រដ្ឋា​ភិបាល​ថៃ​ដែល​ចុះ​ទៅ​ផ្ទះ​របស់​ជន​ជាតិ​ថៃ​ដើម្បី​សាក​សួរ​អំពី​ការ​រក​ឃើញ​របស់​គាត់​

ធ្វើ​ការ​នៅ​ទី​​​នោះ គាត់​​ឆ្លៀត​ពេល​ស្រាវ​ជ្រាវ​​បន្ថែម​ដើម្បី​ចង់​ដឹង​ថា​បើ​យើង​យក​ទឹក​ប្រើ​ផ្សំ​ជា​មួយ​សាំង​ដើម្បីចាក់​ឡាន​តើ​អាច​ទៅ​រួច​ទេ​។ គាត់​ក៏​បន្ត​ការ​ស្រាវ​ជ្រាវ​ និង​ពិសោធ​ចុះ​ឡើង​ៗ​ជា​ច្រើន​លើក​​ច្រើន​សា​ជិត​ម្ភៃ​ឆ្នាំ​។ នៅ​ទី​បញ្ចប់​ គាត់​ក៏​អាច​ឈាន​ដល់​ការ​សម្រេច​សមិទ្ធ​ផល​នេះ​ឡើង​។ គាត់​ប្រាប់​ថា​ឡាន​នៅ​តែ​មិន​អាច​ខ្វះ​សាំង​បាន​ឡើយ​ គ្រាន់​តែ​ថា​យើង​ប្រើ​ប្រាស់​ទឹក​ដើម្បី​ផ្សំ​បង្កើត​បាន​ជា​ឥន្ធនៈ​ចំហេះ​​។​

វិធី​ផ្សំ​គ្នា​បែប​នេះ​បង្កើត​បាន​ជា​ឥន្ធនៈ​ខ្លាំង​អស្ចារ្យ អាច​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឡាន​ឆេះ​បាន​ល្អ​ និង​ស្ទុះ​ទៅ​មុខ​ខ្លាំង​។ ម៉្យាង​ទៀត​ កាក​សំណល់​ចំហេះ​ដែល​ហុយ​ចេញ​ពី​បំពង់​ស៊ី​ម៉ាំង​គឺ​ចំហាយ​ទឹក​។​ ដូច​នេះ ជួយ​កាត់​បន្ថយ​ការ​ប្រើ​សាំង​ និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ទៅ​ក្នុង​បរិ​យា​កាស​។ លោក​ភូមីន​ចង់​ឱ្យ​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ជួយ​ផ្សព្វ​ផ្សាយ​-លើក​កម្ពស់​របក​គំហើញ​របស់​គាត់​ និង​លើក​ទឹក​ចិត្ត​ឱ្យ​រោង​ចក្រ​ផលិត​រថ​យន្ត​យក​បច្ចេក​វិទ្យា​នេះ​ទៅ​អនុវត្ត​នៅ​ក្នុង​​ការ​ផលិត​ឡាន​របស់​ខ្លួន​។​

វិធី​នេះ​ធ្វើ​ឱ្យ​ឡាន​ស៊ី​សាំង​តិច​ដូច​ករណី​យើង​យក​ទឹក​ទៅ​បាញ់​ពន្លត់​ភ្លើង​ដូច្នេះ​ដែរ​។ គ្រាន់​តែ​ថា​ករណី​នេះ​យើង​ប្រើ​ប្រាស់​ទឹក​មិន​មែន​ពន្លត់​ម៉ាស៊ីន​ទេ​ ប៉ុន្តែ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ស្ទុះ​កាន់​តែ​ខ្លាំង​។​ ចំណុច​ពិសេស​នៃ​បច្ចេក​វិទ្យា​ដែល​រក​ឃើញ​នេះ​នៅ​ត្រង់​ថា​ឡាន​ទូ​ទៅ​ពេល​បើក​បរ​នៅ​តាម​ផ្លូវ​បញ្ចេញ​ខ្យល់​ពុល​ ប៉ុន្តែ​ឡាន​ប្រើ​សាំង​​លាយ​ទឹក​នេះ​វិញ​ ពេល​បើក​បរ​​នៅ​តាម​ផ្លូវ​បញ្ចេញ​ចំហាយ​ទឹក​។ ដូច្នេះ ល្អ​ចំពោះ​បរិស្ថាន​។​

ឧប​មា​​​ថា​ចំហេះ​នៅ​ក្នុង​ម៉ាស៊ីន​មិន​អាច​ឆេះ​សព្វ​ អាច​សល់​កាក​​សំណល់​ផ្សេង​ៗ​។ កាក​សំណល់​នោះ​នឹង​លាយ​គ្នា​ជា​មួយ​ចំហាយ​ទឹក​ចេញ​តាម​បំពង់​ស៊ីម៉ាំង​​មក​ក្រៅ​វិញ​។ ​ដូច្នេះ ​វា​​មិន​បញ្ចេញ​​​ឧស្ម័ន​ពុល​ទេ​។​ ​​មន្ត្រី​រដ្ឋាភិបាល​ថៃ​ខាង​លើ​នេះ​នឹង​រក​មើល​ទី​តាំង​ណា​សម​រម្យ​ដើម្បី​អភិវឌ្ឍ​បច្ចេក​វិទ្យា​នេះ​បន្ថែម​​ទៀត​៕​

ប្រភព៖ The Nation Thailand​​
https://www.nationthailand.com/blogs/thailand/general/40035248

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ