ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រវាង​ប្ដី​និង​ប្រពន្ធ​ពេញ​ដងផ្លូវ ផ្អើល​សមត្ថ​កិច្ច​​ចុះ​អន្តរាគមន៍​អស់​២​ដង

2 ខែ មុន
  • ភ្នំពេញ

ជម្លោះ​ហិ​.​ង្សា​រវាង​ប្ដី​ជា​ជនជាតិ​ចិន និង​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ខ្មែរ បាន​វា​.​យ​តប់​គ្នា​នៅ​តាម​ដងផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​សម្របសម្រួល

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ហិ​.​ង្សា​រវាង​ប្ដី​ជា​ជនជាតិ​ចិន និង​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ខ្មែរ បាន​វា​.​យ​តប់​គ្នា​នៅ​តាម​ដងផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​សម្របសម្រួល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៩៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

បើ​តាម​សន្តិសុខ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ រូប​គាត់​អង្គុយ​យាម​កន្លែង​ធនាគារ​មួយ​នៅ​កន្លែង​កើតហេតុ ពេល​នោះ​ក៏​ស្រាប់តែ​ឃើញ​ប្ដី​ប្រពន្ធ​២​នាក់ ដោយ​បុរស​ប្ដី​ជា​ជនជាតិ​ចិន និង​ស្ត្រី​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ហើយ​ក៏​មិនដឹង​ថា តើ​ពួក​គាត់​ឈ្លោះប្រកែក​គ្នា​រឿង​អ្វី​នោះ​ទេ? ព្រោះ​និយាយ​ជា​ភាសា​ចិន​»​។

សន្តិសុខ​ខាងលើ ប្រាប់​បន្ត​ថា «​ភ្លាម​ៗ​នោះ នាំ​គ្នា​ដើរមក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​បាន​វា​.​យ​ទៅ​លើ​ស្ត្រី​ប្រពន្ធ​ជនជាតិ​ខ្មែរ​ជា​ច្រើន​ដៃ​ចំ​ផ្ទៃ​មុខតែ​ម្ដង​។ ដោយ​ឃើញ​ហេតុ​ការណ៍​បែប​នេះ រូប​គាត់​បាន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​សួរនាំ​កុំឱ្យ​មាន​ហិ​.​ង្សា​កើតឡើង ស្រាប់តែ​អ្នក​ទាំង​២​នាក់​នោះ​នាំ​គ្នា​ដេញ​ទាំង​សមត្ថកិច្ច​ចេញ ដោយ​មិន​ឱ្យរ​វីរ​វល់​ជាមួយ​ពួក​គេ​នោះ​ទេ ព្រោះថា នេះ​ជា​រឿង​ប្ដី​ប្រពន្ធ​របស់​ពួក​គេ​»​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា «​លុះ​ពេល​សមត្ថកិច្ច​ជិះ​ចេញ​ទៅ​បាត់​មួយសន្ទុះ ក៏​ស្រាប់តែ​អ្នក​ទាំង​​២​នាក់​ឈ្លោះ​គ្នា​ម្ដងទៀត ពេល​នោះ​បុរស​ជនជាតិ​ចិន បាន​យក​ទូរស័ព្ទ​ស៊េរី​ទំនើប iphone ភ្នែក​៣ បោ​.​ក​កម្ទេច​ចោល​អស់​ចំនួន​២​គ្រឿង​ថែម​ទៀត​ផង ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​សួរនាំ​ម្ដងទៀត តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ភាគី​ទាំង​២​បាន​កញ្ជ្រោល​ដាក់​គ្នា​ថែម​ទៀត ដោយ​គ្មាន​អ្នក​ណា​ស្តាប់​អ្នក​ណា​នោះ​ទេ​»​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឈ្លោះ​គ្នា​ជា​ភាសា​ចិន ដោយ​ស្រែក​ដាក់​គ្នា​ខ្លាំង​ៗ​រួច​ហើយ សមត្ថកិច្ច​ក៏​ខំ​និយាយ​លួងលោម ហើយ​ឱ្យ​ពួក​គាត់​ឈប់​ឈ្លោះប្រកែក​គ្នា ចុង​ក្រោយ​អ្នក​ទាំង​២​នាក់​ក៏​ជិះ​ម៉ូតូ​កង់​បី​ម្នាក់​មួយ​គ្រឿង​ចេញ​ទៅ​បាត់​អស់​តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ