ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នា​​​​ថ្មីនៅយេម៉ែន​​​ស្លា.ប់​បាតុករ​6​​នាក់​​​​ទោះ​បី​ជា​មាន​បទ​ឈប់បា.ញ់​​​គ្នាក្តី​

14 ឆ្នាំ មុន

មានការប៉ះទង្គិច​គ្នា​​ជាថ្មីទៀត ​​នៅប្រទេស​យេម៉ែន​​ កាលពីថ្ងៃទី​​២៩ ​ឧសភា កន្លង​​មក នៅ​ក្នុង​ទីក្រុង Taiz រវាង​កង​កម្លាំង​​​សន្តិសុខ ដែល​មាន​​​ភក្តីភាព​ចំពោះ​លោក​ប្រធានាធិបតី​​អាលី​អាប់ឌុលឡាហ៍ សាឡេហ៍…

មានការប៉ះទង្គិច​គ្នា​​ជាថ្មីទៀត ​​នៅប្រទេស​យេម៉ែន​​ កាលពីថ្ងៃទី​​២៩ ​ឧសភា កន្លង​​មក នៅ​ក្នុង​ទីក្រុង Taiz រវាង​កង​កម្លាំង​​​សន្តិសុខ ដែល​មាន​​​ភក្តីភាព​ចំពោះ​លោក​ប្រធានាធិបតី​​អាលី​អាប់ឌុលឡាហ៍ សាឡេហ៍ និង​​ហ្វូងបាតុករ​​ប្រឆាំង​​រដ្ឋាភិបាល​​ បណ្តាល​ឱ្យស្លាប់​​​បាតុករ​​​៦​នាក់ទៀត ​​និង​ជាង​​១២០នាក់រងរបួស​ ​ទោះ​​បី​ជា​ក្រុម​​ប្រឆាំង​​​ និងរដ្ឋាភិបាល ​សម្រេច​បាន​​​បទ​ឈប់បាញ់​​គ្នា​មួយ​កាលពីថ្ងៃទី​២៨ ឧសភា ​ក៏​ដោយ ។ ​​អ្នក​យកព័ត៌​មាន​​​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​​នៅកន្លែង​​​ប៉ះទង្គិច​​​គ្នា​​និយាយ​ថា ​កង​កម្លាំង​សន្តិស​ុខ​​​បានបាញ់រះ​​ដោយប្រើ​​​គ្រាប់​​ពិត​​លើហ្វូង​បាតុករ និង​​​​​ប្រើ​ឧស្ម័ន​​​បង្ហូរទឹកភ្នែក ​​ព្រម​ទាំង​កា​ណុង​បាញ់​ទឹក ដើម្បី​​បំបែក​ហ្វូង​បាតុករ​​​ ដែលធ្វើ​បាតុ​​កម្ម​​​​នៅបរិវេណ​​ខាង​ក្រៅ​អគារ​​​សាខា​ក្រុង​​​នោះ ​​ទាមទារ​ឱ្យ​ដោះលែង​​មិត្ត​ភក្ត​ិ​របស់​ពួកគេ ដែលត្រូវ​​ចាប់ខ្លួន​កាលពីថ្ងៃទី​២៨ ឧសភា កន្លង​មក ។​
ការ​ប៉ះទង្គិច​គ្នានេះ​កើតឡើង​​​នៅក្បែរ​​​​ទី លាន​​សេរីភាព​​ដែលនៅទីនោះ​​បាតុករ​​ប្រឆាំង​​​រដ្ឋា​ភិបាល​​ជា​ច្រើន​​​ពាន់នាក់​បានបោះជំរំ​​​ធ្វើបាតុ​កម្ម​​​ចាប់តាំងពីខែ​មករាមក ទាមទារ​​ឱ្យ​​លោក​​អាលី​អាប់​ឌុលឡាហ៍ ​​សាឡេហ៍ ​លាលែង​ចេញពី តំណែង​ជា​បន្ទាន់ ។ ​ចំណែ​កនៅទីក្រុង​សាណា​ រដ្ឋ​ធានី​ប្រទេស​នេះវិញ ​​មាន​កា​រផ្ទុះ​​៧​លើក​
ជាប់​ៗ​​គ្នា​​ ​កាលពីថ្ងៃទី​​​២៩ ឧសភា ​នៅ​ក្នុង​សង្កាត់ ​Hasaba ជាកន្លែង​​​កើតមាន​ការ​ប្រយុទ្ធ​​​​គ្នារយៈ​ពេល​​​មួយសប្តាហ៍​​​​រវាង​កង​កម្លាំង​​​រដ្ឋាភិបាល​ និងពួក​​​កុលសម្ព័ន្ធ​​ដឹកនាំ ដោយមេ​ដឹកនាំ​​ក្រុម​ប្រឆាំង​​លោក Sadeq al-Ahmar ។
លោក​សាឡេហ៍ បាន​សច្ចា​ថា ​លោកនឹង​​មិន​ចុះ​ចេញពីតំណែងឡើយ ​បើទោះ​បីជា​លោករង​សម្ពាធ​​ពីបណ្តា​ប្រទេស​​​មហា​អំណាច​ក្នុង​តំបន់ និង​ប្រទេស​​មហា​អំណាច​​លើ​ពិភព​លោក​ក៏​ដោយ៕