ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកឧទ្ទាម​​លីប៊ី​​ជិតអស់ប្រាក់​សម្រាប់​ចំណាយក្នុង​​ការ​​ធ្វើ​​សង្គ្រាម​​ជា​មួយ​​លោក​កា​ដាហ្វី​

14 ឆ្នាំ មុន

​​ពួកឧទ្ទាម​​លីប៊ីពេលនេះ​កំពុងប្រឈម​​មុខ​នឹង​​​​ការ​អស់ប្រាក់​សម្រាប់​​ ការ​ចំណាយក្នុង​​ការធ្វើ​សង្គ្រាម​​​ជាមួយលោកមូអាម៉ា កាដាហ្វី ​ ។
តំណាង​​ផ្នែក​​​ហិរញ្ញ​វត្ថុ​​​​ និងប្រាក់​ចំណូល​របស់​ក្រុមប្រឆាំង​​​​លីប៊ី​និយាយ​​កាលពីថ្ងៃទី​២៩ ឧសភា ថា ​ពេលនេះ​​ពួកឧទ្ទាម​​​កំពុងជិត​​អស់ប្រាក់​ប្រើ​ប្រាស់​​ក្នុង​ ការធ្វើសង្គ្រាម​ ហើយ​ប្រទេស​​​មិត្ត​ភក្តិ​​​មួយចំនួន​ហាក់ដូចជា​មិនទាន់​បានដឹង​ពី​បញ្ហា​ នេះ​​នៅឡើយទេ ។

ពួកឧទ្ទាម​​លីប៊ីពេលនេះ​កំពុងប្រឈម​​មុខ​នឹង​​​​ការ​អស់ប្រាក់​សម្រាប់​​ការ​ចំណាយក្នុង​​ការធ្វើ​សង្គ្រាម​​​ជាមួយលោកមូអាម៉ា កាដាហ្វី ​ ។
តំណាង​​ផ្នែក​​​ហិរញ្ញ​វត្ថុ​​​​ និងប្រាក់​ចំណូល​របស់​ក្រុមប្រឆាំង​​​​លីប៊ី​និយាយ​​កាលពីថ្ងៃទី​២៩ ឧសភា ថា ​ពេលនេះ​​ពួកឧទ្ទាម​​​កំពុងជិត​​អស់ប្រាក់​ប្រើ​ប្រាស់​​ក្នុង​ការធ្វើសង្គ្រាម​ ហើយ​ប្រទេស​​​មិត្ត​ភក្តិ​​​មួយចំនួន​ហាក់ដូចជា​មិនទាន់​បានដឹង​ពី​បញ្ហា​នេះ​​នៅឡើយទេ ។ តំណាង​រូបនេះ លោក Ali  Tarhouni ដែលទទួលបន្ទុក​ផ្នែក​​​ផ្តល់​ហិរញ្ញ​វត្ថុ​​ដល់​ក្រុមប្រឹក្សា​​​​ជាតិបណ្តោះអាសន្ន​​និយាយ​ថា ​​ការ​ស្វែង​​រកប្រភព​ផ្តល់ប្រាក់ចំណូល​គឺ ពិតជា​បញ្ហា​​​ប្រឈម​​​ដ៏លំបាក​មួយ ។​
សំណួរ​​សួរ​ថា តើ​ប្រាក់ដែលត្រូវ​​ផ្តល់​ឱ្យ​​នឹង​យក​ទៅចំណាយ​សម្រាប់​​​ការ​បំពាក់អាវុធ​​ដល់​​ពួកឧទ្ទាម​​ ឬយ៉ាង​ណា​? ​លោក​ Tarhouni និយាយ​ថា ​យន្ត​ការ និង​​វិធានការ​​​សុវត្ថិភាព​​ប្រាកដ​ណាស់​ ​ប្រាក់ទាំង​នោះនឹង​ត្រូវ​​ប្រើប្រាស់​​​​ដើម្បី​​​ទិញប្រេង ​ស្បៀង​អាហារ​ និង​ថ្នាំ​​ពេទ្យ ​​មិនមែន​​យកមក​ទិញអាវុធ​​នោះទេ​។​
លោក Tar​houni ទើបវិលត្រឡប់​​​ដល់​ទីក្រុង​​​បេនហ្គាហ្ស៊ី ដែល​​​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​​​ពីបណ្តា​​​ប្រទេស​​​​នៅអឺរ៉ុប និង​​សហរដ្ឋ​អាមេរិក​​ដោយលោកទៅកាន់ប្រទេសទាំង​នេះ ដើម្បី​​​ស្វះស្វែងរក​​ជំនួយ​​ហិរញ្ញវ​ត្ថុ​​​​សម្រាប់​​ពួក​ឧទ្ទាម៕