ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាស់តឿន​​បងប្អូនដែលមានរបរឆ្អើរត្រីត្រូវប្រុងប្រយ័ត្ន ​ព្រោះ​អគ្គិភ័យងាយនឹង​កើត​​ឡើង​

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អភិបាលរងក្រុងកំពង់ឆ្នាំង លោក ទូច លីហួត បានអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ មានមុខរបរឆ្អើរត្រី និងអ្នកមានស្តង់ស្តុកត្រីឆ្អើរ ត្រូវលើកកម្ពស់ប្រុងប្រយ៍ត្នឱ្យបានខ្ពស់ក្នុងការ​ការពារគ្រោះអគ្គិភ័យដែលតែងតែកើតមានឡើងជាយថាហេតុ…

ខេត្តកំពង់ឆ្នាំង ៖ អភិបាលរងក្រុងកំពង់ឆ្នាំង លោក ទូច លីហួត បានអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ មានមុខរបរឆ្អើរត្រី និងអ្នកមានស្តង់ស្តុកត្រីឆ្អើរ ត្រូវលើកកម្ពស់ប្រុងប្រយ៍ត្នឱ្យបានខ្ពស់ក្នុងការ​ការពារគ្រោះអគ្គិភ័យដែលតែងតែកើតមានឡើងជាយថាហេតុ ដែលធ្វើឱ្យខាតបង់ទ្រព្យ​សម្បត្តិរបស់បងប្អូនជារៀងរាល់ឆ្នាំ ។

សេចក្ដីអំពាវនាវនេះបានធ្វើឡើងនៅពេលលោកអភិបាលរងក្រុងដឹកនាំសមត្ថកិច្ចចម្រុះចុះអប់រំ និងផ្សព្វផ្សាយពីវិធានការការពារអគ្គិភ័យដល់បងប្អូនមានមុខរបរលក់ និងឆ្អើរត្រីនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។

អភិបាលរងក្រុងកំពង់ឆ្នាំងបានបន្តថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរឆ្អើត្រី និងលក់ត្រីឆ្អើរត្រូវតែចូលរួមបង្ការទប់ស្កាត់ឱ្យបានទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានក្នុងរដូវប្រាំងរាំងស្ងួត ។

សូមបងប្អូនមានមុខរបរឆ្អើរត្រី និងកន្លែងស្តុកត្រីឆ្អើ គឺត្រូវនៅពិនិត្យមើលភ្លើងឆ្អើត្រីជាប្រចាំ មិនត្រូវដើរចោល១នាទីណាឡើយ ហើយត្រូវមានទឹកស្តុកទុកតាមអាងឬពាង ត្រូវមានបំពង់ពន្លត់អគ្គិភ័យ(CO2) ត្រូវមានបាវ ឬក្រណាត់ក្រាស់ៗ សម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គីភ័យបឋម នៅតាមរោងត្រីឆ្អើរ ហើយត្រូវមានម៉ាស៊ីនបូមទឹកបម្រុងទុក ដើម្បីការពារពេលមានអគ្គីភ័យកើត​ឡើង យើងអាចអន្តរាគមន៍ទាន់ពេលវេលា ឬអាចថាជួយទុបស្កាត់បានខ្លះមុនពេល សមត្ថកិច្ចពន្លត់អគ្គីភ័យមកដល់។

បើតាមការបញ្ជាក់ពីលោកអភិបាលរងក្រុងកំពង់ឆ្នាំងឱ្យដឹងថា ក្នុងក្រុងកំពង់ឆ្នាំងមានទីតាំង និងរោងឆ្អើរត្រី ស្តុកត្រីឆ្អើរ ទាំងធំនិងតូចចំនួន២៣កន្លែង ក្នុងភូមិកណ្ដាល ភូមិផ្សារលើ ក្នុងសង្កាត់ផ្សារឆ្នាំង។

សូមរំលឹកថា ក្នុងសង្កាត់ផ្សាឆ្នាំង ក្នុងកំពង់ឆ្នាំងតែងតែកើតមានអគ្គិភ័យឆេះរោងត្រីឆើ្អរ និងរាលដាល ដល់ផ្ទះប្រជាពលរដ្ឋរស់នៅជារៀងរាល់ឆ្នាំ ហេតុនេះហើយ អាជ្ញាធរមូលដ្ឋានតែងតែព្រួយបារម្ភពីហានិភ័យដោយអគ្គិភ័យនេះ ទើបរៀងរាល់រដូវក្ដៅចូលមកដល់អាជ្ញាធរតែងតែដាស់តឿនបងប្អូនមានមុខរបរ ដូចបានរៀបរាប់ខាងលើឱ្យមានការប្រុងប្រយ័ត្នដោយមិនអាក់ខាន​ឡើយ៕

អត្ថបទសរសេរ ដោយ