ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​២​ខ្នង​យ៉ាង​សន្ធោសន្ធៅ ខណៈ​កំពុង​ដេក​លង់លក់​ផ្អើល​ទាំង​យប់

2 ខែ មុន
  • ព្រះសីហនុ

អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​ជា​ពលរដ្ឋ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ

ខេត្ត​ព្រះ​សីហ​នុ ៖ អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​ជា​ពលរដ្ឋ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ថ្មី ភូមិ​៤ ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍ បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា «​ខណ​:​ពេល​ដែល​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ម្ចាស់ផ្ទះ​កំពុង​តែ​សម្រាក​នោះ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​ផ្នែក​ខាងក្រោម ហើយ​ឮ​សូរ​សំឡេង​ផ្ទុះ​ចេញពី​ក្នុងផ្ទះ​កើតហេតុ រហូត​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ហើយ​យ៉ាង​លឿន​រហ័ស​បំផុត​ទៀត​ផង ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស​។ ហើយ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​កើតហេតុ រាលដាល​ដល់​ផ្ទះ​មួយ​ខ្នង​ទៀត សរុប​ចំនួន​២​ខ្នង ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​។

សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​បន្ត​ថា ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​ផង​ដែរ មិន​បណ្ដាល​ឱ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ប៉ុន្តែ​គ្រាន់តែ​ខូចខាត​ម៉ូតូ​អស់​២​គ្រឿង និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ចំណែក​ថវិកា​មិន​បាន​បញ្ជាក់​នោះ​ឡើយ​។

ប្រភព​សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា ហើយ​ការ​ចុះ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ មានការ​ចូលរួម​ពី​សមត្ថកិច្ច​ចំរុះ រួម​មាន​៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​, រថយន្ត​របស់​កំពង់​ផែ​ស្វ​យ័​ត្ន​និង​រថយន្ត​របស់​កង​អន្តរាគមន៍​៩១១ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ជាង​១០​រថយន្ត​។ ពាក់ព័ន្ធ​ក្នុង​ការ​អន្តរាគមន៍​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​ពេលវេលា​ជិត​២​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ