ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ឌុប​គ្នា​​៤​នាក់​​ទៅ​​មើ​​ល​​ការ​ប្រគំ​​តន្ត្រី​បុក​​រថ​យន្ត​កូរ៉េ​​ស្លា.ប់​២ ​របួស​២

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ យុវជន​២​នាក់​ស្លា.ប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ក្នុងឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​រវាង​អ្នក​ជិះ​ម៉ូតូ​ និង​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ ឧសភា លើ​​ផ្លូវ​ជាតិ​លេខ​៥៧ក្នុង​​ភូមិ​ចែង​ក្តា​រ ឃុំ​ភ្នំសំពៅ ស្រុក​បាណន់​។ មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​និយាយ​ថា

ខេត្ត​បាត់​ដំបង​ ៖ យុវជន​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ក្នុងឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​រវាង​អ្នក​ជិះ​ម៉ូតូ​ និង​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ ឧសភា លើ​​ផ្លូវ​ជាតិ​លេខ​៥៧ក្នុង​​ភូមិ​ចែង​ក្តា​រ ឃុំ​ភ្នំសំពៅ ស្រុក​បាណន់​។

មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​និយាយ​ថា ​គ្រោះ​ថ្នាក់​ចរា​ចរ​នេះ​​កើត​ឡើង​ដោយ​សារ​ក្រុម​យុវ​ជន​៤​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បុក​រថ​យន្ត​កូរ៉េ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​រថ​យន្ត​សង្គ្រោះ​របស់​ការិយា​ល័យ​ចរា​ចរ​ខេត្ត​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​។

លោកមី ឆេង​លី នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ភ្នំ​សំពៅ​បាន​បញ្ជាក់​ថា អ្នក​ស្លាប់​មាន​ឈ្មោះ​រ៉ន សាវី ហៅ​ហ៊ូ អាយុ​២៤​ឆ្នាំ និងឈ្មោះ​ឈឿន ម៉ុច អាយុ​២៥​ឆ្នាំ រី​ឯ​អ្នក​របួស​ធ្ងន់​ឈ្មោះ​អូន ចាន់​ថន អាយុ​២២​ឆ្នាំ និង​ឈ្មោះ​រ៉ន វ៉េត​ អាយុ​២០​ឆ្នាំ ទាំង​៤​នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កំពង់​ចាម​១F៨៧៤៤។ រី​ឯ​រថ​យន្ត​ដែល​ម៉ូតូ​បុក​ទាំង​កំរោលធុន​​កូរ៉េ​ពាក់​ស្លាក​លេ​ខ​ភ្នំពេញ​២I២១៤៥ ​របស់​ក្រុម​ហ៊ុន​​រ័ត្ន​សម្បត្តិ​ដែល​ដឹក​កូន​កៅ​ស៊ូ​ ហើយ​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​។

តាម​ការ​បំភ្លឺ​ពី​សាក្សី​​ថា ​គេ​ឃើញ​ក្រុម​អ្នក​ជិះ​ម៉ូ​តូ​ជិះ​​ពី​ទិស​ខាង​លិច​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ លុះ​ដល់​ចំណុច​នោះ​គេ​ឃើញ​អ្នក​ជិះ​ម៉ូតូ​​បន្ថែម​ល្បឿន​ឡើង​ជែង​រថ​យន្ត​ធំ​១​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា​ ហើយ​ភ្លាម​នោះ​ក្រុម​អ្នក​ជិះ​ម៉ូតូ​​ជ្រុល​ទៅ​បុក​រថ​យន្ត​កូរ៉េ​​​ទាំង​កំរោល ។

សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ដែលទៅ​​ទទួល​យក​សាក​សព​ លោក​អ៊ាក់​ មេន អាយុ​៥០​ឆ្នាំ​ ប្រាប់​ថា ក្រុម​យុវ​ជន​ដែល​រង​គ្រោះ​ទាំង៤​នាក់​​រស់​នៅ​ភូមិ​គ​ ឃុំ​ស្នឹង​ ស្រុក​បាណន់​។  ពួក​គេ​​ជិះ​ឌុប​គ្ន​ា​ចេញ​ពី​ផ្ទះ​របស់​គាត់​ក្នុង​គោល​បំណង​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ លុះ​បន្តិច​ក្រោយ​មក​ស្រាប់​តែ​ឮថា ជួប​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍តែ​ម្តង​។
មន្ត្រី​នគរ​បាល​ចរា​ចរ​ខេត្ត​បញ្ជាក់​ថា អ្នក​ជិះ​ម៉ូតូ​ជិះ​​ឆ្លង​គំនូស​លឿង​ទៅ​បុក​រថ​យន្ត​កូរ៉េ​នោះ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​របស់​ខ្លួន ហើយ​ក្រោយ​ការ​ពិនិត្យ​កំលាំង​ជំនាញ​បាន​នាំ​យក​រថ​យន្ត​ និង​ម៉ូតូ​​ទៅ​កាន់​ការិយា​ល័យ​​ដើម្បី​ដោះ​ស្រាយ​តាម​​ច្បាប់ ៕