ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់រយនាក់​ផ្អើលនាំ​គ្នាទៅ​កាយយក​ថ្មធ្វើ​ជីនៅ​ភ្នំកន្លង់

14 ឆ្នាំ មុន

​ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋ​​រាប់រយនាក់​​​នៅឃុំ​​​ផ្សេងៗ​​ពីគ្នា ​​ក្នុងស្រុក​​បន្ទាយ​​មាស​បាននាំ គ្នា​​សម្រុក​​ទៅជីក​កកាយ​​យក​ដុំថ្ម​​​ពុកផុយ​​​ដែល​​​អ្នក​ស្រុក​​​​ឱ្យ​ឈ្មោះ​​​​ថាជីធម្មជាតិ នៅភ្នំ​កន្លង់ ស្ថិត​​នៅឃុំ​ស្តេច​គង់​ខាងជើង​ មក​លក់​​​ឱ្យឈ្មួញ​។ ​សកម្ម​ភាព​​ជី​កកកាយ​​រុក​រក​ដុំថ្ម​​ពុក​ផុយ​​ដែល​អះអាង​​ថា ជា​ជី​​​ដើម្បីទុក​​​ថ្លឹង​​លក់​​ឱ្យ​​ក្រុមហ៊ុន​​មួយ​នៅក្នុងស្រុកដែលកំពុង​​ប្រមូលទិញ​

​ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋ​​រាប់រយនាក់​​​នៅឃុំ​​​ផ្សេងៗ​​ពីគ្នា ​​ក្នុងស្រុក​​បន្ទាយ​​មាស​បាននាំ គ្នា​​សម្រុក​​ទៅជីក​កកាយ​​យក​ដុំថ្ម​​​ពុកផុយ​​​ដែល​​​អ្នក​ស្រុក​​​​ឱ្យ​ឈ្មោះ​​​​ថាជីធម្មជាតិ នៅភ្នំ​កន្លង់ ស្ថិត​​នៅឃុំ​ស្តេច​គង់​ខាងជើង​ មក​លក់​​​ឱ្យឈ្មួញ​។

​សកម្ម​ភាព​​ជី​កកកាយ​​រុក​រក​ដុំថ្ម​​ពុក​ផុយ​​ដែល​អះអាង​​ថា ជា​ជី​​​ដើម្បីទុក​​​ថ្លឹង​​លក់​​ឱ្យ​​ក្រុមហ៊ុន​​មួយ​នៅក្នុងស្រុកដែលកំពុង​​ប្រមូលទិញ​ ។ ការ​លើក​​​គ្នា​រាប់​រយ​នាក់​​ទៅ​កាយ​​យកថ្ម​​​ផុយ​នេះ ពិតជា​​​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​ ព្រោះ​​​ភ្នំទំហំ​ប្រហែល​​​​១គីឡូ​ម៉ែត្រ​ក្រឡា ​ត្រូវ​បាន​គេ​រក​​ឃើញ​ថា មាន​​រ៉ែ​អាច​​​ផលិត​​ជាជី​​​ធម្មជាតិ​​​​បាន ។ ប្រជា​ពលរដ្ឋ​​​ម្នាក់​ដែល​កំពុង​​ជីករណ្តៅ​​​ដី​រកដុំថ្ម​នឹង​គេនោះ ​បាន​និយាយ​ថា ​អ្នក​ភូមិ​​​ទាំងចាស់ ទាំង​ក្មេង ​បាននាំគ្នា​មក​​​ជីករណ្តៅ​​​នៅលើភ្នំ​​កន្លង់នេះ​ស្វែង​រក​​ដុំ​ថ្ម​​មាន​តម្លៃ​​​ទុកលក់​​ឱ្យក្រុម​​ហ៊ុនមួយដែលមក​ពី​ភ្នំពេញ ​​​ឈរ​ចាំ​​ទិញ​នៅជើង​ភ្នំតែម្តង ។

​​គាត់​បាន​រៀប​រាប់​ថា ​ទោះ​​បីជា​មាន​ប្រជា​​ពលរដ្ឋ​​​​​រាប់​រយនាក់​​នាំគ្នា​​មក​ជីក​រក​ដុំ​ថ្ម​​​លក់​​​​ឱ្យ​ក្រុម​​ហ៊ុន​ក៏ដោយ ​គ្មានអាជ្ញាធរ​​​មក​​រំខាន​ពួក​គាត់ឡើយ ។ ​ទោះ​បី​ជា​​​បែបណា​​ ប្រជា​ពលរដ្ឋ​​និយាយ​​​​ត្អូញ​ត្អែ​រ​ថា ក្រុម​ហ៊ុន​​ទទួលទិញ​​​ដុំ​ថ្ម​​នេះគេ​​ឱ្យតម្លៃ​​ថោក​បំផុត​គឺ​​​ដុំ​ថ្ម​មួយ​គីឡូក្រាម​​​​មាន​តម្លៃ​​តែ​​៨៤កាក់។​ ​​ដូច្នេះ​​​១រយ​គីឡូក្រាម​​​ស្មើ​នឹង​​​៨.៤០០ រៀល​ប៉ុណ្ណោះ​​ តែគ្មាន​​​អ្វី​នឹង​​​​រក​ទៅ​​ហើយបាន​​​គេ​​មក​ទិញបែប​នេះក៏ចេះ​តែ​​​នាំ​គ្នា​ប្រឹង​​​​ទៅ​។ គាត់​និយាយ​ថា ​ការ​លីសែង​​ថ្មចុះម​ក​​​​ពីលើ​ភ្នំ​​​មិន​​មែន​​ជា​​រឿង​ធម្មតាទេ គឺ​ផ្លូវ​​ចុះពី​លើ​​​កំពូលភ្នំ​​ឆ្ងាយ​ ត្រូវ​​ចំណាយ​កម្លាំង​​​ច្រើន ។

ស្ត្រី​​ម្នាក់ទៀត​​ជា​អ្នក​​កាយដី​​រក​​ថ្ម​ដែរ និយាយ​ថា ​ខាង​ក្រុមហ៊ុន​​​បើ​អាណិតពលរដ្ឋ​​​​គួរ​ណាស់តែ​​​​ឱ្យ តម្លៃ​​​ថ្ម​ក្នុង​មួយគីឡូក្រាម​​​​១០០​រៀល ​​ទើប​ស័ក្តិសម ​​ព្រោះ​​​​ទំនិញ​​ឥឡូវ​​ឡើងថ្លៃខ្ពស់ ​​ណាស់​​ដែរ​ ។

លោក​​អ៊ូ គីន ​មេឃុំ​ស្តេច​គង់​ខាង​ជើង បាន​​​ប្រាប់​​​ឱ្យ​ដឹង​ថា ​​​ក្រុមហ៊ុន​​​មកទិញ​​ថ្ម​ពី​ពលរដ្ឋ​នេះ​គឺ​ក្រុមហ៊ុន​​គេ​មាន​ច្បាប់​ត្រឹមត្រូវ​​ពី​​​មន្ទីរ​​​ឧស្សាហ​កម្ម​​ រ៉ែ និង​ថាមពលខេត្ត។ លោក​មេ​ឃុំ​​មានប្រសាសន៍​ ថា ​​​យោង​ទៅតាម​ច្បាប់​​របស់​ក្រុម​ហ៊ុន​គឺមាន​រយៈ​ពេល​​ត្រឹមតែ​​​​៣ខែ​​​ទេ ដែល​​ក្រុម​ហ៊ុន​​​​​អះអាង​ថា​ជាការ​សាក​ល្បង​​​​ បើ​​យកដុំ​ថ្ម​​នោះ​ទៅផលិត​​​ជីលាយ​ ជាមួ​យ​សារ​ធាតុ​​​ផ្សេងៗ​ទៀត ​​សម្រេច​បាន​ជោគ ជ័យ​មានគុណ​ភាព ​​​ហើយ​​មាន​ការគាំទ្រ​​ពីប្រជា​ពលរដ្ឋ​​​​ច្រើន​​អាច​បន្ត​ធ្វើ​​​អាជីវ​កម្មទៅមុខទៀត ។

គេ​បាន​​សម្គាល់​ឃើញ​ថា ​នៅឆ្នាំ​​២០០៣ ​ដុំ​ថ្ម​​ដែល​គេពិនិត្យ​​​ឃើញ​ថា ​អាច​យក​​ទៅធ្វើជី​បាន​នោះត្រូវ​បានក្រុមឈ្មួញ​​​ដឹក​ចេញ​តាមទូក​​ចេញ​ពី​ភ្នំកន្លង់​​​​ឆ្ពោះទៅ​​ប្រទេស​វៀតណាម ​​ប៉ុន្តែ​​​អាជ្ញា​ធរ​​នៅ​តាម​ព្រំដែន​​​មិន​​ឱ្យដឹក​ចេញ​​​ ។

មានការ​​​​រំឭក​​ឱ្យ​ដឹង​ថា ​​តាំង​ពី​​សម័យ​ខ្មែរ​ក្រហម​ក៏មាន​​គម្រោង​​​ធ្វើរោងចក្រ​ផលិត​​ជី​​នៅ​​ភ្នំ​​​កន្លង់​នេះ​​​ដែរ។​ កាលណោះជនជាតិចិនជា​អ្ន​ក​រៀប​ចំ​​​​​ តែក្រោយ​​​ថ្ងៃ​រំដោះ​​៧ មករា ​​ប្រទេស​ជាតិ​​​មាន​​សុខសន្តិភាព​ ក៏មានក្រុមហ៊ុន​ផ្សេងៗ​​ចូល​​​​មក​ពិនិត្យ​​មើល​ថ្ម​​នេះជា​បន្តបន្ទាប់​ដែរ ។ ​​

លោក​​សុខ មាន ​មន្ត្រី​​​នគរបាល​ឃុំ​​និយាយ​ថា ​អ្នក​ចំណាកស្រុក​ភាគច្រើន​​ដែល​​បាន​​ទាក់​ទាញ​​ពីភូមិ​ ស្រុកទៅ​​រកការងារ​​ធ្វើ​បាន​វិល​មក​​វិញអស់ហើយ​ ដោយសារតែ​ពួកគាត់មានការ​​ងារ​ធ្វើ​នៅ​ជិត​ផ្ទះ៕​