ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គេ​រាយការណ៍ដើមឈើ​អាកា​ស្យា​កំពុង​ត្រូវបំផ្លាញ​យក​ដី ពេល​នេះ ​ចុះ​​អង្កេត​​ហើយ

2 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២៤ នេះ តាម​សេចក្តីរាយការណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​មក​ថ្មី​ៗ​នេះ សង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​​ពពាក់ពពូនរហូត​មក​ទល់​ពេល​នេះ នាំ​គ្នា​ចូល​ទៅ​កាប់​ទន្ទ្រាន​បំផ្លិចបំផ្លាញ​ដើមឈើ​អាកា​ស្យា​ដែល​រដ្ឋបាល​ខេត្ត​បាន​ដាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២៤ នេះ តាម​សេចក្តីរាយការណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​មក​ថ្មី​ៗ​នេះ សង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​​ពពាក់ពពូនរហូត​មក​ទល់​ពេល​នេះ នាំ​គ្នា​ចូល​ទៅ​កាប់​ទន្ទ្រាន​បំផ្លិចបំផ្លាញ​ដើមឈើ​អាកា​ស្យា​ដែល​រដ្ឋបាល​ខេត្ត​បាន​ដាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​គោលបំណង​រំលោភ​យក​ដី​ក្នុង​ដែន​ប្រើប្រាស់​ទៅ​ធ្វើ​ជា​កម្មសិទ្ធិឯកជន ។

ទាក់ទិនករណីខាងលើ លោក​សា​មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​តាម​​​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ នេះ​ថា ចំពោះ​សកម្មភាព​ខាងលើ លោក​មិន​​ទាន់​ទទួល​បាន​ព័ត៌មាន​នៅឡើយ​ទេ តែលោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ជាក់
ស្តែង ។

លោក​ប្រធាន​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «ទីតាំង​ខាងលើ​ស្ថិត​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ទឹក​ស្អាត​ជំរាល​ក្បាលឆាយ​ចែក​ចេញ​ជា​ច្រើន​តំបន់​មើលទៅ​តាម​( GPS )​របស់​មន្ត្រី​ជំនាញ​មាន​តំបន់​ខ្លះ​អាច​តាំង​លំនៅ​ឋាន​បាន​ដែរ ក៏​ប៉ុន្តែ​ត្រូវ​មាន​គោលការណ៍​ច្បាប់​អនុញ្ញាត​ចេញ​ដោយ​ក្រសួងបរិស្ថាន​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា លោក​និង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ទីតាំង​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព បើ​ករណី​រក​ឃើញ​ថា មិន​មានច្បាប់​អនុញ្ញាត​ចេញពី​ក្រសួង​បរិ​ស្ថា​ទេ​នោះ លោក​នឹង​សុំ​គោល​កាណ៍​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ ។

អត្ថបទសរសេរ ដោយ