ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចតម្រូវឱ្យម្ចាស់ឡាន​ដោះ​អំពូលភ្លើង​ដែល​បំពាក់​ខុសបច្ចេកទេសចេញ​ដោយខ្លួនឯង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បំពាក់​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​បច្ចេកទេស ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ឱ្យ​ម្ចាស់​រថយន្ត​ឱ្យ​​ដោះ​ចេញ​វិញ​ដោយ​ខ្លួនឯង​ភ្លាម​ៗ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​​​​ដល់​អ្នក​ដទៃ​ដោយ​យថាហេតុ ព្រោះតែ​ពន្លឺ​ចែងចាំង​ខ្លាំង​ពេក ។ ជាក់ស្តែង យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កម្លាំង​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បំពាក់​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​បច្ចេកទេស ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ឱ្យ​ម្ចាស់​រថយន្ត​ឱ្យ​​ដោះ​ចេញ​វិញ​ដោយ​ខ្លួនឯង​ភ្លាម​ៗ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​​​​ដល់​អ្នក​ដទៃ​ដោយ​យថាហេតុ ព្រោះតែ​ពន្លឺ​ចែងចាំង​ខ្លាំង​ពេក ។

ជាក់ស្តែង យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កម្លាំង​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ឃាត់​រថយន្ត​ដែល​បំពាក់​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​០១​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​បាន​ធ្វើការ​ឃាត់​រថយន្ត​បំពាក់​អំ​ពូ​ល​ភ្លើង កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​សមត្ថកិច្ច​បានឱ្យ​ម្ចាស់​រថយន្ត​ដោះ​ចេញ​ដោយ​ខ្លួនឯង និង​ឱ្យធ្វើ​កិច្ច​សន្យា​បញ្ឈប់​បំពាក់​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ខុសច្បាប់​ត​ទៀត។

នៅ​​​ក្នុង​​ករណី​ខាងលើ​នេះ ឯកឧត្តម​ស្នងការ​ក៏​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​១៤​ខណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ត្រូវ​ត្រួតពិនិត្យ និង​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​បំពាក់ និង​កែ​ច្នៃ​អំ​ពូ​ល​ភ្លើង​ឧបករណ៍​ខុស​លក្ខណៈ​បច្ចេកទេស​ខុសច្បាប់ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ ។

សូម​រំលឹក​ថា លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​១៤​ខណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ត្រួតពិនិត្យ​អំ​ពូ​ល​ភ្លើង ឧបករណ៍ កែ​ច្នៃ​ខុសលក្ខណៈ​បច្ចេកទេស បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដទៃ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ក្រោយ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​រថយន្ត ដែល​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​ដោយ​បំពាក់​ភ្លើង​បំភ្លឺ កែ​ច្នៃ​បន្ថែ​មអំ​ពូ​ល​ឡាស៊ែរ ឫ LED ប្រើ​មិន​ត្រឹមត្រូវ​ខុស​លក្ខណៈ​បច្ចេកទេស បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​រួមចំណែក​ធ្វើ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ផង​ដែរ ខណៈ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាមួយ​គ្នា​ជួប​ការ​ប្រឈម និង​ចង់​ឲ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​លើ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។

អត្ថបទសរសេរ ដោយ