ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​​ជន​​សង្ស័យ​​​ឆក់​​ខ្សែ.ក​​​ក្មេង​​ប្រុស​អាយុ​​៣ឆ្នាំ​​​ដែល​​ម្តាយ​​កំពុង​ព

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជា​​ចោរ​ឆក់​ខ្សែ.ក​​ម្នាក់​ត្រូវបាន​​ប្រជា​ពល​រដ្ឋ​ដេញ​តាម​ចាប់​ទាល់​តែ​បាន​ប្រគល់​ឱ្យ​​ប៉ូលិស​​ខណ្ឌ​ដង្កោ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង ​បន្ទាប់​ពី​​ជន​នោះ​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​ពី​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​​ម្នាក់​ ដែល​ម្តាយ​កំពុង​​ព​ដើរទិញ​ពោត​ស្ងោរ​នៅ​ក្នុង​ផ្សារ

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជា​​ចោរ​ឆក់​ខ្សែ.ក​​ម្នាក់​ត្រូវបាន​​ប្រជា​ពល​រដ្ឋ​ដេញ​តាម​ចាប់​ទាល់​តែ​បាន​ប្រគល់​ឱ្យ​​ប៉ូលិស​​ខណ្ឌ​ដង្កោ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង ​បន្ទាប់​ពី​​ជន​នោះ​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​ពី​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​​ម្នាក់​ ដែល​ម្តាយ​កំពុង​​ព​ដើរទិញ​ពោត​ស្ងោរ​នៅ​ក្នុង​ផ្សារ ។

​ហេតុ​ការណ៍​នោះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ឧសភា ​ឆ្នាំ​២០១១ ​នៅ​ក្នុង​ផ្សារ​បុរី​​សន្តិ​​ភាព​២ ភូមិ​ដំណាក់​ត្រយឹង ​សង្កាត់​ចោម​​ចៅ ​ខណ្ឌដង្កោ ​រាជ​ធានី​ភ្នំពេញ ។ ជន​​សង្ស័យឈ្មោះ​ប៉ុន រតនៈ ​អាយុ​២៣​ឆ្នាំ ​​ជា​កម្ម​ករ​សំណង់ មាន​ទី​លំនៅ​​បុរី​សន្តិ​ភាព​២ ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោម​ចៅ ។ ខ្សែ.ក​​ដែល​ជន​នោះ​ឆក់​​ធ្វើ​ពី​ប្លាទីន​​ទម្ងន់​​ប្រហែល​​ជាង​១​ជី​តម្លៃ​​១៥០​ដុល្លារ ​​ជា​របស់​​ក្មេង​ប្រុស​តូច​ម្នាក់​អាយុ​៣​ឆ្នាំ។ ​ក្រោយ​ពេល​កើត​ហេតុ​ស្ត្រី​ឈ្មោះ​គឹម វណ្ណា​ អាយុ​៣២​ឆ្នាំ ត្រូវ​ជា​ម្តាយ​ក្មេង​ប្រុស​នោះ ​និង​​មាន​ទី​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ​​នោះ​ដែរ បាន​ដាក់​ពាក្យ​ប្តឹង​​នៅ​​ប៉ុស្តិ៍​​ប៉ូលិស​សុំ​ឱ្យ​ចាត់​ការ​តាម​ច្បាប់ ។

​តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ​ ស្ត្រីជា​ម្តាយ​បានព​​កូន​ប្រុស​តូច​របស់​ខ្លួន​ដែល​មាន​ពាក់​ខ្សែ.ក​​​​ដើរ​ទៅ​ផ្សារ​បុរី​សន្តិ​ភាព​២ លុះ​ពេល​ទៅដល់​​​​កូន​ប្រុស​បាន​ទារ​ឱ្យ​ទិញ​​ពោត​ស្ងោរ ។ ​ពេល​នោះ​ស្ត្រី​ជា​ម្តាយ​ក៏បាន​ដើរ​ទៅ​ទិញ​ឱ្យ ហើយ​ពេល​ទៅដល់​កន្លែង​​លក់​ពោត​ស្ងោរ​​បាន​ជួប​នឹង​ជន​សង្ស័យ​​​កំពុង​ទិញ​ដែរ។ ​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេល​ទិញ​ពោត​ស្ងោរ​​រួច ​ស្ត្រី​រូប​​នោះ​ក៏​បាន​ព​កូន​ដើរ​ចេញ​ ហើយ​ជន​សង្ស័យ​ក៏​បាន​ដើរតាម​ពី​ក្រោយ​រួច​ធ្វើ​សកម្ម​ភាពឆក់​ខ្សែ.ក​​ក្មេង​ប្រុស​តែ​ម្តង ​ធ្វើ​ឱ្យ​ក្មេង​​ប្រុស​រូប​នោះ​យំ​យ៉ាង​ខ្លាំង ចំណែក​ស្ត្រីជា​ម្តាយ​​មិន​បាន​ដឹង​ថា ជន​នោះឆក់​ខ្សែ.ក​​កូន​ឡើយ ។ ប៉ុន្តែ​ពេល​ឮ​កូន​យំ​បែប​នេះ​គាត់​ក៏បាន​ងាក​ក្រោយ​ឃើញ​ជន​សង្ស័យ​រត់​ចេញ​គាត់​ក៏​បាន​ស្រែក​ «ចោរៗ​!» ទើប​ប្រជា​ពល​រដ្ឋ​​នៅ​ជិត​នោះ​នាំគ្នាដេញ​ចាប់​បាន ។ ​ក្រោយ​ពេល​ចាប់​ខ្លួន​​ជន​នោះ​បាន​​ទើប​ស្ត្រី​​រូប​នោះ​ដឹង​ថា ជន​នោះ​​ឆក់​ខ្សែ.ក​កូន​ប្រុស​គាត់ ប៉ុន្តែ​​ពេល​ធ្វើ​ការ​ឆែក​ឆេរ​​រក​មិន​ឃើញខ្សែ.ក​នោះ​ឡើយ ព្រោះ​​នៅពេល​​ដែល​​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​ ជន​សង្ស័យ​បាន​បោះ​​ខ្សែ.ក​​នោះ​ចោល ហើយ​​ពុំ​ដឹង​ថា នរណា​រើស​យក​​បន្ត​ទៀត​នោះទេ ។

ជន​សង្ស័យ​បាន​​​​សារ​ភាព​​ប្រាប់​​ប៉ូលិស​​ថា ខ្លួនពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​​ក្មេង​ប្រុស​នោះ​មែន ដោយ​សារពេល​កំពុងទិញ​ពោត​ស្ងោរ​​នោះខ្លួន​បាន​ឃើញ​ក្មេង​ប្រុស​នោះ​ពាក់​ខ្សែ.ក​​ក៏​មាន​ចិត្ត​ចង់​បាន​យ៉ាង​ខ្លាំង​​ ហើយ​​ពេល​ស្ត្រីជា​ម្តាយ​ពកូន​ដើរចេញ ​ខ្លួន​​ក៏​ដើរ​តាម​ពី​ក្រោយ​រួចឆក់​ខ្សែ​.ក​​តែ​ម្តង ។ ​ជន​នោះ​បាន​​បន្ត​ថា ​ក្រោយ​ពេល​ឆក់​បាន ​ម្តាយ​ក្មេង​ប្រុស​នោះ​ស្រែក​ថា «ចោរៗ» ​ធ្វើ​ឱ្យ​ខ្លួន​​ភ័យ​យ៉ាង​ខ្លាំង​ក៏​បាន​​ខំរត់​គេច​ខ្លួន​ តែ​​បន្ទាប់​ពី​​ដឹង​ថា​រត់​មិន​រួច​ ខ្លួន​ក៏​បាន​បោះ​ខ្សែ.ក​នោះ​ចោល​តែ​ម្តង ។ ​មន្ត្រី​ប៉ូលិស​និយាយ​​ថា ពេល​នេះ​ជន​​សង្ស័យ​​កំពុង​ត្រូវបាន​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ផ្នែក​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​​ដើម្បី​សាក​សួរ​ និង​កសាង​សំណុំ​រឿង​ ៕