ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសែនដកជើងធូប តើបងប្អូនដឹងពីវិធីសែនទេ? ហើយត្រូវសម្អាតកន្លែងទាំងនេះនឹង​ទទួល​បាន​មង្គល​ល្អ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​សែន​ដក​ជើងធូប ដោយ​បងប្អូន​មហាជន​ខ្លះ​ក៏​បានដឹង ខ្លះ​ក៏​មិនសូវ​បានដឹង ដូច្នេះ​តើ​ការ​សែន​ដក​ជើងធូប​ក្នុង​ថ្ងៃ​នោះ តើ​ត្រូវធ្វើ​អ្វីខ្លះ​សម្អាត​កន្លែង​ណាខ្លះ​ទៅ?ហើយ​អ្វី​ដែល​នឹង​អោយ​លោក​អ្នក​នឹង​កាន់តែ​ប្រសើរ​នោះ?…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​សែន​ដក​ជើងធូប ដោយ​បងប្អូន​មហាជន​ខ្លះ​ក៏​បានដឹង ខ្លះ​ក៏​មិនសូវ​បានដឹង ដូច្នេះ​តើ​ការ​សែន​ដក​ជើងធូប​ក្នុង​ថ្ងៃ​នោះ តើ​ត្រូវធ្វើ​អ្វីខ្លះ​សម្អាត​កន្លែង​ណាខ្លះ​ទៅ?ហើយ​អ្វី​ដែល​នឹង​អោយ​លោក​អ្នក​នឹង​កាន់តែ​ប្រសើរ​នោះ? ដោយ​លោក​ត្រូវ​សម្អាត​ៗ នូវ​កន្លែង​ទាំងនេះ របស់​ទាំងនោះ លោក​ពិតជា​ទទួល​បាន​មង្គល​ល្អ ជាក់​ជា​មិន​ខាន ។ តើ​របស់​អ្វី​ខ្លះទៅ​ដែល​ត្រូវ​សម្អាត? របស់​ណា​គួរ​ទុក? របស់​ណាខ្លះ​មិន​គួរ​ទុក​នោះ?

តាម​ប្រសាសន៍​លោកគ្រូ អ៊ា​ង គង្គា ហៅ​លោកគ្រូ​មហា​ជុំ អោយ​ដឹង​ថា ក្នុង​សែន​ដក​ជើងធូប​នេះ ត្រូវ​សម្អាត​គ្រប់កន្លែង​ទាំងអស់​នៅ​ជុំវិញ​ផ្ទះ ដោយ​ក្នុង​ត្រូវ​សម្អាត​បន្ទាប់​ទឹក កន្លែង​គេង សម្លៀក​បំពាក់​ត្រូវ​តែ​ស្អាត​ជា​និច្ច ជម្រះ​ស្មៅ​នៅ​បរិវេណ​ជុំវិញ​ផ្ទះ សម្អាត​កន្លែង​គេង ដើម្បី​អោយ​មង្គល​ចូល​មក និង​កើត​កាល​វាលគុម្ព​មាន​ដល់​លោក​អ្នក​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ ។

បន្ថែម​ពី​នេះ​ទៀត លោកគ្រូ​បាន​ចោទសួរ​ថា ហេតុ​អ្វី​បានជា​គេ​មាន គេ​ចេះ​តែ​មាន​នោះ ពោល​មក​ពី​គេ​សម្អាត​ទើប​បានជា​គេ​មាន ហើយ​ការ​សម្អាត​ស្អាត​នោះ​នាំ​អោយ​មាន​សិរី​សួរ​ស្តី សេចក្តីសុខ ភាព​សប្បាយ​មាន​ដល់​លោក​អ្នក ។ តើ​ការ​សម្អាត​អ្នកតា ឬ​កន្លែង​ផ្សេង​នោះ គួរ​សម្អាត​ពេល​ណា?

បើ​តាម​ប្រសាសន៍​របស់​លោក​មហា​ជុំ​អោយ​ដឹង​បន្ត​ថា មិនមែន​សម្អាត​តាំងពី​ថ្ងៃ​ទី​២​នោះ​ទេ ឬ​មុន​ថ្ងៃ​នោះ​ឡើយ ពោល​ទេវតា​មិន​ទាន់​ទៅ​ឋាន​លើ​ផង មិន​ទាន់​សែន​សុំ​ការ​អនុញាត​ផង ម្តេច​ក៏​ទៅ​សម្អាត​មុន​ថ្ងៃ ដូច្នេះ​ហាម​ដាច់ខាត​សម្អាត​មុន​ថ្ងៃ ត្រូវ​សម្អាត​បន្ទាប់​ពី​សែន រួម គឺ​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ដូច្នេះ​ទើប​អាច​រុះ​រើស ឬ​បោសសម្អាត​បាន ។ បន្ទាប់​ពី​សែន​រួច​យើង​ត្រូវ​សម្អាត​បាន ហើយ​របស់រប​ដែល​បែកបាក់ ដូច​ជា​ចានឆ្នាំង ឬ​របស់​បែកបាក់​ផ្សេង អាច​យក​បោះចោល​បាន ហើយ​ត្រូវ​បោសសម្អាត​អោយ​បាន​ស្អាត​ល្អ​ទើប​មង្គល​សម្រាប់​លោក​អ្នក ។

បើ​ចំពោះ​កំប៉ុង​ជើងធូប លោកគ្រូ​ថា ជា​ព្រលឹង​ទេវតា ដូច្នេះ​ពេល​ដែល​រៀប​កំប៉ុង​ជើងធូប​ថ្មី គួរ​ដាក់​ដី​៥​ធាតុ ដែល​ជា​ដី​ធាតុ​ទាំង​៥ ជា​ដី​ហុងស៊ុយ នាំ​សំណាងល្អ​ដល់​លោក​អ្នក ពោល​ដី​ប្រាំ​ធាតុ​ជា​ដី​ដែល​កម្រ មិនមែន​ជា​អង្កាំ ត្បូង ឬ​របស់​ចំនួន​ដែល​គេ​លក់​តាម​ទីផ្សារ​នោះ​ឡើយ ។

លោកគ្រូ​មហា​ជុំ​បាន​បន្ត​ថា ដី​ប្រាំ​ធាតុ​នេះ​ទៀត​សោត ពេល​លោក​អ្នក​បាន​ដាក់​កំប៉ុង​ជើងធូប​ហើយ គឺ​ដាក់ចុះ​ដុះ​ឡើង ត្រជាក់ត្រជុំ​រកស៊ី​មានបាន​ដល់​លោក​អ្នកផង​ដែរ ។ បើ​ងាក​មក​ចំពោះ​ដ​ង្វា​យ​វិញ គឺ​នំ​អ៊ី​ជា​របស់​ដែល​ល្អ​បំផុត​ក្នុង​ការ​សែន តែ​ប្រសិនបើ​លោក​អ្នក​គ្មាន​នំ​អ៊ី លោក​អ្នក​អាច​មាន​ត្រឹម​ផ្លែ​ឈើ និង​ស្ករ​គ្រាប់ ពោល​ស្ករ​គ្រាប់​មាន​រសជាតិ​ផ្អែម​ដូច​នំ​អ៊ី ដូច្នេះ​គេ​អាច​យក​ស្ករ​ជំនួស​នំ​អ៊ី​បាន ។

គួរ​បញ្ជាក់​ដែរ​ថា ថ្ងៃ​សែន​ដក​ជើងធូប មិនមែន​សម្អាត​តែ​អ្នកតា ជំនាងផ្ទះ​ប៉ុណ្ណោះ​ទេ ពោល​ត្រូវ​សម្អាត​គ្រប់កន្លែង ហើយ​របស់​បែកបាក់ គួរ​ប្រមូល​បោះចោល សម្លៀក​បំបាក់​មុង​ខ្នើយ​ភួយ​ក៏​ត្រូវ​សម្អាត​ដូច​គ្នា ដូច្នេះ​ទើប​រឿង​ល្អ មង្គល​នឹង​កើត​មាន​ចំពោះ​លោក​អ្នក​យ៉ាង​ពិតប្រាកដ ៕ ដោយ​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ