ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៤នាក់ក្រោយទម្លា.ក់និងសែងស.ពចង.កពី​លើដើមឈើរួចក៏កើត​អារម្មណ៍​​ខ្លាច

2 ខែ មុន
  • កំពត

ខេត្តកំពត ៖ អ្នកភូមិចំនួន4នាក់កំពុងភ័យខ្លួន បន្ទាប់ពីពួកគាត់បានសែងស.ពយុវជនម្នាក់ដែលបានចងកសម្លាប់ខ្លួនឯងនៅលើដើមស្វាយ ក៏មានអារម្មណ៍ភិតភ័យក្នុងខ្លួននៅក្នុងមិនស្រណុកចិត្ត ក៏ហៅលោកគ្រូមកជួយស្រោចទឹកឱ្យ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិកោះទ្រមួង…

ខេត្តកំពត ៖ អ្នកភូមិចំនួន4នាក់កំពុងភ័យខ្លួន បន្ទាប់ពីពួកគាត់បានសែងស.ពយុវជនម្នាក់ដែលបានចងកសម្លាប់ខ្លួនឯងនៅលើដើមស្វាយ ក៏មានអារម្មណ៍ភិតភ័យក្នុងខ្លួននៅក្នុងមិនស្រណុកចិត្ត ក៏ហៅលោកគ្រូមកជួយស្រោចទឹកឱ្យ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិកោះទ្រមួង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

បើតាមនគរបាលប៉ុស្តិ៍បាននិយាយថា ហេតុការណ៍ដែលជនរងគ្រោះក្រោកពីដំណេកនៅចងកលើដើមស្វាយនោះ គឺកើតនៅវេលាទៀបភ្លឺថ្ងៃទី31 មករា ឆ្នាំ2024 ថ្ងៃដដែល មានឈ្មោះសុន សំណាង អាយុ៣៩ឆ្នាំមិនមានប្រពន្ធកូនទេ មានតែម្ដាយ ប៉ុន្តែរស់នៅជាមួយបងជីដូនមួយ។

នគរបាលបាននិយាយទៀតថា ជនរងគ្រោះធ្លាប់បានចុះទូកនេសាទត្រីតែមានជំងឺស្រាលផង ទំនងជាតូចចិត្តទើបទៅចងកលើដើមស្វាយដោយគ្មានអ្នកផ្ទះណាម្នាក់បានដឹងទេ ដោយជន​រងគ្រោះឡើងទៅចងកទៀបភ្លឺនៅឯខាងត្បូងផ្ទះចម្ងាយ300ម៉ែត្រ ។ យុវជនរងគ្រោះរូបនេះពិតជាត្រូវបានចងកធ្វើអត្តឃាតដោយខ្លួនឯងមែន។

ដោយឡែក សម្រាប់អ្នកភូមិចំនួននាក់ដែលបានសែងសព ក៏មានការភិតភ័យរឿងសែងសពអ្នកចងក ពួកគាត់បានហៅលោកគ្រូអាចារ្យយូគីស្រោចទឹកបរកម្រោល ដើម្បីបញ្ចៀសចង្រៃ កុំឱ្យភិតភ័យនៅក្នុងខ្លួនទៀត និងសុំឱ្យពួកគាត់ចូលផ្ទះមានសេចក្ដីសុខ ។

អត្ថបទសរសេរ ដោយ