ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​បំផ្ទុះគ្រាប់បែក​​​នៅ​​បន្ទាយ​យោធា​​មួយរបស់​​​​នីហ្សេរីយ៉ា​ ស្លា.ប់​12នាក់​ក្រោយពី​​​ប្រធានាធិបតី​​​ជាប់ឆ្នោត​​ធ្វើ​​សច្ចា​ប្រណិធាន​​ ចូលកាន់​តំណែង​

12 ឆ្នាំ មុន

ការ​វាយប្រហារ​​​​ដោយការបំផ្ទុះ​គ្រាប់​បែក​​នានា​បាន​​​ធ្វើ​​ឱ្យ​​កក្រើកបន្ទាយ​​​​យោធា​មួយនៅ​ភាគខាង​ជើង​​​ប្រទេស​​នីហ្សេ​រីយ៉ា កាលពី​​យប់​​ថ្ងៃ​ទី​​២៩ ឧសភា ​កន្លង​មក ​បណ្តាល​ឱ្យស្លាប់​មនុស្ស​​១២នាក់ ​។ ការ​វាយប្រហារ​​​នេះ​កើត​ឡើង​​​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​ប្រធា​នាធិបតី​ជាប់​ឆ្នោត​​​ប្រទេស​នេះ លោក Good​luck Jonathan…

ការ​វាយប្រហារ​​​​ដោយការបំផ្ទុះ​គ្រាប់​បែក​​នានា​បាន​​​ធ្វើ​​ឱ្យ​​កក្រើកបន្ទាយ​​​​យោធា​មួយនៅ​ភាគខាង​ជើង​​​ប្រទេស​​នីហ្សេ​រីយ៉ា កាលពី​​យប់​​ថ្ងៃ​ទី​​២៩ ឧសភា ​កន្លង​មក ​បណ្តាល​ឱ្យស្លាប់​មនុស្ស​​១២នាក់ ​។ ការ​វាយប្រហារ​​​នេះ​កើត​ឡើង​​​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​ប្រធា​នាធិបតី​ជាប់​ឆ្នោត​​​ប្រទេស​នេះ លោក Good​luck Jonathan ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង ។ ​​បុគ្គលិក​ជួយសង្គ្រោះ​​​ម្នាក់ដែល​​​ស្នើ​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បានប្រាប់ទីភ្នាក់ងារ​​​ព័ត៌មាន​រ៉យ​ទ័រ​ថា ​អ្នក​​រួម​ការងារ​ជាមួយ​លោកឃើញ​​​មនុស្ស​​១២នាក់ ​​ត្រូវស្លាប់ និង​​២៥នាក់​ទៀត​​រង​របួស​​។​
ការ​វាយប្រហារ​នេះ ​​បាន​​បំផ្លាញ​​ផ្សារ​មួយ​ក្នុងបរិវេណ​​​បន្ទាយ​យោធា​នេះ ។ ​ពុំ​មាន​​ក្រុមណា​មួយ​អះអាង​ទទួលខុសត្រូវ​​ចំពោះ​​ការ​វាយ​ប្រហារ​​​​នេះនៅឡើយទេ ។​
អ្នក​​នាំពាក្យ​​ទីភ្នាក់​ងារ​​​​គ្រប់​គ្រង​​​ស្ថានការណ៍​​​គ្រា​អាសន្ន​​ជាតិនីហ្សេរីយ៉ា លោក Yushua Shuaib និយាយ​ថា វាជា​ការ​ផ្ទុះ​ដ៏ខ្លាំង ហើយ​​មាន​​​​ឥទ្ធិពល​​បំផុត​មួយ ។​
តាមសេចក្តី​រាយការណ៍​​ថា ការ​វាយ​ប្រហារ​​​​បំផ្ទុះ​គ្រាប់បែក​នេះ ធ្វើឡើងក្នុង​​គោលបំណង​​​ឱ្យ​លោក Jonathan ត្រូវ​​ប្រឈមមុខនឹង​​ការបង្រួប​បង្រួម​​​ប្រទេស ដែល​​មាន​​ពលរដ្ឋ​​​ច្រើនបំផុត​​​នៅ​អាហ្វ្រិកនេះ ។ ​​កាលពី​ខែ​មុន​នៅ​ទីក្រុង​ភាគខាង​ជើង នីហ្សេរីយ៉ា ​មានកើត​​ការបះបោរ​ធ្ងន់ធ្ងរ​​មួយ​បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​រយនាក់ ក្រោយ​ពី​​​លោក​ Jonathan ជាអ្នក​កាន់​​សាសនា​គ្រិស្ត​​​មកពី​​ភាគខា​ងត្បូង​ប្រទេស​ត្រូវ​បាន​​ប្រកាស​​ជា​​អ្នក​ឈ្នះ​ឆ្នោត ។​
លោក Goodluck  Jonathan បាន​ធ្វើ​​​សច្ចា​ប្រណិធាន​ចូលកាន់​តំណែង​ក្នុង​​ពិធីមួយ​រៀប​ចំ ឡើង​នៅក្នុងទីក្រុងអាប៊ូហ្សា​ ដោយ​មាន​សន្តិ​សុខ​​​យាមកាម​​យ៉ាង​តឹង​រ៉ឹង ៕