ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ចូលផ្ទះ​សំណាក់​​ចុះ​ខុស​ផ្លូវ​​ធ្លាក់​ប្រឡាយ​​​ទឹកសំអុយ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​រថយន្តមួយគ្រឿង​​ម៉ាក​​ហាយ​ឡេនឌ័រ ​ពណ៌ទឹក​ប្រាក់ ​​ពាក់ស្លាកលេខ ​ភ្នំពេញ 2N-2434 បើក​បរ​ដោយ​​​ជន​​​​មិនស្គាល់​​​​អត្តស​ញ្ញាណ​​ម្នាក់​បាន​បើក​ចូលក្នុង​​ផ្ទះសំណាក់​មួយ​​កន្លែង​ដែលមានយីហោ​​​ម៉ារ៉ាឌី ស្ថិតនៅ​​​ជាប់​​​​​គល់ស្ពានស្ទឹង​មានជ័យ ​​​ជ្រុង​ខាង​ជើង​ក្នុង​ភូមិ​សាស្ត្រ​​​សង្កាត់​​ទំនប់ទឹក​​ ខណ្ឌ​ចំការមន ​បណ្តាល​ឱ្យធ្លាក់​​ចូល​​ដល់​​​

រាជធានីភ្នំពេញ ៖ ​​រថយន្តមួយគ្រឿង​​ម៉ាក​​ហាយ​ឡេនឌ័រ ​ពណ៌ទឹក​ប្រាក់ ​​ពាក់ស្លាកលេខ ​ភ្នំពេញ 2N-2434 បើក​បរ​ដោយ​​​ជន​​​​មិនស្គាល់​​​​អត្តស​ញ្ញាណ​​ម្នាក់​បាន​បើក​ចូលក្នុង​​ផ្ទះសំណាក់​មួយ​​កន្លែង​ដែលមានយីហោ​​​ម៉ារ៉ាឌី ស្ថិតនៅ​​​ជាប់​​​​​គល់ស្ពានស្ទឹង​មានជ័យ ​​​ជ្រុង​ខាង​ជើង​ក្នុង​ភូមិ​សាស្ត្រ​​​សង្កាត់​​ទំនប់ទឹក​​ ខណ្ឌ​ចំការមន ​បណ្តាល​ឱ្យធ្លាក់​​ចូល​​ដល់​​​មាត់ប្រឡាយ​​លូបង្ហូរ​ទឹក​​​សំអុយ ​​ដោយ​សារ​តែ​​​ម្ចាស់បើក​ចូល​ផ្ទះ​សំណាក់​ខុស​ផ្លូវ​​​ ។ ហេតុ​ការណ៍​​​នេះ​បាន​​​​កើតមាន​ឡើង​​​​​កាល​ពីវេលា​ទៀប​ភ្លឺ​ថ្ងៃទី​៣០ ឧសភា ​​​២០១១​​ ពុំ​បណ្តាល​ឱ្យ​​មាន​មនុស្ស​​ណាម្នាក់​រ​ង​របួស​ឡើយ ហើយ​​រថយន្ត​ក៏​ពុំ​ខូចខាត​​​​ធ្ងន់ធ្ងរ​​​​អ្វីដែរ ។ ​ជាង​នេះ​ទៅទៀត ​​​ទ្រព្យសម្បត្តិ​​​​សាធារណៈ​នៅម្តុំ​កន្លែង​​​កើតហេតុ​​នោះ ក៏ពុំទទួល​រង​ការ​ខូចខាត​​អ្វីធំដុំដែរ ។ ​​

ក្រោយ​ហេតុ​ការណ៍​​​​កើតឡើង ​​នៅ​វេលា​ព្រឹកថ្ងៃទី​​៣០ ឧសភា ​​​២០១១ ម្ចាស់​​រថយន្ត​បាន​​ជួល​​​រថ​យន្ត​​​ស្ទូច​​​មក​ស្ទូច​​យក​រថយន្តរបស់ខ្លួន​​ទៅជួស​ជុល​​​ដោយ​ខ្លួន​ឯង​​​មិន​រំខានដល់​​​សមត្ថ​កិច្ច​​​​​ឡើយ ។​ ​តាម​​ប្រភព​ព័ត៌មាន​​​នៅកន្លែង​កើត​ហេតុ​​​​​ទាក់ទិន​​នឹង​ឧប្បត្តិ​ហេតុ​​​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ខាង​លើ​នេះ ​បាន​ឱ្យ​ដឹង​ថា ​មុនពេល​កើត​ហេតុ​ ​គេ​បានសង្កេតឃើញ​​រថយន្ត​ខាង​លើ​ត្រូវម្ចាស់​បើក​បរ​​ធ្វើ​​ដំណើរ​​ឆ្លង​ស្ពាន​ស្ទឹង​មាន​ជ័យ ​ពីត្បូងទៅ​ជើង ​ឆ្លង​​ផុត​​​​គល់ស្ពាន​ខាង​ជើង​ក៏បត់ទៅ​​​​ស្តាំ​​បំណង​ចូល​ផ្ទះសំណាក់ម៉ារ៉ាឌី ​ប៉ុន្តែ​ដោយ​​សារ​ចុះ​​​ខុសច្រក​ចូល​ផ្ទះ​​សំណាក់ ​ក៏​រអិល​​ធ្លាក់​​ប្រឡាយ​​​លូ​បង្ហូរទឹក​​​​សំអុយ​​​តែម្តងទៅ ។ ប្រភព​ដដែល​បាន​បន្ត​ថា ​មូលហេតុ​ដែល​​រថយន្ត​ខាង​លើ​​​​នេះ​បើកធ្លាក់​ចូលប្រឡាយ​​​​លូដោយសារ​​​​​នៅ​ទី​នោះមានច្រក​ពីរ​​ស្រប​​​គ្នា​ គឺ​ច្រក​ទី​១​ចូល​ទៅ​កន្លែង​ចត​​​​រថយន្ត​​​​របស់ផ្ទះ​សំណាក់​​​ម៉ារ៉ាឌី ​ហើយ​​ច្រក​មួយទៀត​​ចូល​ប្រប​មាត់ប្រឡាយ​បង្ហូរ​ទឹក​សំអុយ​ក៏ជ្រុល​​ធ្លាក់​​តែម្តង​ទៅ​៕