ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​! មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​​៣និង​ប្រជា​ការពារ​២​នាក់​ត្រូវ​ឃាត់ខ្លួន

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ស្រាវជ្រាវ និង​បាន​ឆែក​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព រួម​ទាំង​សួរនាំ​ជន​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ពិតប្រាកដ​នោះ នៅ​ទីបំផុត មន្ត្រី​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣​ម្នាក់ និង​ប្រជា​ការពារ​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​កំហែង​យក​ប្រាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ស្រាវជ្រាវ និង​បាន​ឆែក​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព រួម​ទាំង​សួរនាំ​ជន​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ពិតប្រាកដ​នោះ នៅ​ទីបំផុត មន្ត្រី​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣​ម្នាក់ និង​ប្រជា​ការពារ​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​កំហែង​យក​ប្រាក់ ។

យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បំភ្លឺ​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ករណី​យុវជន​០៥​នាក់ ដែល​បាន​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ ដោយ​​ចោទប្រកាន់​ថា មាន​សមត្ថកិច្ច​គាប​យក​លុយ​នៅ​ចំណុច​ប្រេងឥន្ធនៈ​តេ​លា​លូ​ប្រាំ លើ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ករណី​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ប្រមូល​វត្ថុ​តាង​តាម​កាមេរ៉ា​សុវត្ថិភាព និង​តាម​ការ​សាកសួរ​ពី​យុវជន​រង​គ្រោះ និង​បាន​ឃាត់ខ្លួន​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​០១​នាក់ រួម​និង​ប្រជា​ការពារ​ចំនួន​០២​នាក់​ទៀត ពី​បទ​កំ​ហែ ..;​ង យក​ប្រាក់ ។

យោង​តាម​ប្រភព​ខាងលើ​បន្ត​ទៀត​ថា ជនសង្ស័យ​ចំនួន​០៣​នាក់ ១-​ឈ្មោះ នាង វ​ណ្ណី ហៅ​ប៉ាន់​នី ភេទ​ប្រុស ជនជាតិ ខ្មែរ​។ ២-​ឈ្មោះ គឹ​ម សុខា ហៅ​ហង្ស​១៣ ភេទ​ប្រុស ជនជាតិ​ខ្មែរ និង​៣-​អនុសេនីយ៍ឯក ព្រុំ វណ្ណ​រឿ​ន ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ជនសង្ស័យ​នៅ​សេសសល់​មួយ​ចំនួន​ទៀត កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ស្វែងរក​ឃាត់ខ្លួន​យក​មក​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ