ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​គ្រឿងចក្រ​៥​ទីតាំង​ដែល​កាយ​ដី​ក្នុង​បឹង​និង​ព្រែក​យក​អាចម៍ដី​លក់

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ អាជ្ញាធរ​ស្រុក​បន្ទាយមាស កាលពី​រសៀល​ថ្ងៃ​ទី​២៤ មក​រា បាន​បែងចែក​កម្លាំង​ជំនាញ​ខាង​រ៉ែ និង​មន្ត្រី​នគរបាល​ចុះ​ធ្វើ​កំណត់ហេតុ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចំនួន៥​កន្លែង​ផ្សេង​ៗ​គ្នា​ពាក់ ព័ន្ធ​យក​គ្រឿងចក្រ​កាយ​ដី​ស្ដារ​ប្រឡាយ​ចាស់​យក​អាចម៍ដី​លក់ និង​កាយ​ព្រែក បឹង​យក​អាចម៍ដី​លក់…

ខេត្តកំពត ៖​ អាជ្ញាធរ​ស្រុក​បន្ទាយមាស កាលពី​រសៀល​ថ្ងៃ​ទី​២៤ មក​រា បាន​បែងចែក​កម្លាំង​ជំនាញ​ខាង​រ៉ែ និង​មន្ត្រី​នគរបាល​ចុះ​ធ្វើ​កំណត់ហេតុ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចំនួន៥​កន្លែង​ផ្សេង​ៗ​គ្នា​ពាក់ ព័ន្ធ​យក​គ្រឿងចក្រ​កាយ​ដី​ស្ដារ​ប្រឡាយ​ចាស់​យក​អាចម៍ដី​លក់ និង​កាយ​ព្រែក បឹង​យក​អាចម៍ដី​លក់ ។

ជាក់ស្ដែង នៅ​ឃុំ​ស្ដេច​គង់​ខាងលិច ក្នុងស្រុក​បន្ទាយមាស​នេះ មាន​គំរោង​ស្ដារ​បឹង​ជាង​១​គីឡូ ម៉ែត្រ​យក​អាចម៍ដី​ចូល​រោងចក្រ​ខេ ដែល​មាន​ក្រុមហ៊ុន​បូ​នី ស​ក្កិ​ជា​ដឹក​ជញ្ជូន​ដី ប៉ុន្តែ​កង​នគរបាល​មូលដ្ឋាន​ឃុំ​ក៏​ដូច​ជា​នគរបាល​ស្រុក​បាន​ចុះ​មក​ធ្វើ​កំណត់ហេតុ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ដឹក​ជញ្ជូន​ដី​សិន ដើម្បី​រង់ចាំ​មន្ត្រី​ខាង​រ៉ែ និង​ថាមពល​ចុះ​ពិនិត្យ​ថា តើ​មានច្បាប់​ដឹក​ជញ្ជូន​ដី​ដែរ​ឬ​អត់?

ចំណែកឯ​គ្រឿងចក្រ​ដែល​ដាក់​ដង្ហែ​គ្នា​កាយ​ដី​ព្រែក​ចាប់ពី​ព្រៃ​ក្រឡា​រហូត​ដល់​ស្រែក​ទា ស្ថិត​ក្នុង​ឃុំ​ទូក​មាស​ខាងកើត​ក៏​ត្រូវ​ឱ្យ​ផ្អាក​ការ​កាយ​ដី​ទាំងអស់ ព្រោះថា​ការ​ធ្វើ​អាជីវកម្ម​កាយ​ដី​បឹង​ព្រែក​លក់ និង​ដឹក​ជញ្ជូន​ចូល​រោងចក្រ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​បឹង​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ហើយ​ក្រុមហ៊ុន​យក​រូបភាព​ថា ស្ដារ​បឹង​ធ្វើ​ពលរដ្ឋ​បាត់​ទំនុកចិត្ត​លើ​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ