ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូណេស្កូ​​​អបអរ​​​ការ​​ពិគ្រោះ​​យោបល់​​​​​ស្តី​ពីការ​​អភិរក្ស​​​​ប្រាសាទ​​ព្រះវិហារ​

14 ឆ្នាំ មុន

​បន្ទាប់ពី​ការ​ពិគ្រោះ​យោ​បល់​គ្នា​​អស់​រយៈ​ពេល​​​៣ថ្ងៃ ​​នៅទី​ក្រុង​ប៉ារីស​ ​ប្រទេស​បារាំង រវាង​​កម្ពុជា និងថៃ ​​ស្តី​ពី បញ្ហា​​​​អភិរក្ស​​​ប្រា​សាទ​ព្រះវិហារ ដែល​បាន​បញ្ចូល​​​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភពលោក ​អគ្គនាយិកា​អង្គការ​យូណេ​​ស្កូ លោក​ជំទាវ​អ៊ីរីណា បូកូវ៉ា ​បាន​អបអរ​សាទរ​​ចំពោះការ​​ពិគ្រោះ​​យោបល់​​នេះ និង​បានសម្តែង​​​ការ​ពេញ​​ចិត្តដែល​​​

​បន្ទាប់ពី​ការ​ពិគ្រោះ​យោ​បល់​គ្នា​​អស់​រយៈ​ពេល​​​៣ថ្ងៃ ​​នៅទី​ក្រុង​ប៉ារីស​ ​ប្រទេស​បារាំង រវាង​​កម្ពុជា និងថៃ ​​ស្តី​ពី បញ្ហា​​​​អភិរក្ស​​​ប្រា​សាទ​ព្រះវិហារ ដែល​បាន​បញ្ចូល​​​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភពលោក ​អគ្គនាយិកា​អង្គការ​យូណេ​​ស្កូ លោក​ជំទាវ​អ៊ីរីណា បូកូវ៉ា ​បាន​អបអរ​សាទរ​​ចំពោះការ​​ពិគ្រោះ​​យោបល់​​នេះ និង​បានសម្តែង​​​ការ​ពេញ​​ចិត្តដែល​​​ឃើញភាគីទាំង​​​​២អះអាង​ពី​ឆន្ទៈ​​​ថែរក្សា​​​ប្រាសាទ​​នេះ ក៏ប៉ុន្តែ​​លោក​ជំទាវ​មានការ​ខក​ចិត្ត​ ​ព្រោះ​តែ​​​​ពុំសម្រេច​​​បានកិច្ចព្រម​ព្រៀង​​​ណា​មួយ ។​

គណៈ​ប្រតិភូ​​​កម្ពុជា​​​​ដឹកនាំ​ដោយ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​សុខ អាន និង​គណៈប្រតិភូ​ថៃ​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​​​ធនធាន​ធម្មជាតិ និង​​បរិស្ថាន លោក​ស៊ូវីត ​​ឃុន​គីទិ ។ ​ការ​ប្រជុំ​​​ពិគ្រោះ​​យោ​បល់​​​​នេះប្រព្រឹត្ត​​​ទៅ​​មុនកិច្ចប្រជុំលើកទី​​៣៥ របស់គណៈកម្មាធិការ​​​បេតិកភណ្ឌ​​ពិភពលោក ដែលត្រូវ​​ធ្វើ​នៅ​​ទីស្នាក់ការ​អង្គការ​​​​យូណេស្កូ​​​​ ​ក្នុង​ទី​ក្រុងប៉ារីស ​ពីថ្ងៃទី​​១៩ ​ដល់​​២៩ មិថុនា ​​ខាង​មុខ ហើយដែលក្នុង​​សម័យ​​ប្រជុំ​នោះ​​​ការអភិរក្ស​​ប្រាសាទ​ព្រះវិហារ ​នឹង​ត្រូវលើក​​​យកមក​ពិភាក្សា ។​

ដោយសម្តែង​​​ការ​ខកចិត្ត​​ ព្រោះ​ពុំ​​សម្រេច​​បាន​កិច្ច​​ព្រមព្រៀង​​​ណាមួយ​ស្តីពីវិធានការ​​​ជាក់ស្តែង​​ទាំង​ឡាយ​​ លោកជំទាវ​​​អ៊ីរីណា បូកូវ៉ា ​បានអំពាវនាវ​ដល់ប្រទេសទាំង​២ ​ឱ្យបន្ត​ការ​​ខិត​ខំប្រឹងប្រែង​ដើម្បី​​​សម្រេច​​​​ឱ្យ​បានកិច្ច​ព្រមព្រៀង​​​​​មួយមុនសម័យ​​ប្រជុំ​របស់គណៈកម្មាធិការ​​បេតិក​ភណ្ឌ​ពិភពលោក ​នា​ខែ​​មិថុនា ក្នុងស្មារតី​​នៃ​កិច្ច​​​សហប្រតិបត្តិការ​​​ និងចរចា​​ប្រកបដោយ​​​ការ​ស្ថាបនា ។​

យោង​តាម​អង្គការ​​យូណេស្កូ​​​ថា ​ការពិគ្រោះ​​​យោ​បល់​​​ទាំង​​ឡាយ​​ដែល​​ប្រព្រឹត្ត​ទៅ​ក្នុង​​បរិ​យា​កាស​​​បើក​ចំហ​​​នៃការ​ចរចា​ និងកិច្ច​​​សហ​ប្រតិ​បត្តិការ​​​គឺ​សំដៅ​​​សម្រួល​ការ​យោគយល់​គ្នាលើ​​បញ្ហា​ទាំង​ឡាយ​​ ដែលទាក់​ទង​នឹង​​​​បេតិកភណ្ឌ​ពិភព​លោក​ ហើយ​​​ឱ្យ​​សម្រេច​បាន​កិច្ចព្រម​ព្រៀង​​​មួយ ដើម្បី​​កែលំអ​​​ការ​អភិរក្ស​​​ប្រា​សាទ​ព្រះវិហារ ​និង​​ការ​​គំរាម​កំហែង​​នាពេលថ្មីៗ​នេះ ។​

កាលពី​ខែ​កុម្ភៈ​កន្លងមក​​នេះ លោកជំទាវ​​​អ៊ីរី​ណា ​​បូកូវ៉ា​ ​ធ្លាប់​បាន​សម្តែង​​​​ការ​ព្រួយបារម្ភ​​​របស់​លោក​ជំទាវ​​​ ក្រោយ​ពី​​​ការ​ប៉ះ​ទង្គិចគ្នា​​ដោយ​អាវុធ​​​នៅជុំវិញ​​​ប្រាសាទ​​ព្រះវិហារ ​ហើយគូស​បញ្ជាក់​ថា ​បេតិកភណ្ឌ​ពិភពលោក​​ដាច់​ខាត មិន​ត្រូវ​​​ជាប្រភព​នៃ​​ជម្លោះ​ឡើយ ៕​