(បាងកក)៖ អាជ្ញាធរថៃចុះឆែកឆេរឃ្លាំងស្តុកគ្រឿងសម្អាងក្លែងក្លាយ និងខុសច្បាប់ មួយកន្លែងនៅប្រទេសថៃរកឃើញ ផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងក្លែងក្លាយជាច្រើនម៉ឺនដុំ ហើយឃ្លាំងមួយនេះបានដឹកចែកចាយមិនតិចជាងរាប់ពាន់ផលិតផលក្នុងមួយថ្ងៃៗ។

កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (CIB) បានធ្វើសន្និសីទកាសែត បង្ហាញពីផលិតផលថែរក្សាសម្រស់ក្លែងក្លាយបានចែកចាយលើទីផ្សារ ហើយក្រុមមន្ត្រីថៃបានចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ និងរឹបអូស។
ក្នុងនោះគ្រឿងសំអាង១៦មុខ សង្ស័យថាក្លែងក្លាយ និង៣៦មុខ គ្មានចុះបញ្ជី ចំពោះព័ត៌មានបឋមម្ចាស់ឃ្លាំងគឺជាជនជាតិចិន។
ផលិតផលក្លែងក្លាយទាំងនោះសុទ្ធសឹងតែចេញពីប្រទេសចិន ដាក់លក់នៅលើទីផ្សារប្រទេសថៃ ដែលផលិតផលទាំងនោះបានក្លែងបន្លំជាប្រេនរបស់ជប៉ុន អាមេរិក ដូចជា Bioré UV និង Cerave ជាដើម៕ ប្រភព៖ workpointnews
https://www.facebook.com/CIBTHAILAND/videos/1509274299634115





ចែករំលែកព័តមាននេះ