ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះពិនិត្យ​ស.ពប្តីទើបសង្ស័យ​ជាស្នា​ដៃ​របស់​​ប្រពន្ធ​

1 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖  ដោយសារ​​អត់ទ្រាំ​នូវ​ទ​ង្វើ​ហិង្សា​ពីប្តី​ដែល​វាយ​មក​លើ​ខ្លួន​​ម្តងៗពេលដែលផឹក​ស្រា​ស្រវឹងជោកជាំនោះ ស្ត្រីជាប្រពន្ធ​ក៏​សម្រេចចិត្ត​លើកដៃវាយសម្លាប់ប្តី​​តែម្តង​។ ជាក់ស្តែង ហេតុការណ៍​រន្ធត់នេះ ​បានកើតឡើងទៅលើបុរស​ម្នាក់​ឈ្មោះ​អិន សាត អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រឡាច…

ខេត្ត​កែប ៖  ដោយសារ​​អត់ទ្រាំ​នូវ​ទ​ង្វើ​ហិង្សា​ពីប្តី​ដែល​វាយ​មក​លើ​ខ្លួន​​ម្តងៗពេលដែលផឹក​ស្រា​ស្រវឹងជោកជាំនោះ ស្ត្រីជាប្រពន្ធ​ក៏​សម្រេចចិត្ត​លើកដៃវាយសម្លាប់ប្តី​​តែម្តង​។

ជាក់ស្តែង ហេតុការណ៍​រន្ធត់នេះ ​បានកើតឡើងទៅលើបុរស​ម្នាក់​ឈ្មោះ​អិន សាត អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ​មាន​​​ប្រពន្ធ​ឈ្មោះ​គឹ​ម គួ​ន អាយុ​៤៣​ឆ្នាំ បច្ចុបន្ន សមត្ថកិច្ច​សាកសួរ​អធិការដ្ឋាន​នគរបាល​ខេត្ត​កែប ។

គួរបញ្ជាក់ថា ហេតុការណ៍​ឃាតកម្ម​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២៤ ស្ថិត​នៅ​នឹង​ផ្ទះ​​ជនរងគ្រោះ​​តែ​ម្ដង ដោយ​ប្រពន្ធ​បាន​ប្រើ​វត្ថុ​រឹង​វាយ​បណ្ដាល​អោយ​ជាំ និង​របួស​នៅ​លើ​រាង​កាយ​ប្ដី​ជា​ច្រើន​កន្លែង​។

មុនពេលកើតេហេតុ បន្ទាប់​ពី​មាន​ដំណឹង​ថា មាន​ករណី​សម្លាប់​មនុស្ស កម្លាំង​នគរបាល​ក្រុងកែប រួម​ទាំង​ព្រះ​រា​ជ្ញា​រង​អម​សាលាខេត្ត​កែប រួម​ទាំង​គ្រូពេទ្យ​ចុះ​ទៅ​ដល់​លំនៅ​ឋាន​ជន​រង​គ្រោះ ហើយ​បើ​តាម​ការ​ពិនិត្យ​សព​បុរស​ជា​ប្ដី ទើប​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ជា​ច្រើន​ទៅ​លើ​ស្ត្រី​ប្រពន្ធ​ជា​អ្នក​សម្លាប់ទើប​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​នាំ​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​កែប​តែ​ម្តង ។

បើ​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ជា​ប្រពន្ធ​​​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​នៃ​ការ​វាយ​សម្លាប់​ប្ដី គឺ​មក​ពី​ខឹង​ប្ដី​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ និង​តែង​រករឿង​វាយតប់​មក​លើ​រូប​គាត់ ទើប​អត់ទ្រាំ​លែង​បាន ពេល​ដែល​ប្ដី​ស្រវឹង​ខ្លួន​ក៏​ធ្វើ​សកម្មភាព​វាយ​សម្លាប់​តែ​ម្ដង​ទៅ ។

ទោះជា​ចម្លើយ​បែប​នេះ​ក៏​ដោយ នគរបាល​ដែល​ចុះ​ធ្វើ​កោសល្យវិច័យ​បុរស​រង​គ្រោះ​នៅផ្ទះ​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា និង​ប្រមូល​វត្ថុ​តាង​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ