ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថ​យន្ត​​ដឹក​ឥដ្ឋ​​បើក​លើ​​ផ្លូវ​លំ​បាក​ដេក​​ក្រឡាប់​​ក្នុង​​ប្រឡាយ​​​របួស​​កម្មករ​​២នាក់​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​​ក្រឡាប់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​ឱ្យ​កម្មករ​​ពីរ​នាក់​​រង​របួស​ស្រាល​ ឯ​រថ​យន្ត​នោះ​​ចាក់​ឥដ្ឋ​ចោល​​អស់​ និង​​​ខូច​ខាត​ផង​ដែរ​។ ឧប្បត្តិ​ហេតុ​នោះ​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១១ នៅ​​ខាង​លិច​រង្វង់​មូល​ថ្នល់​បំបែក​ចោម​ចៅ​

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​​ក្រឡាប់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​ឱ្យ​កម្មករ​​ពីរ​នាក់​​រង​របួស​ស្រាល​ ឯ​រថ​យន្ត​នោះ​​ចាក់​ឥដ្ឋ​ចោល​​អស់​ និង​​​ខូច​ខាត​ផង​ដែរ​។ ឧប្បត្តិ​ហេតុ​នោះ​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១១ នៅ​​ខាង​លិច​រង្វង់​មូល​ថ្នល់​បំបែក​ចោម​ចៅ​ ក្នុង​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។

រថ​យន្ត​​នោះ​ម៉ាក​ហ៊ី​ណូ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣​A៣៦៣៣ បើក​បរ​ដោយ​បុរស​មិន​ស្គាល់​។ តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​រថ​យន្ត​នោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដឹកឥដ្ឋ​ពេញ​ពី​ឡ​នៅ​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ​ម្តុំ​សង្កាត់​ចោម​ចៅ​។ ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​រថ​យន្ត​នោះ​បាន​បើក​ចូល​តាម​ផ្លូវ​រណប​អែប​ផ្លូវ​ជាតិ​លេខ​៤​ ​តែ​ដោយ​សារ​​ដឹក​ធ្ងន់​ និង​បើក​​មាត់​ប្រឡាយ​​បណ្តាល​ឱ្យ​បាក់​ដី​ក្រឡាប់​ចូល​ប្រឡាយ​តែ​ម្តង​។

ប្រភព័ត៌​មាន​​បន្ត​ថា ក្នុង​រថយន្ត​នោះ​មាន​កម្មករ​៤​ទៅ​៥​នាក់​ តែ​បាន​រួច​ផុតពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​ គ្រាន់​តែ​​រង​របួស​ស្រាល​២​នាក់​ប៉ុណ្ណោះ​។ ក្រោយ​ពេល​កើត​ហេតុ​កម្មករ​បាន​នាំ​គ្នា​រើ​យក​ឥដ្ឋ​ចេញ​ រួច​ជួល​រថ​យន្ត​ស្ទូច​យក​រថ​យន្ត​នោះ​ចេញ​ពី​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​​៕