ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ពិភាក្សា​រក​​គន្លឹះ​មាន​​ប្រសិទ្ធ​ភាព​​ចំពោះ​​ផលិត​កម្ម​​ដំណាំ​​បន្លែ​

14 ឆ្នាំ មុន

ខេត្ត​ស្វា​យ​រៀង​ ៖ សិក្ខា​សាលា​ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាពសង្វាក់​ផលិត​កម្ម​ដំណាំ​បន្លែ​ អង្គការ​សង្គម​ស៊ីវិល​​ ស្ថាប័ន​រដ្ឋ​ វិស័យ​ឯក​ជន​ និង​តំណាង​សហ​គមន៍​បាន​​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ​ឆ្នេរ​ទន្លេ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ដោយ​​មាន​អ្នក​ចូល​រួម​ជិត​២០០​នាក់​

ខេត្ត​ស្វា​យ​រៀង​ ៖ សិក្ខា​សាលា​ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាពសង្វាក់​ផលិត​កម្ម​ដំណាំ​បន្លែ​ អង្គការ​សង្គម​ស៊ីវិល​​ ស្ថាប័ន​រដ្ឋ​ វិស័យ​ឯក​ជន​ និង​តំណាង​សហ​គមន៍​បាន​​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ​ឆ្នេរ​ទន្លេ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ដោយ​​មាន​អ្នក​ចូល​រួម​ជិត​២០០​នាក់​។​

លោក​ស្រី​ពៅ ធីតា​ អនុ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ថ្លែង​ថា សិក្ខា​សាលា​នេះ​មាន​​គោល​បំណង​ផ្តល់​ឱ​កាស​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​​ចូល​រួម​ពិភាក្សា​គ្នា​ពី​ការ​ងារ​អភិវឌ្ឍវិស័យ​កសិកម្ម​ជា​ពិសេស​ដំណាំ​បន្លែ ទាញ​ចំណាប់​អារម្មណ៍ អង្គ​ការ​សង្គម​ស៊ីវិល​ ក្រុម​ហ៊ុន​ឯក​ជន​ គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ការ​គាំ​ទ្រ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាព​សង្វាក់​ផលិត​កម្ម​ដំណាំ​បន្លែ​ ស្វែង​យល់​ពី​បញ្ហា​នានា​ដែល​នាំ​ឱ្យ​កសិ​ករ​មាន​ការ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​ដាំ​បន្លែ​។ ពង្រឹង​សហ​ការ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​គាំទ្រ និង​ដោះ​ស្រាយ​បញ្ហា​នានា​របស់​កសិករ​ក្នុង​ផលិត​កម្ម​បន្លែ​។

លោក​ស្រី​បន្ត​ទៀត​ថា ​ដើម្បី​អនុវត្ត​​ការ​ងារ​ទទួល​បាន​ជោគ​ជ័យ​ និង​មាន​និរន្តរ​ភាព​​លុះ​ត្រា​តែ​មាន​ការ​សហ​ការ​គ្នា​ល្អ​រវាង​អន្តរ​ស្ថាប័ន​រដ្ឋ​ អង្គ​ការ​ជាតិ​ អន្តរ​ជាតិ​ ជាមួយ​កសិករ​ និង​វិស័យ​ឯក​ជន​ដើម្បី​ជជែក​​ពិភាក្សា​គ្នា​​រិះ​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កសិ​កម្ម​មាន​ការ​រីក​ចំរើន​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។

តំណាង​សមា​គម​ផ្គត់​ផ្គង់​បន្លែ​បាន​មាន​មតិ​ថា កន្លង​មក​ប្រជា​កសិករ​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាំ​បន្លែ​ដោយ​សារ​ប្រជា​កសិករ​មួយ​ចំនួន​ខ្វះ​ដើម​ទុន​ ខ្វះ​បច្ចេក​ទេស​ ជា​ពិសេស​គឺ​គ្មាន​ទី​ផ្សារ​ ដូច្នេះ​ទើប​ប្រជា​កសិ​ករ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាំ​បន្លែ។ មន្ទីរ​កសិ​កម្ម​​ខេត្ត​បាន​សហការ​ជាមួយ​អង្គារ​ IVY គាំ​ទ្រ​បង្កើត​ជា​សមា​គម​ដើម្បី​ផ្គត់​ផ្គង់​ទី​ផ្សារ​ ដោយ​សមា​គម​ប្រមូល​ទិញ​បន្លែ​ពី​សមា​ជិក​យក​ទៅ​លក់​ឱ្យ​កាស៊ីណូ​បាវិត​៣​ដង​ក្នុង​មួយ​សប្តាហ៍​ ។ ទោះ​បី​ជា​បែប​ណាក្តី ​​ក៏​នៅ​តែត្រូវ​ការ​បន្លែ​ជាច្រើន​ទៀត​ដើម្បី​ផ្គត់​ផ្គង់​ និង​តំរូវ​ឱ្យ​បង្កើន​សមា​ជិក​អនុវត្ត​​គោល​នយោ​បាយ​​ភូមិ​មួយ​ផលិត​ផល​មួយ​ បន្លែ​ធម្ម​ជាតិ​ ។ កសិករ​សុំឱ្យ​​ស្ថាប័ន​ក្រុម​ហ៊ុន​ឯក​ជន​ គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ជួយ​គាំ​ទ្រ​​លើ​វិស័យ​ដំណាំ​បន្លែ​​នេះ ដោយ​សារ​បច្ចុប្បន្ន​​ទី​ផ្សារ​​ក្នុង​ខេត្ត​​នៅ​ខ្វះ​​បន្លែ​ មិន​ទាន់​ផ្គត់​ផ្គង់​បាន​នៅ​ឡើយ​។

លោក​សុខ សុថា នាយក​សហ​ព័ន្ធ​​ស៊ីហាប​បាន​ធ្វើ​បទ​បង្ហាញ​​ថា ជា​ការ​ពិត​ណាស់​កសិ​ករ​ត្រូវ​ការ​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ផ្តល់​អនុសាសន៍​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដើម្បី​រក​ដំណោះ​ស្រាយ​។ នៅ​លើ​ពិភព​លោក​មនុស្ស​រាប់​លាន​នាក់​​ខ្វះ​ស្បៀង​អាហារ​ ហើយ​នៅ​កម្ពុជា​​ខ្វះ​បន្លែ​ត្រូវ​ការ​ជួយ​ទាំង​បច្ចេក​ទេស​ ជួយ​រក​គ្រាប់​ពូជ​ល្អ​ ជា​ពិសេស​រក​ទី​ផ្សារ​ ដូច្នេះ​ហើយ​ទើបបង្កើត​ឱ្យ​មាន​សិក្ខា​សាលា​នេះ​។ សហ​ព័ន្ធ​​ស៊ីហាប​គាំ​ទ្រ​ដល់​សមា​គម​កសិ​ករ​ក្នុង​ការ​ផលិត​​ផលិតផល​កសិ​កម្ម​ហើយសង្ឃឹម​ថា នឹង​មាន​ការ​ផ្តល់​ក្តី​សង្ឃឹម​ដល់
​កសិករ​។

អ្នក​ស្រី​សុខ វ៉ាន់​ការ កសិករ​ភូមិ​សំរោង​ ឃុំ​ឈើ​ទាល​ ស្រុក​ស្វាយ​ជ្រំ​បាន​បង្ហាញ​បទ​ពិសោធន៍​​ប្រកប​ដោយ​​ជោគ​ជ័យ​​លើ​ការ​ផលិត​បន្លែ​ដោយ​សមា​ជិក​ក្រុម​ដាំ​បន្លែ​បង្វិល​គ្នា​ ហើយ​ឱ្យ​សមា​ជិក​ម្នាក់​ ​ប្រមូល​បន្លែ​ទៅ​​ឱ្យ​អង្គ​ការ​ IVY និង​មន្ទីរ​កសិ​កម្ម​ដឹក​បញ្ជូន​ឱ្យ​កាស៊ីណូ​។ ការ​​ពិភាក្សា​ជា​ក្រុម​លទ្ធ​ផល​ឃើញ​ថា កសិ​ករ​នៅ​ក្រៅ​ក្រុម​ពេល​បន្លែ​ទីផ្សារ​ឡើង​ថ្លៃ​​មិន​លក់​ឱ្យ​សមា​គម​ ដូច្នេះ​សមា​គម​ខ្វះ​ខាត​បន្លែ​ផ្គត់​ផ្គង់​​ឱ្យ​កាស៊ីណូ​ត្រូវ​ទិញ​បន្លែ​តាម​ទី​ផ្សារ​ខុស​កុង​ត្រា​ ។ បញ្ហា​នេះ​​ត្រូវ​បង្កើន​សមា​ជិក​ទើប​អាច​ធានា​តម្លៃ​បាន​ ៕