ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​សិង្ហ​បុរី​​ដាក់ពន្ធ​នាគារ​​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេសពីបទរិះគន់ទោសប្រហារជីវិត

12 ឆ្នាំ មុន

តាមប្រភព​ពី BBC ផ្សាយ​ថា តុលាការ​កំពូល​សិង្ហ​បុរី​បាន​សម្រេច​ការដាក់​ទោសស្រប​ច្បាប់​​នៃការកាត់​ ក្តី​​របស់​សាលាឧទ្ធរណ៍​​ដាក់​ពន្ធនាគារ​​ លោក​អាឡាន់ ឆាដ្រេក អ្នកនិពន្ធ​ជនជាតិ​អង់​គ្លេស​រយៈពេល​៦សប្តាហ៍​ ពីបទ​ប្រមាថ​លើ​ប្រព័ន្ធ​​តុលាការ​យុត្តធម៌​​​របស់​សិង្ហបុរី​​រួមទាំង​ ពិន័យ​ជា​ប្រាក់​ចំនួន​១៦.៥១០​ដុល្លារ​ ពីការ​សរសេរ​​សៀវ​ភៅ​ឈ្មោះ​« Once Ajolly Hangman: Singapore Justic In The Dock » ដែល​ចោទ​ប្រកាន់​ការ​ប្រើ​​ច្បាប់​​របស់​សិង្ហ​បុរី​ខ្វះ​​យុត្តិ​ធម៌​ ។

តាមប្រភព​ពី BBC ផ្សាយ​ថា តុលាការ​កំពូល​សិង្ហ​បុរី​បាន​សម្រេច​ការដាក់​ទោសស្រប​ច្បាប់​​នៃការកាត់​ក្តី​​របស់​សាលាឧទ្ធរណ៍​​ដាក់​ពន្ធនាគារ​​ លោក​អាឡាន់ ឆាដ្រេក អ្នកនិពន្ធ​ជនជាតិ​អង់​គ្លេស​រយៈពេល​៦សប្តាហ៍​ ពីបទ​ប្រមាថ​លើ​ប្រព័ន្ធ​​តុលាការ​យុត្តធម៌​​​របស់​សិង្ហបុរី​​រួមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​១៦.៥១០​ដុល្លារ​ ពីការ​សរសេរ​​សៀវ​ភៅ​ឈ្មោះ​« Once Ajolly Hangman: Singapore Justic In The Dock » ដែល​ចោទ​ប្រកាន់​ការ​ប្រើ​​ច្បាប់​​របស់​សិង្ហ​បុរី​ខ្វះ​​យុត្តិ​ធម៌​ ។

ទោះជាយ៉ាងណា ខាងផ្នែក​អង្គការ​សិទ្ធិ​មនុស្ស​បង្ហាញពី​ប្រតិកម្ម​អស់​សង្ឃឹម​ចំពោះ​ការ​សម្រេច​ចិត្ត​​ខាងលើ​ដោយ​បញ្ជាក់​ថា តុលាការ​​​សិង្ហ​បុរី​គួរតែ​ដក​ចេញដំណើរ​ការ​​រឿងក្តី​ចំពោះ​លោក​ឆាដ្រេក ដោយ​​និយាយ​​​ថា ការ​ដាក់​ទោស​លោក​ឆាដ្រេក ដែល​​មិន​បាន​ធ្វើ​អ្វី​​ច្រើន​ជាង​ការ​ទាមទារ​ឱ្យ​មាន​ការ​កែទម្រង់​ច្បាប់​ ចាត់​ទុកថា​ជា​ការ​ខូចខាត​ដល់​ការ​និយាយ​ស្តី​តាមបែប​សេរីនៅសិង្ហ​បុរី ។

នៅក្នុង​របាយ​ការណ៍​​បញ្ជាក់​ទៀតថា   លោក​​ឆាដ្រេក  ដែល​កន្លង​មក​ស្នាក់​នៅ​ប្រទេស​សិង្ហ​បុរី​ ត្រូវ​បានចាប់​ខ្លួន​កាលពី​​ខែកក្កដា​​បន្ទាប់​ពី​លោកធ្វើ​ដំណើរ​​​ទៅ​សិង្ហបុរី ដើម្បី​​ឃោសនា​​ផ្សព្វ​ផ្សាយ​​សៀវភៅ​របស់​ខ្លួន​ ។ សៀវ​ភៅ​​ខាង​លើ​បាន​ប្រមូល​ផ្តុំ​ទស្សនៈរបស់​​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស មេធាវី អតីត​ប៉ូលិស រួមទាំង​អតីត​​មន្ត្រី​ប្រហារជីវិត​អ្នកទោស​​ប្រចាំ​ពន្ធ​នាគារ ឆាងគី របស់​សិង្ហ​បុរី ។

អតីត​​មន្ត្រី​​ប្រហារជីវិត​បាន​គូសបញ្ជាក់​ថា គេ​បាន​ប្រហារ​ជីវិត​អ្នក​ទោស​បុរស​-ស្ត្រី​​ជា​ច្រើននាក់​ ចាប់តាំងពី​ឆ្នាំ១៩៥៩ រហូត​ដល់​ពេល​ចូល​និវត្តន៍​​ក្នុង​ឆ្នាំ២០០៦ ៕