រកឃើញគ្រឿងញៀ.នកូកាអ៊ី.នក្នុងការិយាល័យរដ្ឋមន្ត្រីអប់រំបែលហ្ស៊ិក
ប្រទេសបែលហ្ស៊ិក ៖ គ្រឿងញៀ.នកូកាអ៊ីនត្រូវបានរកឃើញក្នុងការិយាល័យរដ្ឋមន្ត្រីអប់រំបែលហ្ស៊ិក។
ប្រទេសបែលហ្ស៊ិក ៖ គ្រឿងញៀ.នកូកាអ៊ីនត្រូវបានរកឃើញក្នុងការិយាល័យរដ្ឋមន្ត្រីអប់រំបែលហ្ស៊ិក។
ប្រទេសបែលហ្ស៊ិក ៖ គ្រឿងញៀ.នកូកាអ៊ីនត្រូវបានរកឃើញក្នុងការិយាល័យរដ្ឋមន្ត្រីអប់រំបែលហ្ស៊ិក។ តើនោះជាគ្រឿងញៀ.នទាក់ទិននយោបាយឬយ៉ាងណា? រដ្ឋមន្ត្រីរូបនោះលោកស្រីCAROLINE DESIR មិនមែនជាអ្នករត់ពន្ធគ្រឿងញៀ.នឡើយ។
កាសែតLE SOIRរាយការណ៍នាថ្ងៃទី២៥ មករា ថា ម្សៅពណ៌សដែលរកឃើញនោះមិនមែនជារបស់លោកស្រីទេ ហើយក៏មិនមែននាំមកសម្រាប់ការសេពផ្ទាល់ខ្លួនរបស់លោកស្រីដែរ។ វាជារបស់សមាជិកខុន្ទកាល័យលោកស្រីម្នាក់។ ជននេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ធ្នូក្នុងក្របខណ្ឌនៃសកម្មភាពខុសច្បាប់នេះ។ រូបគេកំពុងជាប់ការឃុំឃាំងបណ្ដោះអាសន្ន។ លោកស្រីរដ្ឋមន្ត្រីនិងនាយខុន្ទកាល័យលោកស្រី បានសម្រេចដេញជននោះចេញពីការងារ។
កាលពីពាក់កណ្ដាលខែធ្នូ លោកស្រីរដ្ឋមន្ត្រីរូបនេះបានទទួលព័ត៌មានថា ជំនួយការម្នាក់ទទួលបន្ទុកខាងសម្ភារនិងភស្ដុភារនៅខុន្ទកាល័យ កំពុងស្ថិតក្នុងការចាប់ខ្លួន។ ដូច្នេះបណ្ដាសមាជិកខុន្ទកាល័យបានសម្រេចធ្វើការឆែកឆេរហើយរកឃើញកញ្ចប់៥០មានម្សៅពណ៌ស។ ដូច្នេះលោកស្រីរដ្ឋមន្ត្រីមិនទាក់ទិនទេ៕
ចែករំលែកព័តមាននេះ