តានតឹងខ្លាំងនៅហ្គាហ្សា ក្រោយការវា.យប្រហាររបស់អ៊ីស្រាអែលលើជម្រកមួយរបស់ អ.ស.ប
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទីក្រុងខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា នាថ្ងៃទី២៥មករា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទីក្រុងខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា នាថ្ងៃទី២៥មករា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទីក្រុងខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា នាថ្ងៃទី២៥មករា នៅតែជាចំណុចក្ដៅនៃការប៉ះទង្គិចគ្នារវាងកងទ័ពអីុស្រាអែលនិងក្រុមហាម៉ាស់ បន្ទាប់ពីការបាញ់ផ្លោងបង្ហូរឈាមដែលរងការថ្កោលទោសខ្លាំងបំផុតប្រឆាំងជម្រកមួយរបស់ អ.ស.ប ដែលមានជនភៀសខ្លួនដោយសង្គ្រាមជាច្រើនជ្រកនៅទីនោះ។
នាពេលយប់សាក្សីទាំងឡាយរៀបរាប់ពីការវាយប្រហារតាមអាកាសលើក្រុងរ៉ាហ្វាហ៍និងពីការប្រយុទ្ធគ្នាននៅក្រុងខាន់យូនេស។ ក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលហាម៉ាស់ នាពេលព្រឹកលើកឡើងពីមនុស្សស្លាប់និងរបួសច្រើននាក់នៅហ្គាហ្សា។ អ្នកទទួលខុសត្រូវម្នាក់របស់ អ.ស.ប នៅហ្គាហ្សានិយាយថា ការបាញ់ផ្លោងរបស់កងរថក្រោះអីុស្រាអែលប្រឆាំងអគារមួយរបស់ អ.ស.ប នាថ្ងៃទី២៤មករា បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៩នាក់និងរបួស៧៥នាក់។
លោកថានោះជាការរំលោភបំពានជាក់ស្ដែងលើបែបបទនៃសង្គ្រាម។ សហរដ្ឋអាម៉េរិកសម្ព័ន្ធមិត្តអ៊ីស្រាអែលក៏សម្ដែងការខកចិត្ត ចំពោះការបាញ់ផ្លោងនោះ ហើយអំពាវនាវឱ្យការពារបណ្ដាទីតាំងរបស់អ.ស.ប៕
ចែករំលែកព័តមាននេះ