តាមប្រភពពី AFP បានចុះផ្សាយដោយយោងលើលទ្ធផលសិក្សាស្រាវជ្រាវថ្មីបង្ហាញថា ប្រទេសនៅទូទាំងពិភពលោកបានទទួលស្គាល់បុគ្គលដែលនិយមស្រឡាញ់ភេទដូចគ្នាកាន់តែច្រើនលើកលែងតែប្រទេសរុស្ស៊ី និងអតីតប្រទេសសង្គមនិយមផ្សេងទៀត ។
ក្នុងរបាយការណ៍ស្រាវជ្រាវដែលរៀបរៀងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវគំនិតយល់ឃើញនៃមហាវិទ្យាល័យស៊ីកាហ្គោបានធ្វើការសន្និដ្ឋានគំនិតយល់ឃើញពីប្រជាជន៣០ប្រទេស នៅទូទាំងពិភពលោកទាក់ទិននឹងសម្ព័ន្ធភាពស្រឡាញ់ភេទដូចគ្នាប្រទះឃើញថា ប្រជាជនក្នុងចំនួន២៧ប្រទេសទទួលស្គាល់អ្នកនិយមស្រឡាញ់ភេទដូចគ្នាកាន់តែច្រើន លើកលែងតែ៤ប្រទេសដែលមានការទទួលស្គាល់តិចតួចរួមមានប្រទេសស៊ីប ឆែក ឡេតូនី និងរុស្ស៊ី ។
ប្រទេសដែលទទួលស្គាល់មានសំឡេងច្រើនបំផុត ចំនួន៥ជាលំដាប់ថ្នាក់ដំបូងមានហូឡង់ ដាណឺម៉ាក ន័រវែស ស្វ៊ីស និងហែលហ្សិក ។ ចំណែកប្រទេសដែលមានសំឡេងទទួលស្គាល់ពីច្រើនទៅតិច ឬស្ថិតក្នុងលំដាប់ថ្នាក់ពីក្រោមឡើងរួមមានចំនួន៧ប្រទេសដែលធ្លាប់គ្រប់គ្រងដោយរបបសង្គមនិយមប្រទេសនៅអាសីុខាងកើត ប្រទេសនៅតំបន់អាមេរិកឡាទីន ស៊ីប អាហ្វ្រិកខាងត្បូង និងតួកគី ។
តាមរយៈការស្រាវជ្រាវកាលពីឆ្នាំ១៩៩១ ឃើញថា ប្រជាពលរដ្ឋរុស្ស៊ី ប្រហែល៥៩% គិតថា ការស្រឡាញ់ភេទដូចគ្នាជារឿងមិនត្រឹមត្រូវដោយគោលគំនិតយល់ឃើញខាងលើ បានកើនឡើងដល់៦៨% ក្នុងឆ្នាំ២០០៨ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ឧសភា កន្លងមក ប៉ូលិសក្រុងមូស្គូបានចាប់ខ្លួនសមាជិកអ្នកដឹកនាំក្រុមខ្ទើយចំនួន៣នាក់ និងជនជាតិរុស្ស៊ី ជាច្រើននាក់ ក្នុងការធ្វើបាតុកម្មដ៏រីករាលដាលក្រោយពីក្រុមស្រឡាញ់ភេទដូចគ្នា (ក្រុមខ្ទើយ) ប្រមូលផ្តុំនៅក្បែរវិមានក្រឹមឡាំងដែលប្រកាសហាមកាលពីមុននេះ ៕
ចែករំលែកព័តមាននេះ