ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ច្រើន​ពាន់​នាក់​នៅក្រុង​បែល​ហ្ក្រាដ​បរិហា​រការ​ចាប់​ខ្លួន​លោក MLADIC

14 ឆ្នាំ មុន

បាតុ​ករ​ជា​ច្រើន​ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​​កាល​ពី​ថ្ងៃទី២៩ ឧសភា ​នៅ​មុខ​សភា​​ស៊ែរប៊ី ក្រុង​​បែលហ្ក្រាដ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​​លោក RATKO MLADIC (​អតីត​​ប្រមុខ​​យោធា​​សែ៊ប-​បូស្នី) ដោយ​ពួក​គេ​ចាត់​ទុក​អតីត​ប្រមុខ​យោធា​​រូប​នេះ​​ថា​ ជាវីរបុរស​មួយរូប ។ ពួកបាតុ ករ​​បាន​បដិសេធ​​ការបញ្ជូន​ខ្លួន​លោក MLADIC ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរ​ជាតិ​​សម្រាប់​អតីត​​យូ​ហ្គោស្លាវី ក្រុង​ឡាអេ ​ដែលចោទប្រកាន់​លោក​ជាពិសេស​ពីបទ​ប្រល័យ​ពូជសាសន៍​​ដោយ​សារតួនាទី​​របស់​ លោកក្នុងការ​សម្លា.ប់​រង្គាល​នៅ​ក្រុងស្រេ​ប្រេនី​កា​កាលពីឆ្នាំ១៩៩៥ ។

បាតុ​ករ​ជា​ច្រើន​ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​​កាល​ពី​ថ្ងៃទី២៩ ឧសភា ​នៅ​មុខ​សភា​​ស៊ែរប៊ី ក្រុង​​បែលហ្ក្រាដ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​​លោក RATKO MLADIC (​អតីត​​ប្រមុខ​​យោធា​​សែ៊ប-​បូស្នី) ដោយ​ពួក​គេ​ចាត់​ទុក​អតីត​ប្រមុខ​យោធា​​រូប​នេះ​​ថា​ ជាវីរបុរស​មួយរូប ។ ពួកបាតុ ករ​​បាន​បដិសេធ​​ការបញ្ជូន​ខ្លួន​លោក MLADIC ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរ​ជាតិ​​សម្រាប់​អតីត​​យូ​ហ្គោស្លាវី ក្រុង​ឡាអេ ​ដែលចោទប្រកាន់​លោក​ជាពិសេស​ពីបទ​ប្រល័យ​ពូជសាសន៍​​ដោយ​សារតួនាទី​​របស់​លោកក្នុងការ​សម្លាប់​រង្គាល​នៅ​ក្រុងស្រេ​ប្រេនី​កា​កាលពីឆ្នាំ១៩៩៥ ។
ប៉ូលិស​​ប្រមាណ​ជា​ជាង​៣.០០០​នាក់​ដាក់ ពង្រាយ​​នៅជុំវិញ​អគារ​​រដ្ឋាភិបាល​ទាំង​ឡាយ​ និង​បណ្តា​ស្ថានទូត​​លោកខាង​លិច ​ខ្លាច​ក្រែង​​មាន​អំពើ​ហិង្សា​នានាផ្ទុះឡើង ។ កង​កម្លាំង​ប៉ូលិស​​​​ក៏​រារាំង​ផង​ដែរ ​ដល់បណ្តា​ក្រុម​និយម​​ជ្រុល​​មកចូលរួមក្នុងបាតុកម្មនេះ ។ ពួកបាតុករ​​ដែល​មានគ្នា​ប្រមាណ​​យ៉ាងតិច​​៧០០០​នាក់​បាន​នាំគ្នាស្រែក​​ច្រៀង​ជាពិសេស​​នូវបទចម្រៀង​​​ស្នេហា​ជាតិ​​ ហើយលើក​ពាក្យស្លោក​នានាគាំទ្រ​​លោក RATKO MLADIC ។ ពួកបាតុករ​​និយាយថា ​នេះ​ជា​បាតុកម្ម​ប្រឆាំង​ការចាប់ខ្លួន​គួរ​ឱ្យ​អៀនខ្មាស់​​នូវ​វីរ​បុរស​​ស៊ែរប៊ីម្នាក់ ។ ពួកបាតុ​ករ​ទាម​ទារ​ឱ្យ​ប្រធានាធិបតី​ស៊ែរប៊ី លោកបូរីស​​​តាឌីក ចាកចេញ​ពីតំណែង​​ព្រោះលោកជាអ្នក​​បញ្ជា​​​ឱ្យ​ចាប់ខ្លួន​លោក RATKO MLADI ដែល​​សហភាព​អឺរ៉ុប​​ដាក់​លក្ខខណ្ឌ​​រឿងនេះ​សម្រាប់​ឱ្យ​ស៊ែរប៊ី​​អាច​ឈរជា​​បេក្ខជន​ចូលជា​សមា​ជិក​សហភាពអឺរ៉ុប ។
លោក RATKO  MLADIC ​អាយុ​៦៩​ឆ្នាំ ត្រូ​វចាប់ខ្លួនកាលពីថ្ងៃទី២៦ ឧសភា ​កន្លង​មកនេះ​ ក្នុងភូមិមួយនាភាគ​ខាង​ជើង​ស៊ែរប៊ី ​ក្រោយពីគេចខ្លួន​រយៈ​ពេល​ជិត​១៦ឆ្នាំពីការ​តាមចាប់ខ្លួន ៕