ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីរៀន! សិស្សសាលាបឋម១ក្រុម ណាត់គ្នាទៅលេ.ងទឹក ស្រាប់តែជួបគ្រោះអកុស.លម្នាក់​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោមក្មេង៣​នាក់ បាន​នាំ​គ្នាទៅ​លេង​ទឹក​

រាជធានី​ភ្នំពេញ​៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោមក្មេង៣​នាក់ បាន​នាំ​គ្នាទៅ​លេង​ទឹក​ប្រឡាយមេ ហើយលោត​ចុះ​ក្នុង​ទឹក តែអកុសល ក៏បាន​ជាប់​ក្បាល​នឹង​ភក់​ បណ្តាល​ឱ្យ​ឈ្ល.ក់ទឹក​ស្លា.ប់ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែមករា ឆ្នាំ​២០២៤ នៅ​​ទឹកប្រឡាយមេ​​មួយ​កន្លែង ស្ថិត​​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ក្មេង​ប្រុស​រូប​នោះ​ឈ្មោះ ហេ ឡេ​ង​ហេង អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥​ នៃសាលា​បឋម​សិក្សា​សែន​សុខ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មានក្មេង​ប្រុសទាំងអស់៣​នាក់ បាន​ណាត់គ្នាជិះ​កង់​ទៅ​លេង​ទឹកស្រះ​នៅ​កន្លែង​កើតហេតុ ។ ​ខ​ណៈពេល​លេង​ទឹក ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​លោតទឹក​ហែល​លេង តែ​​ជា​អកុសល ពេល​លោត​ចុះ​ចំ​ទឹក​រាក់​និង​មាន​ភក់ល្បាប់​ហើយក៍​បាន​ជាប់​ក្បាល​ឈ្ល.ក់ទឹក​ស្លាប់​លិច​បាត់​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខ​ណៈ​នោះក្មេង​ប្រុស​២​នាក់​ភ័.យ​ស្លន់​ស្លោ ក៏បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិក្បែរ​នោះ​នឹង​អង្វរអោយជួយ​រាវរក​ហើយ​ប្រទះ​ឃើញសពក្មេងរងគ្រោះ​ដែល​ក្បាល​ជាប់​ភក់​ រួចនាំ​គ្នា​សែង​ឡើងគោក ហើយ​ប្រាប់​ដល់​ឪពុក​ម្តាយ ។

តាម​ក្មេង​ប្រុស​ដែល​នាំ​គ្នា​ទៅ​លេង​ទឹកជា​មួយគ្នា​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃកើតហេតុ​នេះ ខ្លួន​នឹង​មិត្ត​ភ​ក្តិ៣​នាក់ ក៏បាន​ណាត់គ្នា ពេល​ចេញពី​រៀន​ខ្មែរ​នាំ​គ្នា​ទៅ​លេង​ទឹក ហើយ​ជន​រង​គ្រោះ ដែល​ជាប់​រៀន​អង់​គ្លេ​ស​វេន​ថ្ងៃ​មិន​បាន​ទៅ​រៀន ក៍​នាំ​គ្នា​ទៅ​លេង​ទឹក​ដែរ​ក៏បាន​ជួប​គ្រោះ​អកុសលបែបនេះ​​តែ​ម្តង ​។ ​បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យរួច​ ស.ពក្មេងរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ