សមាជិកាសភាកូរ៉េខាងត្បូង១រូប រងការវា.យប្រហារ
ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានYONHAPថា សមាជិកាសភាកូរ៉េខាងត្បូងម្នាក់ ជា
ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានYONHAPថា សមាជិកាសភាកូរ៉េខាងត្បូងម្នាក់ ជា
ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានYONHAPថា សមាជិកាសភាកូរ៉េខាងត្បូងម្នាក់ ជាសមាជិកគណបក្សកាន់អំណាចលោកស្រីBAE HYUN-JIN រងរបួសត្រង់ក្បាល បន្ទាប់ពីរងការវាយប្រហារកាលពីថ្ងៃទី២៥ មករា ដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់។ លោកស្រីជាសមាជិកគណបក្សប្រជាជនកំពុងកាន់អំណាច។
តាមការិយាល័យរបស់លោកស្រីថា ឧប្បត្តិហេតុនោះកើតមាននាវេលាម៉ោង១៧ម៉ោងក្នុងស្រុក នៅសង្កាត់ហ្គាងណាមភាគខាងត្បូងក្រុងសេអ៊ូល។ ជំនួយការម្នាក់របស់លោកស្រីនិយាយថា មានអ្នកដើរម្នាក់បានមកក្បែរលោកស្រី ហើយសួរលោកស្រីថាតើលោកស្រីជាតំណាងរាស្ត្រBAE HYUN-JINឬ?
បន្ទាប់មកជននេះបានវាយលោកស្រីនឹងដុំថ្មត្រង់ក្បាលពីក្រោយ។ ក្រោយត្រូវគេវាយលោកស្រីនៅដឹងខ្លួន ហើយត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យSOONNCHUNHYANG ។ ជនវាយប្រហារជាក្មេងជំទង់ម្នាក់អាយុ១៥ឆ្នាំ បានត្រូវចាប់ខ្លួនបន្ទាប់មកត្រូវបានប៉ូលិសដោះលែងវិញ។
លោកស្រីBAE HYUN-JIN អាយុ៤០ឆ្នាំ ជាអតីតពិធីការនីទូរទស្សន៍ ហើយបានជាប់ឆ្នោតជាសមាជិកសភាកាលពីឆ្នាំ២០២០។ ក្នុងរយៈពេលខី្លមួយលោកស្រីជាអ្នកនាំពាក្យប្រធានាធិបតីលោកYOON SUK YEOL កាលពីឆ្នាំ២០២២។ គ្រូពេទ្យព្យាបាលនិយាយថារបួសលោកស្រីមិនប៉ះពាល់ដល់ខួរក្បាលទេ។ ខុន្ទកាល័យប្រធានាធិបតីបានស្នើឱ្យមានការសើុបអង្កេតដោយសីុជម្រៅមួយ ចំពោះការវាយប្រហារមកលើសមាជិកាសភារូបនោះ៕
ចែករំលែកព័តមាននេះ