ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយ​ WFP ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ប្រទេស​កម្ពុជា ឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ជាង ៦៣លានដុល្លារ​

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល​កម្ពុជា និងកម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់អង្គការសហប្រជាជាតិ WFP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង…

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល​កម្ពុជា និងកម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់អង្គការសហប្រជាជាតិ WFP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ប្រទេស​កម្ពុជា ឆ្នាំ២០២៤-២០២៨​។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស តំណាងរាជរដ្ឋាភិបាល​កម្ពុជា និងលោកស្រី ឃ្លែរ ខូណាន់ ( Claire Conan ) តំណាងអង្គការ​កម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា។

​តាមសេចក្តីប្រកាស ផែនការយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ ​មានទឹកប្រាក់ចំនួន ៦៣ ៣៧៨ ៥០០ដុល្លារអាមេរិក នឹងចូលរួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែងរបស់​កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និង​ការផ្តល់ប្រឹក្សាគោល​នយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណង​លើកកម្ពស់របបអាហារ និងសម្របខ្លួន​ទៅនឹងការប្រែប្រួល​អាកាសធាតុ។ គម្រោងទាំងនោះ ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ