ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​ស​ម្លា​.​ប់​ចៅប្រុស​ បង្កើត​អាយុ​៨​ឆ្នាំ ដោយ​សារ​អស់​លទ្ធភាព​ចិញ្ចឹម

3 ខែ មុន

ខេត្ត​កំ​ពង​ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ និង​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU បំបែកសំណុំរឿង​ឃា​.​ត​កម្ម​មួយ គឺ​ជីដូន​ស​ម្លា​.​ប់​ចៅ​បង្កើត​របស់​ខ្លួន…

ខេត្ត​កំ​ពង​ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ និង​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU បំបែកសំណុំរឿង​ឃា​.​ត​កម្ម​មួយ គឺ​ជីដូន​ស​ម្លា​.​ប់​ចៅ​បង្កើត​របស់​ខ្លួន ដែល​ដំបូង​ជីដូន​រូប​នេះ បាន​ប្រឌិត​រឿង​ទៅ​ប្តឹង​សមត្ថកិច្ច​បង្កើត​ថា ជា​ករណី​បាត់​ចៅ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ ឈ្មោះ ម៉ុម រឿ​ន (​ជីដូន​) បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ពី​ករណី​បាត់​ចៅប្រុស​ឈ្មោះ វណ្ណ​ឌី វី​រៈ នៅ​ចំណុច​ភូមិ​អូ​នាង​ហី​ង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បាន​បន្ត​ថា លុះ​វេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកស​.​ព​ក្មេង​ប្រុស​ឈ្មោះ វី​រៈ ដេក​ស្លា​.​ប់​ដោយ​មាន​ថ្ម​សង្កត់ពីលើ ស្ថិត​នៅ​ជើងភ្នំ​ញ​ញ្ញា ខាងជើង​ភូមិ​អូ​នាង​ហី​ង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន អគ្គស្នងការ​រង​ទទួល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ដ្រ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​អង្គភាព​ការពារ​កុមារ ហៅ CPU បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ដល់កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈ្មោះ ម៉ុម រឿ​ន អាយុ​៦៤ ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​ជីដូន​បង្កើត​) ។

សមត្ថកិច្ច បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​បឋម​លើ​ស្ត្រី​សង្ស័យ​ឈ្មោះ ម៉ុម រឿ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ស​ម្លា​.​ប់​ចៅប្រុស ពិតប្រាកដ​មែន ដោយសារ​ខ្លួន គ្មាន​សមត្ថភាព​ចិញ្ចឹម​ចៅ​បន្ត​ទៅ​ទៀត​ទេ ។

បន្ទាប់​ពី​សាកសួរ​យក​ចម្លើយ​រួចរាល់ នាយកដ្ឋាន​នគរ​ន​បាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជូន​ជនសង្ស័យ​ឲ្យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ