ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពត​ចុះ​ពិនិត្យ​មើល​ក្រុមហ៊ុន​​មួយ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ​តើ​​បាន​ធ្វើអ្វីខ្លះ?

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត ដឹកនាំ​ដោយ​ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្តកំពត រួម​ទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត ក្នុង​ឱកាស​នោះ ក៏​មានឈ្មោះ​លោកស្រី​ងិ​ន ផលរ​ត្ន័…

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត ដឹកនាំ​ដោយ​ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្តកំពត រួម​ទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត ក្នុង​ឱកាស​នោះ ក៏​មានឈ្មោះ​លោកស្រី​ងិ​ន ផលរ​ត្ន័ អភិបាលក្រុង​បូកគោ​ផង​ដែរ តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋបាល​ខេត្ត តែ​ត្រូវ​បាន​ជំនួស​លោក​អភិបាលរង​ក្រុង​ទៅ​វិញ និង​លោក​ឧកញ៉ាជា សុខ​ហេង ប្រធាន​ក្រុមហ៊ុន​ដែល​រដ្ឋ​បាន​អនុញ្ញាត មក​ធ្វើការ​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង​200​ហិ​កតា នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ក្នុងភូមិ​កែប​ថ្មី និង​ភូមិ​ទទឹងថ្ងៃ សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ។

បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ នៅ​សាលាសង្កាត់​បឹង​ទូក កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ ២០២៤ និង​បន្តដំណើរ​ទៅ​ពិនិត្យ​ជាក់ស្ដែង​លើ​គម្រោង​ដី​អភិ​វ​ឌ្យ​ន៍​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មាន​លោក​ឧកញ៉ា​ម្នាក់ ជា​ប្រធាន​ក្រុមហ៊ុន មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល មក​ធ្វើការ​អភិវឌ្ឍន៍​លើ​គម្រោង​ដី​ជាង​200​ហិ​កតា ។

លោក​ឧកញ៉ា​ជា សុខ​ហេង ប្រធាន​ក្រុមហ៊ុន​បាន​និយាយ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ថា ក្រុម​ហ៊ុន​គាត់​បាន​បន្តការងារ​អភិវឌ្ឍន៍​តាំងពី​ឆ្នាំ​2008​មក​ម្ល៉េះ រហូត​មក​ដល់​ពេល​នេះ ធ្វើ​បាន​កន្លែង​ដើរ​កម្សាន្ត​លើ​ខ្សាច់​តាម​បណ្ដោយ​មាត់សមុទ្រ និង​កន្លែង​លំហែកាយ​ជា​ច្រើន​កន្លែង​ទៀត ។ លោក​ឧកញ៉ា​ជា សុខ​ហេង បាន​មាន​ប្រសាសន៍​បន្ត​ថា ក្រុមហ៊ុន​របស់​លោក​បាន​ចំណាយ​ទុន​ច្រើន​ណាស់​មក​ធ្វើការ​អភិវឌ្ឍន៍​នៅ​ខេត្តកំពត​នេះ តែ​មិន​ទាន់​បាន​អ្វី​អោយ​ដុំ​កំភួន​មក​វិញ​ទេ ។

លោក​ឧកញ៉ា​បាន​ត្អូញត្អែ​ពី​សេដ្ឋកិច្ច​ពី​ភព​លោក​ធ្លាក់​ចុះ ហើយ​អ្វី​ៗ​ដែល​នៅ​លើ​ដី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ពុំ​បាន​ធ្វើ​ហើយ​រួចរាល់​ទេ ព្រោះ​លោក​កំពុង​ស្វះ​ស្វែងរក​ដៃគូ​មក​ធ្វើការ​អភិវឌ្ឍន៍ ។ លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍន៍​មិន​ថា​តូច​-​ធំ សុទ្ធតែ​មាន​ផល​អាក្រក់​និង​ល្អ និង​ប៉ះពាល់​ទៅ​លើ​អ្វីមួយ​មិន​ខាន និង​សូម​អោយ​មានការ​យោគយល់​ពី​អាជ្ញាធរ​ខេត្ត​និង​ក្រុង​។

ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ការ​ចុះ​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​ក្រុមហ៊ុន​នោះ តើ​មក​ដល់​ពេល​នេះ ខាង​ក្រុមហ៊ុន​ធ្វើ​អ្វី​បាន​ខ្លះ នៅ​លើ​ដី​ក្រុមហ៊ុន​របស់​ខ្លួន និង​តំឡើង​ផែនទី​លើ​ដី​ក្រុមហ៊ុន​អោយ​ច្បាស់​ថា តើ​មាន​ប៉ុន្មាន​ហិ​កតា​អោយ​ពិតប្រាកដ​ងាយស្រួល​រាយការណ៍​ដល់​ឯកឧត្តម​អភិបាលខេត្ត ។

ឯក​ឩ​ត្តម​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ទៀត​ថា ហាម​ដាច់ខាត​ព្រៃកោងកាង ត្រូវ​នាំ​គ្នា​ថែរក្សា បើ​វា​ងាប់​ឬ​ទឹកប្រៃ​ចូល​មិន​ដល់​ជលផល និង​ខាង​កសិកម្ម​ត្រូវ​តែ​ធ្វើការ​រឿង​នេះ​អោយ​បាន​ឆាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ