ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​​ចរាចរណ៍​២​​ក​ន្លែង​​នៅ​​ទនេ្ល​​បិទ​​ស្លា.ប់​ម្នាក់​​​និង​របួស​ម្នាក់

14 ឆ្នាំ មុន

ខេត្ត​​កំពង់ចាម ៖ ​គ្រាន់តែនៅរសៀលថ្ងៃទី​២៩​ ឧសភា ២០១១ នៅលើផ្លូវ​ជាតិ​លេខ៧ ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក​ត្បូង​ឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍​កើត​ឡើងជា​បន្ត​បន្ទាប់ចំនួន២ករណី ហេតុ​បណ្តាលឱ្យស្លា.ប់ម្នាក់ និងរងរបួសម្នាក់ត្រូវគេដឹកតាមរថយន្តសាមុយ​យកទៅសង្គ្រោះ​នៅគ្លី​និកឯកជន «១១៥» នៅ​ក្រុង​កំពង់ចាម

ខេត្ត​​កំពង់ចាម ៖ ​គ្រាន់តែនៅរសៀលថ្ងៃទី​២៩​ ឧសភា ២០១១ នៅលើផ្លូវ​ជាតិ​លេខ៧ ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក​ត្បូង​ឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍​កើត​ឡើងជា​បន្ត​បន្ទាប់ចំនួន២ករណី ហេតុ​បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ត្រូវគេដឹកតាមរថយន្តសាមុយ​យកទៅសង្គ្រោះ​នៅគ្លី​និកឯកជន «១១៥» នៅ​ក្រុង​កំពង់ចាម ។

លោកអនុសេនីយ៍ឯកសូ សារ៉ាត់ អធិការ​រងនគរបាលស្រុកត្បូងឃ្មុំទទួលផែន​សណ្តាប់​ធ្នាប់ប្រាប់ឱ្យដឹងថា ករណីទី១ នៅវេលា​រសៀលក្បែរផ្ទះរបស់លោកប្រធានភូមិ​ទន្លេបិទលើដោយ​ម៉ូតូ​១គ្រឿងម៉ាកវ៉េវ ពណ៌ខៀវ មិនពាក់​ស្លាកលេខ និងអ្នកជិះ​ឈ្មោះ​សាង ចិន្តា អាយុ​២៧ឆ្នាំ ស្នាក់​នៅ​​ភូមិ​ពើក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូង​ឃ្មុំ ត្រូវរថយន្តដឹក​អេស្កាវ៉ាទ័រ​១​គ្រឿង ពណ៌​ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសី​ហនុ 3A-0392 កិនក្បាលស្លាប់ភ្លាមៗ ។

លោកអធិការរងប្រាប់បន្តថា តាម​ការ​ពិនិត្យនៅកន្លែងកើតហេតុ និងការ​បំភ្លឺ​ពី​សាក្សីថា ម៉ូតូជិះពីលិចទៅកើត ​លុះ​ទៅ​ដល់​ត្រង់ម្តុំផ្ទះប្រធានភូមិ ស្រាប់តែត្រូវរថ​យន្ត​កិន​ម៉ូតូខ្ទេច និងកិនក្បាលអ្នកជិះ​ទៀត​ផង​ ។ ក្រោយ​ពីកិនមនុស្សស្លាប់ ហើយរថយន្តដឹក​អេស្កាវ៉ាទ័របើកចូលទៅក្នុងការដ្ឋានកាយដីមួយ​ជារបស់ក្រុមហ៊ុនឈ្មោះម៉ាប់ ។ អ្នកបើកបររថ​យន្តបានគេចខ្លួនបាត់ឯវត្ថុតាងត្រូវបានយក​ទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ​​ដើម្បីដោះស្រាយតាមច្បាប់ ។

ចំពោះករណីទី២ តាមអ្នករត់ម៉ូតូឌុបម្នាក់ ឈ្មោះហ៊ូវ ផល្លី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិជីរោរទី១ ឃុំជីរោរទី១ ស្រុកត្បូងឃ្មុំប្រាប់​ថា នៅម៉ោងប្រហែលជា២ និង៣០នាទី រសៀល​ថ្ងៃទី២៩ ឧសភា រថយន្តម៉ាកកូរ៉ូ​ឡា ពណ៌​ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2A-2271 បើកចុះពីលើស្ពានឆ្ពោះទៅត្រើយ ខាង​កើត​យ៉ាងលឿនលុះដល់ត្រង់មុខ​ក្រុមហ៊ុន​លក់​គ្រឿង​បន្លាស់ ហើយ​គ្រឿងចក្រមួយ ស្រាប់តែ​លាន់​ចាប់ហ្រ្វាំងអូស ។ ​រថយន្ត​​នោះ​រអិល​ធ្លាក់​ចូលទៅក្នុងជំរាលផ្លូវជាតិលេខ៧ តែមិនក្រឡាប់ ខូចចំហៀង​ខាងស្តាំ ឯអ្នកបើកបររថ​រងរបួស ហើយទំនងជាស្រវឹងស្រាផង ។

អ្នករត់ម៉ូតូឌុបនេះបញ្ជាក់ថា គេ​បានដឹក​អ្នក​បើកបររងរបួសរូបនោះយកទៅសង្រ្គោះនៅគ្លីនិកឯកជន ។ លោកអនុសេនីយ៍សូ សារ៉ាត បញ្ជាក់​ថា អ្នកបើកបររថយន្តកូរូឡា​ឈ្មោះជឹង ងន់​ឡេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ​អង្គួញ​ដី ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបាន​នាំ​ទៅ​សង្គ្រោះ​នៅគ្លីនិកឯកជន «១១៥» ក្រុងកំពង់​ចាមរថយន្ត ។ បុរស​នេះសំណូមពរស្ទូច​រថ​យន្ត យកទៅជួសជុលដោយខ្លួនឯង ៕