អ្នកកាសែតម្នាក់របស់ AFP រាយការណ៍ថា អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនសកម្មជនបរទេស៣នាក់ដែលគាំទ្រចំពោះបុព្វហេតុរបស់ពួកអ្នករួមភេទដូចគ្នា បន្ទាប់ពីមានផ្ទុះអំពើហិង្សាកាលពីថ្ងៃទី២៨ ឧសភា ពេលមានក្បួនដង្ហែមួយរបស់ពួកអ្នករួមភេទដូចគ្នាដែលក្បួនដង្ហែបែបនេះត្រូវហាមឃាត់។ ក្បួនដង្ហែនេះរងការវាយប្រហារជាពិសេសពីសំណាក់ពួកអ័រតូដុកនិយមជ្រុល។
ពួកបាតុករបាននាំគ្នាគ្រវីទង់រូបឥន្ធនូ និងលើកពាក្យស្លោកនានាដែលសរសេរថា «រុស្ស៊ីពុំមែនអ៊ីរ៉ង់ឡើយ»។ ប៉ូលិសដំបូងបានឡោមព័ទ្ធកន្លែងប្រមូលផ្តុំគ្នារបស់ពួកអ្នករួមភេទដូចគ្នា ហើយធ្វើអន្តរាគមន៍ដោយឱ្យពួកសកម្មជនគាំទ្រការរួមភេទដូចគ្នាដេកផ្កាប់មុខនឹងដីដូចពួកអ្នកវាយប្រហារមុនពេលចាប់ពួកគេបោះចូលក្នុងរថយន្តទ្រុង។ មនុស្សជាច្រើនសិបនាក់ត្រូវចាប់ខ្លួន ក្នុងនោះមានលោក Dan CHOI សកម្មជនគាំទ្របុព្វហេតុពួកអ្នករួមភេទដូចគ្នាជនជាតិអាមេរិក លោក PETER TATCHELL ជាអ្នករៀបចំក្បួនដង្ហែទាមទារសិទ្ធិស្មើភាពសំរាប់ពួកអ្នករួមភេទដូចគ្នា និងជាមេដឹកនាំអង្គការ OUTRAGE ព្រមទាំង លោក LOUIS GEORGE TIN ជនជាតិបារាំងដែលដឹកនាំគណៈកម្មាធិការពិសេសប្រឆាំងការរើ់សអើងចំពោះពួកអ្នករួមភេទដូចគ្នា ៕
ចែករំលែកព័តមាននេះ